ប្លាស ប៉ាស្កាល់៖ “អំណោយ​ជូន​ចំពោះ​លោក​ឪពុក” ក្លាយជាគុណប្រយោជន៏ចំពោះពិភពលោក

កាល​លោក​ ប្លាស ប៉ាស្កាល់ (Blaise Pascal) ស្ថិត​នៅ​ក្នុង​វ័យ​ជា​និស្សិត នា​ពេល​អធ្រាត្រ​មួយ​នោះ ពេល​ឃើញ​ឪពុក​របស់​ខ្លួន​កំពុង​អង្គុយ​ប្រឹង​ធ្វើការ​នៅ​លើ​តុ​មួយ ប៉ាស្កាល់​ ក៏​លួច​ដើរ​ស្រាល​ជើង​ថ្នមៗ​មក​ជិត​ឪពុក តែ​ឪពុក​នៅ​តែ​ជក់​អារម្មណ៍ ភ្លេច​ខ្លួន​នឹង​តួ​លេខ​ដ៏​ច្រើន។ លោក​កំពុង​ពិនិត្យ​បញ្ជី​របស់​មន្ទីរ​ហិរញ្ញវត្ថុ​ដែល​លោក​ទើប​នឹង​បាន​ទទួល​តំណែង និង​ទទួល​បន្ទុក។

«ខ្សែ​តួលេខ​បូក​ដ៏​វែង​រាប់​ពាន់​លេខ​… !» ប៉ាស្កាល់ ​លួច​នឹង​ក្នុង​ចិត្ត កិច្ចការ​ដ៏​គួរ​ឲ្យ​ធុញទ្រាន់ តែ​មិន​អាច​គេច​ផុត ។ ក៏​ប៉ុន្តែ​… ក្នុង​ខួរ​ក្បាល​របស់​អ្នក​គណិត​សាស្ត្រ​វ័យ​ក្មេង​នេះ បាន​លេច​ឡើង​នូវ​ពន្លឺ​មួយ ! ប៉ាស្កាល់​ នឹក​ក្នុង​ចិត្ត​រួច​វិល​ទៅ​កាន់​បន្ទប់​របស់​ខ្លួន គូស​វាស​នូវ​ប្លង់​មួយ​នៅ​លើ​ក្រដាស​… ១០​ថ្ងៃ​ក្រោយ​មក លោកតា​ប៉ាស្កាល់​ ជា​ឪពុក​ស្រឡាំង​កាំង​ក្រៃលែង ដោយ​ឃើញ​កូន​របស់​ខ្លួន​ឱប​វត្ថុ​ចម្លែក​មួយ​មក​ដាក់​លើ​តុ​របស់​គាត់។

កូន​សង្ឃឹម​ថា អំណោយ​ដ៏​តូច​ស្ដួច​ស្ដើង​នេះ អាច​នឹង​ជួយ​សម្រាល​ដល់​ការ​ឈឺ​ក្បាល​របស់​ពុក ដោយសារ​តួលេខ​ទាំង​ឡាយ។

ការ​ពិត​នោះ​ គឺ​ជា​ម៉ាស៊ីន​បូក​សង ដែល ​ប៉ាស្កាល់​ បាន​យក​អស់​កម្លាំង​កាយ​ចិត្ត​បញ្ញា​របស់​ខ្លួន​បូជា​ចំពោះ​ឪពុក​ក្នុង​ការ​រុក​រក​បង្កើត​វា ។ នោះ​ក៏​ជា​ម៉ាស៊ីន​គិត​លេខ​ដំបូង​បង្អស់​លើ​សកលលោក ជា​មាតា​បិតា​បុព្វ​សម័យ​នៃ​បណ្ដា​ម៉ាស៊ីន​កុំព្យូទ័រ​ដ៏​ទំនើប​នា​ពេល​បច្ចុប្បន្ន។

 

តើជោគជ័យរបស់ ថូម៉ាស់ អេឌីសុន ប្រព្រឹត្តិទៅយ៉ាងដូចម្តេច?

 

2 thoughts on “ប្លាស ប៉ាស្កាល់៖ “អំណោយ​ជូន​ចំពោះ​លោក​ឪពុក” ក្លាយជាគុណប្រយោជន៏ចំពោះពិភពលោក

Leave a Reply

Your email address will not be published. Required fields are marked *