រឿងខ្លីនៃល្បើកឡាហ្វុងតែន (La Fontaine)៖ សត្វទទា និងមាន់ឈ្មោល

សត្វទទា និងមាន់ឈ្មោល គឺជារឿងមួយក្នុងចំណោមរឿងជាច្រើនក្នុង ល្បើកឡាហ្វុងតែន (Les Fables Jean de La Fontaine) ដែលប្រែសម្រួល រៀបរៀងដោយលោក ផេង ជ្រីវ ឆ្នាំ១៩៦២។ រឿងសត្វទទា និងមាន់ឈ្មោលនេះតំណាលថា៖

សត្វទទាមួយគេចិញ្ចឹមនៅបណ្តាពួកមាន់ឈ្មោលទាំងឡាយ ដែលគ្មានសេចក្តីគួរសម កាចអាក្រក់ ចូលចិត្តតែជល់គ្នា។ ទទាមានសង្ឃឹមថានឹងបានជ្រកនៅស្រួលជាមួយនឹងមាន់អស់នោះ ដែលជាសត្វមានជាតិជាអ្នកចេះដឹងខាងច្បាប់សំណាក់អាស្រ័យ ហើយដោយសារខ្លួនមានជាតិខុសគ្នាផង ព្រោះមាន់ឈ្មោលជាលំអសួស្តីនៃទីធ្លាចិញ្ចឹមសត្វបក្សី។ ប៉ុន្តែមាន់ឈ្មោលជាសត្វខឹងច្រើន មិនសូវគួរសមនឹងសត្វទទា ចេះតែចឹកទទាស្ទើរនឹងស្លាប់។ ដំបូងទទាព្រួយចិត្តអំពីការកាចសាហាវអាក្រក់នោះ តែឃើញពួកមាន់ពេញចិត្តតែខឹង ដល់តែគ្នាឯងចាក់គ្នាទៅវិញទៅមកចេញឈាមរហាច ទទា ត្រឡប់ជាបាត់ព្រួយ វាគិតថា ធ្វើម្តេចទម្លាប់គ្នាតែដូច្នេះ កុំប្រកាន់ទោសថ្វី ត្រូវជួយអាណិតគ្នាទៅវិញ។

ព្រះជាម្ចាស់មិនបានតាក់តែងគំនិតឱ្យដូចគ្នា គឺគំនិតមាន់ឈ្មោលដោយខ្លួន គំនិតទទាដោយខ្លួន បើតាមយើងជាសត្វទទា យើងគួរចែកគ្នារកស៊ីជាសុខក្នុងសង្គមតែមួយ។

 

Leave a Reply

Your email address will not be published. Required fields are marked *