តើអ្វីទៅជាគតិបណ្ឌិត?

គតិបណ្ឌិត គឺជាភាពភ្លឺស្វាង និងជាភាពឈ្លាសវៃនៃគំនិត ដែលកើតឡើងពីផលនៃទំនាក់ទំនងរវាងសតិ សម្បជញ្ញៈ បញ្ញា មនសិការ និងឧត្តមគតិរបស់មនុស្ស ដោយឈរលើមូលដ្ឋាន នៃភាពសមតាមទំនង រវាងហេតុនិងផល ក្នុងការពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ ដោយមិនបំផ្លើស មិនវិនិច្ឆ័យព្រហើនតាមអស្មិមានះបុគ្គល មិនលម្អៀងតាមអគតិ របស់ខ្លួននោះឡើយ។
.
គតិបណ្ឌិត នាំឲ្យមានចិត្តស្មោះសរ រក្សាខ្ជាប់ខ្ជួននូវគុណធម៌ កុសលធម៌ ស្គាល់គុណស្គាល់ទោស ស្គាល់ខុសស្គាល់ត្រូវ ស្គាល់ខ្មៅស្គាល់ស ស្គាល់ល្អស្គាល់អាក្រក់ ក៍ដូចជានាំមនុស្សឲ្យចេះរស់នៅសាមញ្ញ សុភាពរាបសារ មិនអួតមិនអាង មិនជោរស្រវឹងវង្វេង មានសច្ចៈធម៌ មានសេរីភាព មានឥស្សរភាព ហើយមិនបណ្តោយឲ្យជីវិតរស់នៅវិលវល់ស្ថិតក្រោមឥទ្ធិពលនៃតណ្ហានោះឡើយ។

One thought on “តើអ្វីទៅជាគតិបណ្ឌិត?

Leave a Reply

Your email address will not be published. Required fields are marked *