រឿងខ្លីរបស់ Tasos Livaditis ៖ បុរសពិការភ្នែក និងចង្កៀង

រឿងបុរសពិការភ្នែក និងចង្កៀង និពន្ឋឡើងដោយលោក Tasos Livaditis។ លោកកើតនៅថ្ងៃទី២០ ខែមេសា ឆ្នាំ១៩២២ ក្នុងទីក្រុងអាថែន ប្រទេសក្រិក និងបានទទួលមរណភាពនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៨៨។

រឿងនេះតំណាលថា កាលពីដើមឡើយមានបុរសពិការភ្នែកម្នាក់ដែលរស់នៅដោយខ្លួនគាត់នៅក្នុងទីក្រុងតូចមួយ។ ទោះបីជាគាត់ពិការភ្នែកក៏ដោយ គាត់តែងតែយកចង្កៀងទៅជាមួយគាត់រាល់ពេលដែលគាត់ចេញទៅណាមកណានៅពេលយប់។

នៅល្ងាចមួយពេលដែលគាត់ត្រឡប់មកផ្ទះវិញ គាត់បានធ្វើដំណើរឆ្លងកាត់យុវជនមួយក្រុម។ ពួកគេឃើញថាគាត់ពិការភ្នែកហើយកំពុងកាន់ចង្កៀងជាប់នៅនឹងដៃ។ ពួកគេចាប់ផ្តើមនិយាយលេងសើច ហើយចំអកដាក់គាត់។ ម្នាក់ក្នុងចំណោមពួកគេបានសួរថា “ហេ! ប្រសិនបើអ្នកខ្វាក់ហើយមើលមិនឃើញហេតុអ្វីបានជាអ្នកកាន់ចង្កៀងដូច្នេះ?”

បុរសខ្វាក់នោះឆ្លើយថា៖ “ខ្ញុំមិនអាចមើលឃើញអ្វីបានឡើយ ប៉ុន្តែចង្កៀងនេះគឺសម្រាប់បំភ្លឺផ្លូវដល់មនុស្សដូចអ្នកដែលអាចមើលឃើញ។”

ក្រុមអ្នកធ្វើដំណើរមានការអៀនខ្មាស់និងសុំទោសចំពោះអាកប្បកិរិយារបស់ពួកគេ។

សាច់រឿងខ្លីនេះ ផ្តល់នូវគំនិតដល់មិត្តអ្នកអាននូវទស្សនៈ គិតមុននឹងវិនិច្ឆ័យអ្នកដទៃ ហើយត្រូវចេះគួរសម និងព្យាយាមមើលអ្វីៗពីទស្សនៈរបស់អ្នកដទៃ។

Leave a Reply

Your email address will not be published. Required fields are marked *