គុណធម៌ ១៣ យ៉ាង​ ដែល Benjamin Franklin ប្រកាន់​ខ្ជាប់​

ប៊ិន​ចា​មីន​ ហ្វ្រេង​គ្លីន​ (Benjamin Franklin) គឺ​ជា​តួអង្គ​ដ៏​សំខាន់​មួយក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​ ក្នុង​តួនាទី​បដិវត្តន៍ និង​ការ​ពិសោធន៍​អគ្គិសនី​។ លោក​ក៏​ជា​សហ​ស្ថាបនិក​ នៃ​សេចក្តី​ប្រកាស​ឯករាជ្យ​ និង​រដ្ឋធម្មនុញ្ញ​អាមេរិក​ផង​ដែរ​។

​ប៊ិន​ចា​មីន​ ហ្វ្រេង​គ្លីន “ប្រសិន​បើ​ចង់​ឲ្យ​គេ​នៅ​ចង​ចាំ​អ្នក​ទោះ​ជា​អ្នក​ស្លាប់​បាត់​បង់​ជីវិត​ទៅ​ហើយ​ក្តី  ចូរ​សរសេរ​ស្នាដៃ​និពន្ធ​ដែល​ប្រកប​ដោយ​តម្លៃ​គួរ​អាន ឬ​ធ្វើ​អំពើ​ប្រកប​ដោយ​តម្លៃ​គួរ​នឹ​ងគេ​សរសេរ​​អំពី​ស្នាដៃ​របស់​អ្នក​។”

ខាង​ក្រោម​នេះ​គឺ​ជា​សម្រង់​គំនិតអំពី គុណធម៌​ទាំង​ ១៣ យ៉ាង​ ដែល​ប៊ិន​យ៉ា​មីន​ហ្វ្រេង​គ្លីន តែងប្រកាន់​ខ្ជាប់​៖

១. ការ​ចេះ​ប្រមាណ៖ បរិភោគ​ត្រឹម​ល្មម​ ផឹក​ក៏​ត្រឹម​ល្មម

២. ស្ងាត់​ស្ងៀម៖  និយាយ​តែ​ពាក្យ​មាន​ប្រយោជន៍​ដល់​ខ្លួន​ឯង​និង​អ្នក​ដទៃ។ ជៀស​វាង​និយាយ​បញ្ជោរ។

៣. សណ្តាប់​ធ្នាប់៖ ទុក​ដាក់​របស់​គ្រប់​យ៉ាង​ឲ្យ​មាន​របៀប។ របស់​របរ​ត្រូវ​តែ​មាន​កន្លែង​សម្រាប់​ទុក​ដាក់។

៤. ការ​សម្រេច​ចិត្ត​៖ ជ្រើស​រើ​ស​​ធ្វើ​កិច្ច​ការ​ដ៏​ត្រឹម​ត្រូវ រួច​បំពេញ​ការងារ​រហូត​ចប់​ចុង​ចប់​ដើម។

៥. សន្សំ​សំចៃ៖ កុំ​ខ្ជះខ្ជាយ​ប្រាក់​​។ ការ​ចាយ​ប្រាក់​​សម្រាប់​ធ្វើ​អំពើ​ល្អ​ជាមួយ​អ្នក​ដទៃ​និង​ខ្លួន​ឯង​មិន​ចាត់​ទុក​ថា​ខ្ជះ​ខ្ជាយ​ទេ។

៦. ឧស្សាហ៍៖ កុំ​ខ្ជះ​ខ្ជាយ​ពេល​វេលា​។ ជា​និច្ចកាល​ត្រូវ​ធ្វើ​កិច្ច​ការ​អ្វី​មួយ​ដែល​មាន​ប្រយោជន៍​។

៧. សេចក្តី​ស្មោះ​ត្រង់​៖ កុំ​កេង​ប្រវ័ញ្ច។ ទៀង​ត្រង់​ទាំង​​គំនិត​ និង​សម្តី។

៨. យុត្តិធម៌​៖ កុំ​បង្ក​ភាព​អយុត្តិ​ធម៌​ដល់​អ្នក​ដទៃ។

៩. សម​រម្យ​៖ កុំ​ជ្រុល​និយម។

១០.​ ស្អាត​ជា​និច្ច៖ សម្អាត​រាង​កាយ​ សម្លៀក​បំពាក់ និង​រស់​នៅ​ស្អាត។

១១. រក្សា​ភាព​ស្ងប់​ស្ងាត់។ កុំ​​លេង​សើច។ កុំ​ភ្ញាក់​ផ្អើល​ជាមួយ​រឿង​ទូទៅ ឬ​រឿង​ដែល​ជៀស​មិន​ផុត។

១២. បរិសុទ្ធ​ភាព​៖ រួម​ភេទ​ ដោយ​កម្រ លើក​លែង​តែ​ដើម្បី​សុខ​ភាព ឬ​ដើម្បី​បន្ត​ពូជ​ពង្ស។

១៣. ការ​ដាក់​ខ្លួន៖ ប្រតិបត្តិ​តាម​សូក្រាត​។


អត្ថបទទាក់ទង

ទស្សនៈមាស​​១០ឃ្លា​របស់ ខុងជឺ ដែល​អាច​កែប្រែ​ជីវិត​អ្នក

Leave a Reply