តើអ្វីទៅជាការលើកទឹកចិត្ត (Motivation)?
មិនថាមនុស្សឆ្លាត ឬមនុស្សមិនសូវឆ្លាតនោះទេ គឺសុទ្ធតែត្រូវការការលើកទឹកចិត្តទំាងក្នុងក្របខណ្ឌ័បំពេញការងារ ក៍ដូចជាក្នុងជីវិតឯកជន។
ពាក់ព័ន្ឋនឹងផ្នែកអាជីព ការលើកទឹកចិត្តជាកត្តាដ៍សំខាន់មួយដែលជួយឲ្យការដឹកនាំ និងការអនុវត្តន៍ការងារទទួលបានជោគជ័យ។ លើសពិនេះទៅទៀត ការលើកទឹកចិត្ត ក៍អាចជម្រុញឲ្យបុគ្គលិកមានឆន្ទៈបំពេញការងារប្រកបដោយការផ្ដួចផ្ដើម ការទទួលខុសត្រូវ និងការតស៊ូ ដើម្បីសម្រេចបាននូវលទ្ធផលតាមគោលដៅដែលបានគ្រោងទុក។
បើមាន និងគ្នានការលើកទឹកចិត្ត តើមានផលប៉ះពាល់អ្វីខ្លះ?
បើមានការលើកទឹកចិត្ត នោះបុគ្គលិកនឹង៖
- លះបង់ខ្ពស់ទាំងកម្លាំងកាយ កម្លាំងចិត្តនិងពេលវេលា ដើម្បីឲ្យសម្រេចលទ្ធផលការងារ។
- មានការសហការល្អនិងខិតខំប្រឹងប្រែងចូលរួមដោះស្រាយរាល់កិច្ចការលំបាកនិងបញ្ហានានា។
- យកចិត្តទុកដាក់បំពេញការងាររបស់ក្រុមក៏ដូចជាការងាររបស់ខ្លួន។
- យល់ព្រមទទួលរាល់ភារកិច្ច និងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ …។
តែបើខ្វះការលើកទឹកចិត្តវិញនោះនិងធ្វើឲ្យបុគ្គលិក៖
- ស្ពឹកស្រពន់និងព្រងើយកន្តើយក្នុងការបំពេញការងារ។
- មិនជួយដោះស្រាយរាល់ការលំបាកនានា។
- មិនចង់ទទួលយកការងារ រអ៊ូរទាំនៅពេលបំពេញការងារ។
- តែងតែរកលេស គេចពីការងារ …។