វិបត្តិកូវីដ-១៩ ៖ ២ចំណុចដែលអ្នកគួរជម្រុញ លើកទឹកចិត្ត និងកោតសរសើរបុគ្គលិក

មិនថាបុគ្គលិកខិតខំបញ្ចៀសបញ្ហាយ៉ាងណាក៏ដោយ ក៏មិនអាចគេចផុតពីបញ្ហា និងការដោះស្រាយនៅថ្ងៃណាមួយដែរ។ ទោះបីជាពួកគេពូកែដោះស្រាយបញ្ហាយ៉ាងណាក៏ដោយ ក៏មិនប្រាកដថាពួកគេមិនខុស ឬដោះស្រាយបាននោះដែរ។ប៉ុន្តែ រឿងដែលសំខាន់នោះ គឺយើងត្រូវចេះ ជម្រុញ លើកទឹកចិត្ត ផ្តល់ជារង្វាន់ …។ល។ ទោះបីតិចក្តី ច្រើនក្តី តាមរយៈពាក្យសំដីក្តី ឬលិខិត វាក៏ជាសន្តានចិត្តរបស់អ្នកដែលអាចធ្វើឲ្យបុគ្គលិកកាន់តែមានការខិតខំប្រឹងប្រែង ដែលធ្វើឲ្យប្រសិទ្ធភាពការងារកាន់តែមានផលិតភាពបន្ថែមទៀត។
.
លើកទឹកចិត្តពួកគេពីការថែរក្សាសុខភាព
ដូចដែលបានដឹងហើយថា សុខភាពជាបញ្ហាសំខាន់សម្រាប់មនុស្សម្នាក់ៗ អ្វីលើលោកនេះអាចទិញបានលើកលែងតែសុខភាព ហើយបណ្តោយពេលវេលាធ្វើឲ្យសុខភាពខ្លួនឯងទ្រុឌទ្រោមអ្នកក៏មិនអាចទាញពេលវេលាដែលអ្នកមានសុខភាពល្អនោះមកវិញបានដែរ។ អ្វីដែលអ្នកគួរលើកទឹកចិត្តគាត់គឺ ការធ្វើលំហាត់ប្រាណជាប្រចាំ ក៏ដូចជាផ្តល់ព័ត៍មានជាប្រចាំទាក់ទងនឹងបញ្ហាសន្តិសុខ សុវត្ថិភាព និងសុខភាពដល់បុគ្គលិកក្នុងក្រុមហ៊ុនផងដែរ។
.
កែប្រែទម្លាប់
ការកែប្រែទម្លាប់មានន័យថា កែទម្លាប់ដែលមិនល្អចោល និងជំនួសមកវិញនូវអ្វីដែលល្អ។ វាមិនជាខុសទាស់អ្វីទេ ដែលគ្រាន់តែយើងជាអ្នកគ្រប់គ្រង ធ្វើការរាក់ទាក់បុគ្គលិកបន្តិច ញញឹមពេលជួបគ្នាហើយនិយាយពាក្យថា “អរុណសួស្តី” វាមិនខាតបង់អ្វីទេ ព្រោះគាត់ជាបុគ្គលិកយើងដដែលទេតើ។ បង្កើនភាពស្និតស្នាលជាមួយបុគ្គលិកដើម្បីឲ្យពួកគាត់មានអារម្មណ៍ថាមានភាពកក់ក្តៅនៅកន្លែងធ្វើការ ដូចនេះ​គាត់មិនបាច់រៀបចំខ្លួនឲ្យលំបាកគ្រប់ពេល ដោយសារតែមានមេដែលតឹងតែងនោះដែរ។

Leave a Reply

Your email address will not be published. Required fields are marked *