តើទំនាក់ទំនងនៃការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ទៅនឹងការអនុវត្តការងារមានលក្ខណៈដូចម្តេច?

យើងមានទំនោរក្នុងការសន្មត់ថា ការបណ្ដុះបណ្ដាលនាំទៅរកការសិក្សារៀនសូត្រដែលនាំឱ្យមានភាពប្រសើរឡើងនៅក្នុងជីវិត និងការងាររបស់យើង ហើយអាចនិយាយបានថា វានាំឱ្យមានការបង្កើនសមត្ថភាព។ ទោះជាយ៉ាងណាក៏ដោយ អ្នកទំនងជានឹងទទួលបានការបណ្តុះបណ្តាលបន្ថែមទៀត និងទទួលបានជោគជ័យក្នុងការលើកកម្ពស់ការបណ្តុះបណ្តាលដល់អ្នកដទៃ ប្រសិនបើអ្នកយល់ដឹងបន្ថែមអំពីទំនាក់ទំនងរវាងការបណ្តុះបណ្តាល និងការបំពេញការងារ។ ការយល់ដឹងនោះមានអត្ថប្រយោជន៍ជាពិសេសនៅពេលការរចនាការបណ្តុះបណ្តាល ដើម្បីបង្កើនសមត្ថភាព ឬការរៀបចំឡើងវិញនូវកម្មវិធីបណ្ដុះបណ្ដាលផ្សេងៗដែលហាក់ដូចជាមិនជោគជ័យដូចដែលអ្នកប្រាថ្នា។

ដំណើរការគ្រប់គ្រងការអនុវត្តការងារត្រូវបានធ្វើឡើងដូចខាងក្រោមនេះ៖

១. ពិនិត្យមើលឡើងវិញនូវគោលដៅរបស់អង្គភាព ដើម្បីភ្ជាប់លទ្ធផលដែលអង្គភាពចង់បាន ទៅតាមលក្ខណៈអង្គភាពដែលមានដូចជាគុណភាព បរិមាណ តម្លៃ និងពេលវេលា (ចំណាំថាលទ្ធផល គឺជារង្វាស់)។ មានន័យថា ការពិនិត្យមើលគោលដៅទាំងនេះនឹងរៀបចំអ្នកគ្រប់គ្រង និងនិយោជិកដើម្បីធានាថា ការបណ្តុះបណ្តាលបង្កើតលទ្ធផលមានប្រយោជន៍សម្រាប់អង្គភាព។ ការអនុវត្តផែនការបណ្តុះបណ្តាលដ៏ល្អមួយនឹងបង្កើតលទ្ធផលសម្រាប់អង្គភាព។

២. បញ្ជាក់លទ្ធផលដែលចង់បានសម្រាប់អ្នកគ្រប់គ្រងផ្នែកផ្សេងៗ មានន័យថាជាការណែនាំផ្តោតលើលទ្ធផលដែលត្រូវការដោយផ្នែកផ្សេងៗទៀត (ឧទាហរណ៍៖ ផលិតផល ឬសេវាកម្មត្រូវការដោយអតិថិជនខាងក្នុង ឬខាងក្រៅ)។ យើងក៍អាចនិយាយបានថាដំណើរការបណ្តុះបណ្តាល គួរតែមានគោលដៅរៀនសូត្រជាក់លាក់ដើម្បីសំរេចបាន ដែលជួយដល់អ្នករៀនសម្រេចលទ្ធផលជាក់លាក់។

៣. ធានានូវលទ្ធផលដែលចង់បានរបស់អ្នកគ្រប់គ្រងផ្នែកផ្សេងៗដែលរួមចំណែកដោយផ្ទាល់ដល់លទ្ធផលរបស់អង្គភាព។ មាន័យថាផែនការបណ្តុះបណ្តាលដ៏ល្អមួយ ត្រូវមានគោលដៅដើម្បីជួយដល់និយោជិកឱ្យបង្កើតលទ្ធផលជាក់លាក់ ដែលរួមចំណែកដោយផ្ទាល់ដល់លទ្ធផលដែលត្រូវការដោយអង្គភាព។

៤. ធ្វើការកំណត់អាទិភាពលើលទ្ធផលដែលចង់បានរបស់អ្នកគ្រប់គ្រងផ្នែកផ្សេងៗ។ ការដឹងថាតើអ្វីជាលទ្ធផលចាំបាច់ដែលត្រូវធ្វើពីនិយោជិក ហើយដែលជាចំណុចសំខាន់បំផុតនោះ អាចជួយអ្នកគ្រប់គ្រង និងនិយោជិតឱ្យជ្រើសរើសយកការបណ្តុះបណ្តាលអ្វីដែលចាំបាច់ និងពេលណាដែលត្រូវអនុវត្តការបណ្តុះបណ្តាលនោះ។

៥. កំណត់នូវវិធានការកម្រិតដំបូងដើម្បីវាយតំលៃថាតើលទ្ធផលដែលចង់បានរបស់អ្នកគ្រប់គ្រងផ្នែកផ្សេងៗត្រូវបានសម្រេចឬយ៉ាងណា។ មានន័យថាការធ្វើឱ្យប្រសើរឡើងនៃលទ្ធផលរំពឹងទុកពីនិយោជិក ជួយឱ្យអ្នកគ្រប់គ្រង និងនិយោជិកធានាថាការបណ្តុះបណ្តាលត្រូវបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើលទ្ធផលសម្រាប់និយោជិក និងអង្គភាព។ ជំហាននេះ​ គឺស្រដៀងគ្នានឹងការកំណត់ស្តង់ដារដែលការបណ្តុះបណ្តាលនឹងត្រូវបានវាយតម្លៃ។

៦. កំណត់នូវវិធានការជាក់លាក់បន្ថែមទៀតសម្រាប់វិធានការកម្រិតបឋមនីមួយៗប្រសិនបើចាំបាច់។ ជំហាននេះ គឺស្រដៀងគ្នាទៅនឹងការបង្កើតគោលដៅបណ្តុះបណ្តលនៅក្នុងផែនការបណ្តុះបណ្តាល ហើយការផ្សារភ្ជាប់វិធានការផ្សេងៗដែលប្រសិទ្ធភាពនៃការបណ្តុះបណ្តាល អាចត្រូវបានវាយតម្លៃនៅពេលក្រោយ។

៧. កំណត់ស្តង់ដារសម្រាប់ការវាយតម្លៃ ថាតើលទ្ធផលដែលចង់បានត្រូវបានសម្រេចកម្រិតណា (ឧទាហរណ៍៖ “តិចជាងការរំពឹងទុក” “ឆ្លើយតបនឹងការរំពឹងទុក” និង “លើសពីការរំពឹងទុក”) ។ល។

៨. ចងក្រងឯកសារគម្រោងផែនការ ដែលរួមបញ្ចូលទាំងលទ្ធផលដែលចង់បាន វិធានការនិងស្តង់ដារ។ ចំណុចនេះ គឺស្រដៀងគ្នាទៅនឹងការអភិវឌ្ឈផែនការបណ្តុះបណ្តាលជាមួយនឹងគោលដៅ និងវិធានការបណ្តុះបណ្តាលដែលចង់បាន។

៩. អនុវត្តការសង្កេត និងការវាស់វែង ដើម្បីតាមដានការអនុវត្តការងារ។ ផែនការការបណ្តុះបណ្តាល ត្រូវបានអនុវត្ត និងរួមបញ្ចូលការវាយតម្លៃ មុនពេល កំឡុងពេល និងបន្ទាប់ពីអនុវត្តកម្មវិធីបណ្តុះបណ្តាល។

១០. ផ្លាស់ប្តូរមតិយោបល់អំពីការអនុវត្ត។ ការបណ្តុះបណ្តាលប្រកបដោយប្រសិទ្ធភាព តម្រូវឱ្យមានមតិយោបល់ត្រឡប់មកវិញរវាងអ្នកសិក្សា និងគ្រូបណ្តុះបណ្តាល។

១១. រៀបចំការវាយតម្លៃការអនុវត្តន៍ (ជួនកាលគេហៅថាការពិនិត្យឡើងវិញអំពីការអនុវត្តន៍)។ ការបណ្តុះបណ្តាលប្រកបដោយប្រសិទ្ធភាព រួមបញ្ចូលទាំងការវាយតម្លៃដើម្បីវិនិច្ឆ័យគុណភាពនៃការបណ្ដុះបណ្ដាល និងកំណត់នូវអ្វីដែលជាលទ្ធផលត្រូវបានសំរេចដោយអ្នកសិក្សា។

១២. ប្រសិនបើការអនុវត្តន៍ឆ្លើយតបតាមស្តង់ដារដែលចង់បាន នោះយើងផ្តល់រង្វាន់សម្រាប់ការអនុវត្ត៍នោះ (លក្ខណៈនៃរង្វាន់ គឺអាស្រ័យលើប្រធានផ្នែកនីមួយៗ)។ សង្ឃឹមថាបទពិសោធន៍ការរៀនសូត្រ រួមបញ្ចូលទាំងពេលវេលាដើម្បីទទួលបានជោគជ័យ ហើយតួនាទីរបស់គ្រូបង្វឹក និងអ្នកសិក្សាក៍មាននៅក្នុងភាពជោគជ័យទាំងនោះ។

១៣. ប្រសិនបើការអនុវត្តការងារមិនបំពេញតាមស្តង់ដារការអនុវត្ត យើងត្រូវអភិវឌ្ឈ ឬធ្វើបច្ចុប្បន្នភាពផែនការអភិវឌ្ឍការអនុវត្តការងារ។ ផែនការបណ្តុះបណ្តាលមួយដ៏ល្អ ត្រូវដាក់បញ្ចូលនូវរង្វាស់រង្វាល់នានា ដើម្បីកត់សម្គាល់ការផ្លាស់ប្តូរនៅក្នុងការអនុវត្តការងាររបស់និយោជិក។ ប្រសិនបើត្រូវការការកែលម្អ នោះផែនការអនុវត្តការងារ គួរតែត្រូវបានចាប់ផ្តើម ឬធ្វើបច្ចុប្បន្នភាព ហើយក៍អាចត្រូវដាក់បញ្ចូលទាំងមូលហេតុផ្សេងៗដើម្បីធ្វើការបណ្តុះបណ្តាលបន្ថែមទៀត។ ដូចគ្នានេះដែរ គ្រូបណ្តុះបណ្តាល គួរតែពិនិត្យមើលលទ្ធផលនៃការវាយតម្លៃរបស់អ្នកសិក្សា ដើម្បីបង្កើនគុណភាពនៃការរចនាការបណ្តុះបណ្តាលរបស់ពួកគេ។

 

តើអ្វីជាអត្ថប្រយោជន៏នៃការបណ្តុះបណ្តាល និងអភិវឌ្ឈន៏?

 

Leave a Reply

Your email address will not be published. Required fields are marked *