តើ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)​ គឺជាអ្វី?

តើអ្នកទាំងអស់គ្នាយល់ច្បាស់ពី បេឡាជាតិសន្តិសុខសង្គម (...)​ ប៉ុនណាដែរហើយ? បើនៅស្រពេចស្រពិលអត់ទាន់ច្បាស់ទេ តោះយើងទៅស្វែងយល់បន្ថែមទាំងអស់គ្នា!

១. តើអ្វីជា បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.)?

រដ្ឋសភា ទើបតែអនុម័តឲ្យមានច្បាប់ស្តីពីរបបសន្តិសុខសង្គមនៅក្នុងឆ្នាំ២០០២ ។ រីឯ បេឡាជាតិរបបសនិ្តសុខសង្គម (..) ត្រូវបានអនុម័តនៅឆ្នាំ ២០០៧ និងអនុវត្តនៅចុងឆ្នាំ ២០០៨។ ប... បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សុខមាលភាព និងជីវភាពរបស់ប្រជាជន តាមរយ:ការផ្តល់នូវតាវកាលិក (ប្រាក់ឧបត្ថម្ភ) លេីផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និង ផ្នែកប្រាក់សោធន (ផ្នែកប្រាក់សោធនគ្រោងនឹងអនុវត្តឆាប់ៗនេះ)។ ប... មានវិសាលភាពទៅលើបុគ្គលដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារទាំង វិស័យសាធារណៈ វិស័យឯកជន បុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ អ្នកបម្រើតាមផ្ទះ និងបុគ្គលស្វ័យនិយោជន៍ (Self-Employed) ... គឺជាគ្រីះស្ថានសាធារណ:រដ្ឋបាល ដែលមានលក្ខណៈពិសេសមួយ គឺស្ថិតនៅក្រោមបច្ចេកទេស២ របស់មន្ទីរក្រសួងបណ្ដុះបណ្ដាលការងារ និងវិជ្ជាជីវៈ ផ្នែកបច្ចេកទេស និង ផ្នែកហិរញ្ញវត្ថុ ស្ថិតនៅក្រោមអាណាព្យាបាលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

២. តើធ្វើយ៉ាងណាទើបក្លាយជាសមាជិក ប.ស.ស.?

បុគ្គលម្នាក់ អាចក្លាយជាសមាជិក (ប.ស.ស.) បានលុះត្រាតែបុគ្គលម្នាក់កំពុងធ្វើការ ឫកំពុងបម្រើការងារជូនគ្រឹះស្ថានក្រុមហ៊ុនដែលស្ថិតនៅក្រោមច្បាប់ស្ដីពីការងារ ហើយបានសហការជាមួយនឹងសមាជិក (បសស)។ បច្ចុប្បន្ន សមាជិក (បសស) មិនត្រឹមតែសំដៅលើកម្មករ ឫនិយោជិតដែលស្ថិតនៅក្រោមច្បាប់ស្ដីពីការងារប៉ុណ្ណោះទេ សូម្បីតែមន្ដ្រីរាជការ អតីតមន្ដ្រីរាជការ អតីតយុទ្ធជនក៏ជាសមាជិក (បសស) ផងដែរ។

យោងទៅតាមបទដ្ថានគតិយុទ្ធ រាល់អាជីវកម្ម ឫគ្រឹះស្ថានទាំងអស់ដែលប្រើប្រាស់កម្មករចាប់ពី ១នាក់ ឡើងទៅ ហើយគោរពតាមច្បាប់ការងារ គឺត្រូវមានកាតព្វកិច្ចចុះបញ្ជីការជាមួយ ប.ស.ស. ដែលមានចែងនៅក្នុងច្បាប់របស់របបសន្តិសុខសង្គម ។

៣. អត្ថប្រយោជន៍នៃការចូល ប.ស.ស

បច្ចុប្បន្ន ប.ស.ស. គឺគ្របដណ្ដប់តែលើសមាជិកដែលបម្រើការងារឲ្យគ្រឹះស្ថានដែលចុះបញ្ជីការ ប.ស.ស. តែប៉ុណ្ណោះ ដោយឡែកប្រជាជនដែលរស់នៅតាមផ្ទះ គឺពុំទាន់ក្លាយជាសមាជិក ប.ស.ស. នៅឡើយទេ។
សមាជិក ប.ស.ស. នឹងទទួលបាន ២របប ទីមួយ គឺ របបហានិភ័យការងារ និងទី២ របបថែទាំសុខភាព។

១. របបហានិភ័យការងារចែកចេញជា ២ ទៀតគឺ៖

  • លក្ខខណ្ឌគ្រោះថ្នាក់ការងារ គឺសំដៅទៅលើគ្រោះថ្នាក់ដែលកើតក្នុងអំឡុងពេលធ្វើការដែលគិតចាប់ពីការធ្វើដំណើរពីផ្ទះទៅកន្លែងការងារ អំឡុងពេលធ្វើការងារ និងការធ្វើដំណើរពីកន្លែងការងារត្រឡប់ទៅផ្ទះវិញ។
  • ជំងឺវិជ្ជាជីវៈ សំដៅទៅលើជំងឺដែលកើតឡើងដោយការងារ ឧទាហរណ៍៖ ជាងសំណង់កើតជំងឺផ្លូវដង្ហើមដោយសារការផ្សារដែក…។

២. របបថែទាំសុខភាព គឺសំដៅទៅលើគ្រោះថ្នាក់ទាំងអំឡុងពេលធ្វើការ​និងក្រៅម៉ោងធ្វើការ មានន័យថា ទោះបីជាកម្មករម្នាក់នោះមានគ្រោះថ្នាក់មិនថានៅកន្លែងធ្វើការ ឫនៅផ្ទះគេ គឺចាត់ទុកជារបបថែទាំសុខភាព។

៤. តើស្ថិតក្រោមលក្ខខណ្ឌអ្វីខ្លះដែលសមាជិក ប.ស.ស អាចទទួលបានការធានារ៉ាប់រងពី ប.ស.ស.?

កម្មករ ឫនិយោជិត ទទួលបានការព្យាបាលនៅមន្ទីរពេទ្យដៃគូ ប.ស.ស. ដោយមិនគិតប្រាក់ និងព្យាបាលរហូតដល់ជាសះស្បើយ ១០០% ហើយផ្ដល់ប្រាក់បំណាច់ប្រចាំថ្ងៃតាមធម្មតាក្នុងពេលអំឡុងសម្រាកព្យាបាល។ ករណីខ្លះ កម្មករ ឫនិយោជិត មិនបានទៅព្យាបាលនៅមន្ទីរពេទ្យដែលមិនមែនដៃគូ ឬ ប.ស.ស. ក៏ដោយ ក៏ពួកគេមិនមានការតម្រូវឲ្យបង់ប្រាក់នោះទេ ពោលគឺរាល់ការចំណាយថវិការទាំងអស់ គឺគ្រូពេទ្យត្រូវពិភាក្សាជាមួយអង្គភាព ប.ស.ស.។ 
បន្ទាប់ពីសម្រាកព្យាបាលរួចរាល់ កម្មករ ឫនិយោជិតទទួលបានពិការភាពដោយសារគ្រោះថ្នាក់ការងារ បើសិនមានការពិការក្រោមកម្រិត ២០% ប.ស.ស. នឹងផ្ដល់ប្រាក់បំណាច់ជូនតែម្ដង ប៉ុន្ដែបើពិការលើស ២០% នោះ ប.ស.ស. នឹងផ្ដល់ប្រាក់ជូនរហូតដល់ចូលនិវត្តន៍ ឬរហូតដល់ស្លាប់។
ក្នុងលក្ខខណ្ឌផ្សេងទៀត ប.ស.ស. នឹងពិនិត្យនៅលើស្ថានភាព ថាតើបុគ្គលនឹងអាចទទួលបានសេវាស្តារនិតិសម្បទាដែរឬទេក្នុងលក្ខខណ្ឌការងារ គឺផ្ដល់ឲ្យមាន ៣ ដូចជា៖

  • សេវាស្តារវិជ្ជសាស្ត្រ ការផ្ដល់ជូនឧបករណ៍សប្បនិម្មិត្ត ឬឧបករណ៍ជំនួយផ្សេងៗសម្រាប់ការរស់នៅប្រចាំថ្ងៃ
  • បណ្ដុះបណ្ដាលវិជ្ជាជីវៈឡើងវិញ ការពិការ ១០០% គឺខាង ប.ស.ស. នឹងផ្ដល់ការឧបត្ថម្ភជាប្រចាំ រួមទាំងអ្នកមើលថែអ្នកជំងឺផងដែរ។
  • ផ្នែកសង្គម ក្នុងករណីបាត់បង់ជីវិតក្នុងពេលបំពេញការងារ ប.ស.ស. នឹងផ្ដល់ប្រាក់វិភាជចំនួន៤លានរៀលសម្រាប់បូជាសព។ ក្នុងករណីអ្នកស្លាប់បន្សល់នូវប្រពន្ធ ឫប្ដី មេម៉ាយ ពោះម៉ាយ ប.ស.ស. នឹងផ្ដល់ការផ្គត់ផ្គង់អស់មួយជីវិត ប៉ុន្ដែបើប្រពន្ធ ឫប្ដីរៀបការជាមួយអ្នកថ្មី គឺមិនមានការផ្ដល់ជូនទេ។ សម្រាប់អ្នកស្លាប់មានកូន នោះ ប.ស.ស. នឹងផ្គត់ផ្គងការសិក្សាដល់កូនដល់អាយុ១៨ឆ្នាំ ប៉ុន្ដែបើកូននៅតែបន្ដរៀននោះ ប.ស.ស. នឹងផ្ដល់ដល់កូនដល់អាយុ២៦ឆ្នាំ។ សម្រាប់ជនរងគ្រោះដែលមានឪពុកម្ដាយដែលមានអាយុលើពី៥៥ឆ្នាំឡើង នឹងផ្ដល់ប្រាក់ឧបត្ថម្ភអស់មួយជីវិត។

៥. តើសមាជិក ប.ស.ស. អាចប្រើប្រាស់សេវាកម្មនេះដោយវិធីណា?

ចំពោះរបបថែទាំសុខភាព ខុសពីរបបហានិភ័យការងារ កម្មករ ឬនិយោជិតដែលប្រើប្រាស់របបហានិភ័យការងារ គឺពួកគេអាចចូលបានទាំងមន្ទីរពេទ្យដៃគូ ប.ស.ស. និងមិនមែនជាដៃគូ គឺមិនមានការបង់ប្រាក់ទេ ប៉ុន្តែចំពោះរបបថែទាំសុខភាព គឺកម្មករ ឬនិយោជិត ចូលបានតែមន្ទីពេទ្យដៃគូតែប៉ុណ្ណោះ បើខុសពីដៃគូ ប.ស.ស. កម្មករ ឬនិយោជិត ត្រូវបង់សេវាដោយខ្លួនឯង។

បន្ទាប់ពីកម្មករ ឬនិយោជិត ឈប់ធ្វើការជូនគ្រីះស្ថានដៃគូបសសក៏ដោយ ក៏ពួកគេនៅតែអាចប្រើបណ្ឌ ប.ស.ស. បានដែរ ឧទាហរណ៍៖ កម្មករ ឬនិយោជិត ធ្វើការឲ្យគ្រីះស្ថានដែលជាដៃគូ ប.ស.ស. ២ខែជាប់គ្នា នោះពួកគេក៏នៅតែជាសមាជិកបសស២ខែបន្ទាប់ទៀត។

ខាងក្រោមនេះ គឺបញ្ជីឈ្មោះមន្ទីរពេទ្យ និងគ្លីនិចឯកជនដែលបានចុះកិច្ចព្រមព្រៀងជាមួយ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.)៖

៦. បើ ប..ស ជួយចេញថ្លៃចំណាយរបស់និយោជិតអញ្ចឹង ចុះតើ ប...​បានធនធានមកពីណា?

និយោជករបស់យើង គឺជាអ្នកបង់ភាគទានផ្នែកហានិភ័យកាងារ និងផ្នែកថែទាំសុខភាពដល់ ប... ។ អត្រាភាគទានផ្នែកហានិភ័យការងារ ស្មើនឹង .% នៃប្រាក់ឈ្នួលប្រចាំខែរបស់និយោជិកម្នាក់ៗ។ ឧទាហរណ៏៖ សុខាទទួលបានប្រាក់ឈ្នួល ៤០០.០០០៛/ខែ អញ្ចឹងភាគទានដែលនិយោជករបស់សុខាត្រូវបង់ទៅប..​​ ប្រចាំខែ គឺ ៣២០០រៀល (៤០០.០០០ * .% = ៣២០០រៀល)​ ។ ចំណែកឯ អត្រាភាគទានផ្នែកថែទាំសុខភាពវិញ គឺ .% នៃប្រាក់ឈ្នួលប្រចាំខែរបស់និយោជិត។ក្នុងឧទាហរណ៏របស់សុខាដដែល ភាគទានដែលនិយោជករបស់សុខាត្រូវបង់ទៅ ប... ផ្នែកថែទាំសុខភាព គឺ ១០៤០០រៀល/ខែ ​(៤០០.០០០ *.% = ១០៤០០រៀល) 

សូមបញ្ជាក់ថា៖ ដើម្បីអាចធ្វើប័ណ្ណសមាជិក ប.ស.ស. បានលុះត្រាតែម្ចាស់សហគ្រាស គ្រឺះស្ថាន ដែលលោក លោកស្រី កំពុងតែបម្រើការមកចុះបញ្ជិការ (ចុះឈ្មោះ) នៅបេឡាជាតិរបបសន្តិសុខសង្គមជាមុនសិន។

សម្រាប់សមាជិក ប.ស.ស. ជាកម្មការិនី និងបុគ្គលិកឯកជនពេលមានផ្ទៃពោះ នឹងទទួលបានអត្ថប្រយោជន៏ដូចជា៖ 

ទី១. ទៅទទួលសេវាពិនិត្យសុខភាពមុន និងក្រោយពេលសម្រាល នៅតាមមន្ទីរពេទ្យជាដៃគូរបស់ ប.ស.ស. ដោយឥតគិតថ្លៃ។ 

ទី២. ទទួលបានការសម្រាលកូននៅតាមមន្ទីរដែលជាដៃគូរបស់ ប.ស.ស. ដោយឥតគិតថ្លៃ។ 

ទី៣. បន្ទាប់ពីសម្រាលនឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល៖

  • សម្រាលបានកូនមួយ ទទួលបាន ៤០០ ០០០រៀល 
  • សម្រាលបានកូនភ្លោះ (ពីរនាក់) ទទួលបាន ៨០០ ០០០រៀល 
  • សម្រាលបានកូនភ្លោះ (បីនាក់) ទទួលបាន ១ ២០០ ០០០រៀល ។

ទី៤. សម្រាប់កម្មការិនី ដែលបានបម្រើការនៅតាមសហគ្រាសនានា បានប្រកាសបង់ភាគទានមកកាន់ ប.ស.ស បានយ៉ាងតិច ៩ខែ ក្នុងរយៈពេល ១២ខែចុងក្រោយ គិតមកដល់ត្រឹមថ្ងៃសម្រាលកូន និងទទួលបានការឈប់សម្រាកពីការងាររយៈពេល ៩០ថ្ងៃ រួមជាមួយប្រាក់ឈ្នួល ៧០% (ប្រាក់ឈ្នួលជាប់ភាគទាន) ពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.)។

***សម្រាប់សមាជិក ប.ស.ស ទាំងអស់អាចទៅទទួលសេវាពិនិត្យ និងព្យាបាលនៅតាមមន្ទីរពេទ្យ និងគ្លីនិកឯកជាដែលជាដៃគូរបស់ ប.ស.ស ទាំងអស់ដោយឥតគិតថ្លៃ។

ប្រភព៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)


អត្ថបទទាក់ទង

តើ​អ្វីទៅជាវិវាទការងារ? ហើយត្រូវ​ធ្វើ​ដូចម្តេច​​ បើ​បុគ្គលិក​ប្ដឹង​​ក្រុមហ៊ុន​របស់​អ្នក?​

Leave a Reply

Your email address will not be published. Required fields are marked *