តើអ្វីទៅជាការប្រាស្រ័យទាក់ទង?
និយមន័យ នៃការប្រាស្រ័យទាក់ទងត្រូវបានគេផ្តល់និយមន័យស្រដៀងៗគ្នាទៅតាមបរិបទផ្សេងៗដូចជា៖
ការប្រាស្រ័យទាក់ទង គឺជាការធ្វើអន្តរកម្មរវាងបុគ្គម្នាក់ទៅបុគ្គលម្នាក់ទៀត ឬមនុស្សមួយក្រុម ទៅមនុស្សមួយក្រុមទៀតក្នុងការចែករំលែកចំណះដឹង បទពិសោធន៍ ឬអ្វីផ្សេងៗទៀតនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។
ការប្រាស្រ័យទាក់ទង គឺជាមធ្យោបាយមួយដែលធ្វើឡើងដើម្បីបញ្ជូនសារ ឬព័ត៏មាន ឬគំនិតយោបល់ផ្សេងៗទៅអ្នកដទៃ ដើម្បីឲ្យគេទទួលបានសារ ឬព័ត៏មាន និងទទួលបានមកវិញនូវការឆ្លើយតប។
ការប្រាស្រ័យទាក់ទង គឺជាការផ្តល់និងទទួលព័ត៌មាន ពីភាគីម្ខាងទៅភាគីម្ខាងទៀត តាមមធ្យោបាយផ្សេងៗ។
ចំពោះ ការប្រាស្រ័យទាក់ទងក្នុងអង្គភាព/ស្ថាប័ន គឺជា ការផ្លាស់ប្តូរព័ត៌មានគ្នាពីបុគ្គលិកម្នាក់ទៅបុគ្គលិកម្នាក់ទៀត ឬ ពីបុគ្គលិកក្នុងស្ថាប័នមួយ ទៅបុគ្គលិក ក្នុងស្ថាប័នមួយផ្សេងៗទៀត ដើម្បីអោយមានការយល់ដឹងរួមគ្នាណាមួយ។
ការប្រាស្រ័យទាក់ទង ត្រូវតែមាន៖
- អ្នកផ្តល់សារ ឬព័ត៏មាន
- មធ្យោបាយបញ្ជូនសារ ឬព័ត៏មាន
- អ្នកទទួលសារ ឬព័ត៏មាន
- ព័ត៏មានត្រឡប់
ប្រភពព័ត៏មាន ត្រូវតែច្បាស់នូវអ្វីដែកគេចង់ធ្វើការទំនាក់ទំនងជាមួយនឹងសារ ឬព័ត៏មាន និងមធ្យោបាយទំនាក់ទំនង។
តើអ្វីជាការប្រាស្រ័យទាក់ទង?
ការប្រាស្រ័យទាក់ទង គឺជាលំនាំទំនាក់ទំនង ទៅវិញទៅមក រវាងមនុស្ស និងមនុស្ស។ វាអាចធ្វើឡើងរវាងមនុស្សពីរនាក់ ឬរវាងមនុស្ស ទៅមនុស្សមួយក្រុម។
ឧទាហរណ៍៖
- ប្រធានការិយាល័យ និងបុគ្គលិក
- បុគ្គលិក និងបុគ្គលិក
- នាយកសាលា និងគ្រូបង្រៀន
- គ្រូបង្រៀន និងសិស្ស ។ល។
គោលបំណងសំខាន់នៃការប្រាស្រ័យទំនាក់់ទំនង គឺដើម្បីយល់ពីអ្នកដទៃ និងដើម្បីអនុញ្ញាតឲ្យអ្នកដទៃ យល់ដឹងអំពីខ្លួនដែរ។
ចំណុចសំខាន់ៗ ដែលពាក់ព័ន្ធនឹងការប្រាស្រ័យទាក់ទងមាន៖
១. ការគិតពីអ្នកដទៃ ៖ អំពីឋានៈ តើគេជាមន្រ្តីថ្នាក់ណា ជាជនបែបណា?
២. សេចក្ដីអត់ធ្មត់ ៖ ជាធម្មតាការប្រាស័យទាក់ទងមិនសុទ្ធតែជួបរឿងល្អនោះទេ អាចជួបរឿងមិនល្អជាច្រើន។
៣. ការគោរព ៖ ពេលគូរភាគីយើងកំពុងនិយាយ យើងត្រូវខិតខំស្ដាប់ដោយប្រុងប្រយ័ត្នជាហេតុធ្វើឲ្យគេសប្បាយចិត្ត។
៤. សក្ការៈ ៖ ក្នុងការប្រាស្រ័យទាក់ទង យើងគួរតែផ្ដល់កិត្តិយស និងការគួរសមដល់ភាគីធ្វើឲ្យលទ្ធផលនានាបានសម្រេច។
៥. សេចក្ដីក្លាហាន ៖ ការប្រាស្រ័យទាក់ទង ត្រូវមានលក្ខណៈ មោះមុត និងអាចដែរ។
វិធីសាស្ត្រប្រាស្រ័យទាក់ទង
វិធីសាស្ត្រប្រាស្រ័យទាក់ទងទៅនឹងអ្នកផ្ញើរសារ និងអ្នកទទួលសារនោះមាន៖
- អ្នកផ្ញើ ៖ គឺជាមនុស្សដែលផ្តើមនូវការប្រាស្រ័យទាក់ទង
- កូដ ៖ អ្នកផ្ញើរនឹងប្រើកូដណា ដែលគេគិតថានឹងមានន័យដូចគ្នា ចំពោះអ្នកទទួល
- សារ ៖ គឺជាទម្រង់រូប (សំណេរ ឬសម្តី) ដែលអ្នកផ្ញើរដាក់លេខកូដចូលទៅក្នុងព័ត៌មានរបស់ខ្លួន
- បណ្តាញ ៖ តើសារនោះត្រូវបានគេទទួលតាមរបៀបដូចម្តេច?
- អ្នកទទួល ៖ គឺជាមនុស្សម្នាក់ ឬច្រើននាក់ ដែលស្វែងយល់ន័យសាររបស់អ្នកផ្ញើ
- ការបកស្រាយកូដ ៖ គឺជាវិធីដែលអ្នកទទួល បកស្រាយនូវសារ ដោយប្រើបទពិសោធន៍ និងចំណេះវិជ្ជា
- ការរំខាន ៖ គឺជាការធ្វើឲ្យច្រឡំ ឬសម្តែងចេញជាឧបសគ្គ
- ព័ត៌មានត្រឡប់ ៖ គឺជាការត្រឡប់មកវិញ នៃវិធីប្រាស្រ័យទាក់ទង ឬដែលជាប្រតិកម្ម នៃការប្រាស្រ័យទាក់ទងរបស់ខ្លួនត្រូវបានគេបញ្ជាក់។
ឧបសគ្គក្នុងការធ្វើទំនាក់ទំនង
- ភាសា រួមបញ្ចូលទាំងភាសាបច្ចេកទេស ដែលអ្នកទទួលមិនយល់
ស្ថានភាពឬឋានះ
ទីកន្លែងពិបាក ឧះ អ៊ូរអរ បញ្ហាសុវត្ថិភាព
មិនមានពេលវេលាគ្រប់គ្រាន់
បញ្ហាភេទ (មានការពិបាកសំរាប់នារី ឬបុរសក្នុងការពិភាក្សារឿងរ៉ាវផ្សេងៗ
បរិយាកាសមិនអំណោយផល
ប្រពៃណីផ្សេងគ្នា
មិនមានមធ្យោបាយទំនាក់ទំនង ឬមិនសមស្រប ឧះ វិទ្យុទាក់ទង
សំពាធនយោបាយ
ឥរិយាបទមិនល្អ
មិនយកចិត្តទុកដាក់
គ្មានចិត្តចង់
ពត៌មានមិនច្បាស់លាស់
មិនមែនជាប្រធានបទដែលគាត់ចង់ពិភាក្សា
គោលបំណាង និងការសង្ឃឹមទុកមិនត្រូវគ្នា
ភាសាកាយ
មិនមានលទ្ធភាពក្នុងការនិយាយ
ទទួលពត៌មានដោយមានជំរើស
ស្ថានភាពនៃការអប់រំ ឬ ចំណេះដឹង
ស្ថានភាពអារម្មណ៍
ស្ថានភាពសុខភាព
ការនិយាយកាត់
សរុបមក បើគ្មានការប្រាស្រ័យទាក់ទងគ្នាដ៏មានប្រសិទ្ធភាពទេនោះ ទោះបីមានយុទ្ធសាស្ត្រដ៏ឆ្នើមបំផុត និងផែនការដឹកនាំបានល្អបំផុតយ៉ាងណាក៏ដោយ ក៏មិនអាចទទួលជោគជ័យមួយរយភាគរយបានឡើយ ។