តើធ្វើយ៉ាងណាដើម្បីក្លាយជាអ្នកគ្រប់គ្រងធនធានមនុស្ស?

អ្នកគ្រប់គ្រងធនធានមនុស្ស ត្រូវមានសមត្ថភាព ជំនាញ ចំណេះដឹង និងបទពិសោធន៍ ឆ្លើយតបទៅនឹងតម្រូវការរបស់ក្រុមហ៊ុន ឬអង្គភាព និងនិយោជិតផង។ ការទទួលខុសត្រូវជាមូល­ដ្ឋានគ្រឹះរបស់អ្នកគ្រប់គ្រងធនធានមនុស្ស គឺធ្វើឲ្យប្រាកដថាក្រុមហ៊ុនមានធនធានមនុស្សគ្រប់គ្រាន់​ប្រកបដោយប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធដើម្បីសម្រេចគោដៅរួមរបស់អង្គភាព។

តួនាទី និងទំនួលខុសត្រូវរបស់អ្នកគ្រប់គ្រងធនធានមនុស្ស (Role andResponsible)

  • រៀបចំផែនការធនធានមនុស្ស
  • ដាក់ចេញនូវបញ្ញាតិនានារបស់អង្គភាព
  • សហការជាមួយអ្នកគ្រប់គ្រងក្នុងអង្គភាព
  • ជាអ្នកជួយអ្នកគ្រប់គ្រងគ្រប់ផ្នែក និងគ្រប់កម្រិត
  • បណ្តុះបណ្តាលនិយោជិតនូវជំនាញដែលពាក់ព័ន្ធ
  • ធ្វើជាអ្នកចរចារ និងអ្នកសម្របសម្រួល
  • ជាអ្នកដោះស្រាយនូវវិវាទនានា ដែលកើតមានក្នុងអង្គភាព
  • ធានានូវរាល់ការផ្សព្វផ្សាយ ដែលចេញពីថ្នាក់គ្រប់គ្រងត្រូវបានយល់ទាំងស្រុងក្នុង​ក្រុមហ៊ុន
  • បង្កើត និងរួមបញ្ចូលកម្មវត្ថុនៃការគ្រប់គ្រងធនធានមនុស្សទៅក្នុងផែនការអជីវកម្មទូទៅ

ចំណេះដឹង ​និងជំនាញដែលត្រូវមាន (Knowledge and Skills)

  • ជំនាញគ្រប់គ្រងធនធានមនុស្ស និងបទពិសោធន៍ការងារ
  • ច្បាប់ការងារ​ និងការប្រមូលទិន្នន័យ
  • ចិត្តវិទ្យា និងការប្រាស្រ័យទាក់ទង
  • ការតបស្នង និងកម្មវិធីផ្តល់លាភសក្ការៈដល់និយោជិត
  • ជំនាញផ្សេងៗដូចជា Marketing, Production, & Finance

ស្តង់ដារការងារ (Standard of Job)

  • ការវិភាគការងារ ការពិពណ៌ការងារ និងការវាយតម្លៃការងារ
  • ចំណាត់ថ្នាក់ការងារ
  • វិភាគប្រាក់ឈ្នួល
  • ការស្ទង់មតិទីផ្សារពលកម្ម
  • គ្រប់គ្រងសេវាកម្មការងារលើនិយោជិត
  • ផែនការថែរក្សាសុខភាព និងការធានារ៉ាប់រង
  • ផែនការចែករំលែកប្រាក់ចំណេញ
  • ផែនការលើកទឹកចិត្តដទៃទៀត ដូចជាផែនការកម្សាន្តនានា ។ល។

សៀវភៅ ការវិភាគ និងរចនាការងារ – ទំនាក់ទំនងជាវតាមរយៈលេខ ០៩៦ ២៧០ ៦៥៦៥ (តេលេក្រាម)


អត្ថបទទាក់ទង

តើការគ្រប់គ្រងធនធានមនុស្សគឺជាអ្វី?

Leave a Reply

Your email address will not be published. Required fields are marked *