អ៊ីហ្សាក់ ញ៊ូតុន និងដើមកំណើតនៃព័ណ៍

លោក អ៊ីហ្សាក់ ញូតុន បានធ្វើពិសោធន៍ជាមួយពណ៌ទាំងឡាយ និងប្រភពរបស់ពណ៌នៅឆ្នាំ១៦៦៦។ គាត់ផ្តោតលើផ្នែកល្អិតៗនៃរលកសញ្ញាធម្មជាតិ ដែលយើងអាចស្វែងរកបាននៅក្នុងឥន្ធនូ សម្រាប់ការពិសោធន៍របស់គាត់។ គាត់បានយកភាគល្អិតៗដូចគ្នាដែរ នៅពេលដែលវាឆ្លងកាត់រស្មីពន្លឺព្រះអាទិត្យដែលឆ្លងកាត់អ័ក្សរបស់កញ្ចក់។ ញូតុន ឲ្យឈ្មោះពណ៌ទាំងនេះ ក្រហម ទឹកក្រូច លឿង បៃតង ខៀវ ខៀវស្វាយ-Indigo និងពណ៌ស្វាយ។ ការពិសោធន៍ផ្សេងទៀតត្រូវបានអនុវត្តន៍ដោយឲ្យភាគលិ្អតទាំងនោះឆ្លងកាត់អ័ក្សកញ្ចក់។ លទ្ធផលចេញមកក្នុងទម្រង់មួយមានពន្លឺពណ៌ស។ ការពិសោធន៍ត្រូវបានធ្វើបន្ត ហើយលើកទី៣ គឺអំពីពណ៌ដែលផ្សំគ្នា។ ជាមួយនឹងជំនួយរបស់អ័ក្សពីរ គាត់បានផលិតចេញនូវពណ៌ខុសៗគ្នា នៅត្រង់ចំនុចតែមួយដែលមានផ្ទៃពណ៌ស។ ការផ្សំពណ៌ទាំងនេះបញ្ចូលគ្នា ផ្តល់នូវពណ៌ផ្សេងដែលនៅចន្លោះរវាងពណ៌ដើមនៃភាគល្អិតទាំងពីរនោះ។

លោក អ៊ីហ្សាក់ ញូតុន ឈានដល់ការសន្និដ្ឋានដ៏អស្ចារ្យខ្លះៗ បន្ទាប់ពីការពិសោធន៍ទាំងនោះ ដូចជា ១) ពណ៌មិនមែននៅក្នុងកែវនោះទេ វានៅក្នុងពន្លឺទៅវិញទេ និង២)ពន្លឺពណ៌ស ជាការលាយបញ្ចូលគ្នានៃពណ៌ទាំងអស់របស់ភាគល្អិតទាំងនោះ។ លក្ខណៈបំភាន់ភ្នែកនេះ ត្រូវបានគេឲ្យឈ្មោះថា Metamerism។ ញូតុន បានពិពណ៌នាអំពីលក្ខណៈនេះ ដែលពណ៌ពីរដូចគ្នាបេះបិទនៅពេលគេមើលក្រោមប្រភពពន្លឺណាមួយ ប៉ុន្តែវាមានពណ៌ផ្សេងពីគ្នា ក្រោមលក្ខខណ្ឌប្រភពពន្លឺផ្សេងទៀត។

នៅសតវត្សទី១៩ អ្នករូបវិទ្យា James Clerk Maxwell បានស្រាវជ្រាវរកឃើញរឿងរ៉ាវពិត ដែលការលាយបញ្ចូលប្រភពពណ៌ទាំង៣ មាន ក្រហម បៃតង និងខៀវ អាចផ្តល់នូវពណ៌យ៉ាងច្រើនប្រភេទ។ Monitor កុំព្យូទ័រធ្វើការប្រតិបត្តិតាមគោលការណ៍ដូចគ្នាទៅនឹងការផលិតពណ៌ពីប្រភពពន្លឺដំបូងទាំង៣នេះដែរ។

ជាឧទាហរណ៍ អ្នកកំពុងមើលឃើញផ្លែស្វាយ តើភ្នែករបស់អ្នកឃើញវាយ៉ាងដូចម្តេច? តើតួនាទីរបស់វានៅពីក្រោយរឿងនេះគឺជាអ្វី? ពណ៌ គឺស្ថិតនៅក្នុងពន្លឺ។ ប្រសិនបើអ្នកពិនិត្យពន្លឺ វាគ្មានពណ៌នោះទេ ប៉ុន្តែដូចដែលយើងបានឃើញស្រាប់ហើយ នៅពេលឆ្លងកាត់អ័ក្សកញ្ចក់ វាផ្តល់នូវភាគល្អិត ដូច្នេះយើងពិនិត្យឧទាហរណ៍អំពីផ្លែស្វាយ។ តួនាទីនៃការមើលឃើញ កើតឡើងដូចជា ពន្លឺធ្លាក់មកពីប្រភពព្រះអាទិត្យទៅលើវត្ថុមួយ-ផ្លែស្វាយ ហើយបន្ទាប់មក វាទៅដល់ភ្នែករបស់មនុស្សយើង។ ពន្លឺព្រះអាទិត្យផ្តល់ពន្លឺដល់ផ្លែស្វាយ។ គ្រប់ពណ៌ទាំងអស់នៅក្នុងពន្លឺព្រះអាទិត្យ បានស្រូបយកដោយផ្ទៃពណ៌លឿងរបស់ផ្លែស្វាយ លើកលែងតែផ្នែកផ្សេង ដែលទាក់ទងជាមួយពណ៌លឿង និងចាំងត្រលប់មកភ្នែករបស់មនុស្សយើងវិញ។ ភ្នែកទទួលពន្លឺពណ៌លឿងដែលជះត្រលប់ពីវត្ថុនោះ-ផ្លែស្វាយ ហើយបញ្ជូនសារទៅខួក្បាល។

Leave a Reply