ដំណាក់កាល និងវិបត្តិចំនួន ៤ ដែលក្រុមហ៊ុនត្រូវឆ្លងកាត់ក្នុងពេលរីកចម្រើន

ក្រុមហ៊ុន គឺជា

១. ជានីតិបុគ្គល នៃនីតិឯកជន ដែលមានបេតិកភណ្ឌផ្ទាល់ខ្លួន និងមានសមត្ថភាពគតិយុត្តប្រព្រឹត្ត (ស្វែងរកប្រាក់ចំណេញ) ក្នុងនាមនិងដើម្បីប្រយោជន៍សមូហភាព។

២. ជាកិច្ចសន្យារវាងបុគ្គលពីរនាក់ ឬច្រើននាក់ ដែលព្រមព្រៀងគ្នា ដាក់នូវទ្រព្យសម្បត្តិ សេវាកម្ម ចំណេះដឹង ឬសកម្មភាពផ្សេងៗ ដើម្បីប្រកបរបរអ្វីមួយ ក្នុងគោលបំណង ស្វែងរកប្រាក់ចំណេញ សម្រាប់ក្រុមខ្លួន។ ប៉ុន្តែបុគ្គលតែម្នាក់ក៏អាចបង្កើតក្រុមហ៊ុនបានដែរ ក្នុងនាមក្រុមហ៊ុនឯកត្តបុគ្គល ឬសហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកម្រិត។

សហគ្រាស ក្នុងនិយមន័នពន្ធដារ គឺជារូបវន្តបុគ្គល ឬនីតិបុគ្គលជាប់ពន្ធ (ហៅថាអ្នកជាប់ពន្ធ) ដែលមានកាតព្វកិច្ចចុះបញ្ជីពន្ធដារ ឬភ្នាក់ងារកាត់ទុក ដោយស្ថិតក្រោមច្បាប់ស្តីពីសារពើពន្ធនៃព្រះរាជាណាចក្រកម្ពុជា។

ឧទាហរណ៍៖ សហគ្រាសឯកបុគ្គល ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត អង្គការមិនស្វែងរកប្រាក់ចំណេញ។

ក្រុមហ៊ុនដែលរីកចម្រើនរហ័ស ជួបឱកាស និងបញ្ហាជាច្រើននៅគ្រប់ដំណាក់កាល។ គ្រប់ការប្រឹងប្រែងដើម្បីនាំការផ្លាស់ប្តូរក្នុងក្រុមហ៊ុនទៅរកការរីកចម្រើនកាន់តែខ្ពស់ ឬឈានមុខគេក្នុងការប្រកួតប្រជែង តែងតែមានធាតុនៃការប្រថុយប្រថាន។ ទោះជាយ៉ាងណា រង្វាន់ពីការហ៊ានប្រថុយខ្ពស់បែបនោះ ក៏មានមិនតិចដែរ។ 

ការស្គាល់ធនធានដែលអ្នកមាន ជាគន្លឹះដើម្បីដឹកនាំទៅរកប្រឈមនឹងបញ្ហាដោយភាពជឿជាក់។ ថ្នាក់ដឹកនាំ ត្រូវកំណត់ឱ្យឃើញប្រភេទនៃការផ្លាស់ប្តូរដែលចាំបាច់ និងកត្តាផ្សេងទៀតដែលរារាំងដល់ការផ្លាស់ប្តូរនោះ។ ខាងក្រោមនេះ ជាដំណាក់កាល និងវិបត្តិដែលក្រុមហ៊ុនត្រូវឆ្លងកាត់ក្នុងពេលរីកចម្រើន៖

១. ភាពច្នៃប្រតិដ្ឋ

នៅក្នុងដំណាក់កាលនេះ ស្ថាបនិក ផ្តោតលើបច្ចេកទេស ឬជំនាញសហគ្រិនភាព។ ក្នុងដំណាក់កាលនេះដែរ ក៏មានទំនាក់ទំនងច្រើន បើទោះជាក្នុងរបៀបមិនសូវផ្លូវការក៏ដោយ។ ទាំងបុគ្គលិក និងថ្នាក់ដឹកនាំទាំងអស់ ធ្វើការច្រើនម៉ោង ហើយទទួលបានប្រាក់ខែតិចតួច។ ស្របពេលជមួយគ្នានេះដែរ ក៏មានការឆ្លើយតបភ្លាមៗទៅនឹងគំនិតយោបល់ដែលទទួលបានពីទីផ្សារដើម្បីកែលម្អ។ ទោះជាយ៉ាងណា នៅពេលក្រុមហ៊ុនរីកចម្រើនដល់កម្រិតមួយ គេនឹងត្រូវការប្រព័ន្ធ និងដំណើរការថ្មីៗ ហើយជាទូទៅ ស្ថាបនិក មិនមានចំណេះដឹង និងដំណោះស្រាយបែបនេះទេ ដូច្នេះហើយ ដំណោះស្រាយ គឺត្រូវនាំយកជំនាញពីខាងក្រៅមកបំពេញ។ 

ភាពច្នៃប្រតិដ្ឋដ៏អស្ចារ្យ គឺជាលទ្ធផលនៃការធ្វើសំយោគ (Synergy)

២. ការចង្អុលទិសដៅ

រចនាសម្ព័ន្ធក្រុមហ៊ុនល្អ ឆ្លុះបញ្ចាំងនៅក្នុងដំណាក់កាលនេះ។ ប្រព័ន្ធគណនេយ្យ ត្រូវតែច្បាស់លាស់ ហើយទំនាក់ទំនងនៅក្នុងដំណាក់កាលនេះមានលក្ខណៈផ្លូវការជាងមុន និងកាន់តែលែងសូវមានលក្ខណៈផ្ទាល់ខ្លួនទៀតហើយ។ ការចង្អុលទិសដៅសម្រាប់ប្រធានផ្នែកនីមួយៗពិតជាមានសារៈសំខាន់ណាស់។ ក្នុងពេលដែលក្រុមហ៊ុននៅតែបន្តរីកចម្រើន ការគ្រប់គ្រងស្នូលក៏ចាប់ផ្តើមធ្លាក់ចុះដែរ។ ក្រុមបុគ្គលិកជួរមុខចាប់ផ្តើមយល់តម្រូវការទីផ្សារបានកាន់តែប្រសើរ ប៉ុន្តែក៏កាន់តែលែងមានលទ្ធភាពឆ្លើយតប។ ដំណោះស្រាយក្នុងដំណាក់កាលនេះគឺត្រូររុញច្រានទំនួលខុសត្រូវទៅក្រុមក្រោម។ 

ទិសដៅ គឺជាផ្លូវ​ដែល​យើង​បាន​កំណត់ទុក ឬ​ដៅ​ទុក​ដើម្បី​ឆ្ពោះទៅរក។

៣. ការបែងចែកទំនួលខុសត្រូវ

នៅក្នុងដំណាក់កាលនេះ ក្រុមអ្នកគ្រប់គ្រងចង្វាក់ផលិតកម្មនិងទីផ្សារចាប់ផ្តើមទទួលបានទំនួលខុសត្រូវកាន់តែខ្ពស់។ ពួកគេក៏ទទួលបានរង្វាន់លើកទឹកចិត្តនិងផលប្រយោជន៍កាន់តែច្រើនក្នុងគំនិតផ្តួចផ្តើមរបស់គេដែរ។ ថ្នាក់ដឹកនាំទុកចិត្តនិងផ្តល់ទំនួលខុសត្រូវកាន់តែខ្លាំង ហើយគេងាកទៅផ្តោតលើកិច្ចការផ្សេងទៀត។ ថ្នាក់ដឹកនាំកំពូលចាប់ផ្តើមបន្ធូរការគ្រប់គ្រងលើប្រតិបត្តិការក្រុមហ៊ុន ហើយតម្រូវការក្នុងការបង្កើតក្រុមនិងបច្ចេកទេសសម្របសម្រួលក៏កើតឡើងក្នុងពេលនេះដែរ។ 

ទំនួលខុសត្រូវសំខាន់ៗចំនួន ៧ របស់អ្នកដឹកនាំ

៤. ការសម្របសម្រួល

ការច្របាច់បញ្ចូលគ្នារវាងក្រុមផលិតកម្ម ជាលក្ខណៈលេចធ្លោក្នុងដំណាក់កាលនេះ។ ផែនការ និងដំណើរការទាំងអស់ ត្រូវតែធ្វើឡើងក្នុងរបៀបផ្លូវការ និងអនុវត្តឱ្យបានត្រឹមត្រូវ។ ក្នុងពេលនេះ ក៏មានការពិនិត្យមើលរបៀបបំពេញតួនាទី និងទំនួលខុសត្រូវយ៉ាងទៀងទាត់ដែរ។ ថ្នាក់ដឹកនាំ ចាប់ផ្តើមជួលមនុស្សកាន់តែច្រើន ដើម្បីអនុវត្តកម្មវិធីកាន់តែទូលំទូលាយ ហើយក៏មានដំណើរការខ្លះត្រូវអនុវត្តដោយស្វ័យប្រវត្តិដែរ។ ជាលទ្ធផល ទំនុកចិត្តលើបុគ្គលិកថ្នាក់ក្រោម ក៏កាន់តែលែងសូវមាន ហើយដំណើរការខ្លះ ក៏គ្រាន់តែកើតឡើងជាទម្លាប់ដដែលៗតែប៉ុណ្ណោះ។ ថ្នាក់ដឹកនាំ ត្រូវគិតដល់វិធីសាស្រ្ត និងមធ្យោបាយសម្របសម្រួលឱ្យបានខ្លាំង បើចង់រីកចម្រើនទៅមុខវែងឆ្ងាយ។ 

សម្របសម្រួល សម្រួលធ្វើឲ្យស្រប សម្របធ្វើឲ្យស្រួល។


អត្ថបទាក់ទង

តើការពិគ្រោះយោបល់ផ្នែកគ្រប់គ្រង (Management Consulting) គឺជាអ្វី?

Leave a Reply

Your email address will not be published. Required fields are marked *