វិធីសាស្រ្ត ៥យ៉ាង ធ្វើឲ្យការងាររបស់កាន់តែល្អប្រសើរឡើង

ការមាន​ការងារ​ល្អ មាន​តំណែង​ខ្ពស់ បាន​ប្រាក់​ខែ​ច្រើន ទទួល​​បាន​ការ​កោតសរសើរ​ឲ្យ​តម្លៃ​ពី​មនុស្ស​ជុំវិញ​ខ្លួន​… ។ល។ គឺ​ជា​ក្តី​សុបិនមួយ​នៅ​ពេល​អ្នក​ចេញ​ទៅ​ធ្វើ​ការងារ​​​ឲ្យ​​ក្រុមហ៊ុន​មួយ។ ទោះជា​បែប​នេះ​ក្តី ​មុន​នឹង​​ទទួល​បាន​លទ្ធផល​ទាំង​នេះ អ្នក​ត្រូវ​ហែល​ឆ្លងកាត់​ឧបសគ្គ​ជា​ច្រើន​រាប់​មិន​អស់។ អ្នក​ត្រូវ​ផ្លាស់ប្ដូរ​ពី​​ក្រុមហ៊ុន​មួយ​ទៅ​ក្រុមហ៊ុន​មួយ និង​ឆ្លងកាត់​​​ពី​​តំណែង​មួយ​ទៅ​តំណែង​មួយ​ទៀត។ 

យ៉ាងណាមិញ ក្នុងខណៈពេលដែលមានកត្តាជាច្រើនដែលអាចនាំមកនូវផលប៉ះពាល់ មិនថាអ្នកនឹង ឬមិនអាចទទួលបានជោគជ័យក៏ដោយ អ្នកគួរតែបង្កើតឱកាសដើម្បីទទួលបានលទ្ធផលការងារឲ្យកាន់តែប្រសើរ តាមរយៈវិធីសាស្រ្ត ៥យ៉ាង ដូចខាងក្រោម៖

១. ធ្វើតាមទំនួលខុសត្រូវការងាររបស់អ្នក

ដើម្បីធានាថា អ្នកបានធ្វើការងារដែលជាទំនួលខុសត្រូវរបស់អ្នក ត្រូវធ្វើឲ្យបា្រកដថា អ្នកទទួលបានបរិយាយការងារ (Job Description) ច្បាស់លាស់ ហើយស្វែងរកវិធីដែលធ្វើវាដោយងាយសម្រាប់ការងារដែលជាទំនួលខុសត្រូវរបស់អ្នក។

២. ធ្វើតាមគោលការណ៍របស់អង្គភាព

នៅពេលដែលឈានជើងចូលដល់ទីតាំង ឬកន្លែងការងារក្នុងទំនួលខុសត្រូវរបស់អ្នកហើយ ត្រូវប្រាកដថា អ្នកបានអាន និងសិក្សាស្វែងយល់ពីគោលការណ៍ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុនច្បាស់លាស់។

៣. ត្រូវមានភាពក្លាហាន

ត្រូវរៀបចំអត្តចរិតលក្ខណៈប្រកបដោយភាពជឿជាក់ រួសរាយ រាក់ទាក់ ក្នុងការបង្កើតទំនាក់ទំនងជាមួយប្រធាន ក្រុមការងារ និងអតិថិជន។ ត្រូវមានភាពក្លាហាន ហើយត្រូវយល់ច្បាស់ថា អ្នកបានត្រៀមខ្លួនក្នុងការធ្វើការងារ មិនមែនបង្ហាញម៉ូដឡើយ។ ការចេះលែងសើច ជាទូទៅត្រូវបានការកោតសរសើរពីសមាជិកក្រុម តែត្រូវតែរក្សាអត្តចរិតលក្ខណៈថ្លៃថ្នូរ។

៤. ត្រូវធ្វើខ្លួនសកម្មក្នុងក្រុម

នៅក្នុងបរិយាកាសនៃក្រុមកាងារ ត្រូវតែជាអ្នកដែលសកម្មក្នុងការស្តាប់ ពីព្រោះថាពួកគេនឹងយល់ថាអ្នកជាបុគ្គលដែលបានផ្តល់គុណតម្លៃចំពោះគំនិតរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ កុំស្ទាក់ស្ទើរក្នុងការចែករំលែក ពីចំណេះដឹង បទពិសោធន៍ និងបំណងប្រាថ្នា ដែលវាក៏អាចជាការចង់បានរបស់ចៅហ្វាយ ឬសមាជិកក្រុមផងដែរ។ ត្រូវចងចាំថា ម្ចាស់ក្រុមហ៊ុន ប្រធាន និងសមាជិកក្រុមតែងចង់បានបុគ្គលិក ដែលមានគំនិតផ្តួចផ្តើម ធ្វើតាមការណែនាំ ទទួលការរិះគន់ និងសហការបានល្អជាមួយក្រុមហ៊ុន ក៏ដូចជាក្រុមការងារ។

៥. ស្វែងរកអ្នកប្រឹក្សា

អ្នកអាចជ្រើសរើសបុគ្គលដែលមានបទពិសោធន៍ណាម្នាក់ ដែលអាចជួយប្រឹក្សាយោបល់ ក្នុងពេលដែល ឬដើម្បីបង្កើនចំណេះអាជីពរបស់អ្នកទៅកាន់ភាពជោគជ័យ។ ដើម្បីស្វែងរកអ្នកដែលអាចប្រឹក្សាយោបល់ដល់អ្នកបាន អ្នកត្រូវកំណត់ចំណុចខ្សោយរបស់ខ្លួន រួចកំណត់នរណាដែលមានចំណុចខ្លាំងនៅលើលក្ខណ្ឌនោះ ហើយក៏ជាបុគ្គលដែលមានបទពិសោធន៍ខ្ពស់ផងដែរ។


អត្ថបទទាក់ទង

សញ្ញាសំខាន់ៗ ចំនួន៨ ដែលប្រាប់អ្នកថាអ្នកជាបុគ្គលិកមានឥទ្ធិពលនៅកន្លែងធ្វើការ

 

Leave a Reply

Your email address will not be published. Required fields are marked *