ទម្លាប់ល្អទាំង ១០ ដើម្បីបំពេញភារកិច្ចឲ្យចប់សព្វគ្រប់កាន់តែមានប្រសិទ្ធភាព

ធ្វើការងារមួយថ្ងៃ តើពេលណាទៅទើបចាត់ទុកថាចប់សព្វគ្រប់? និយាយចំពោះក្រុមហ៊ុនខ្នាតតូចវិញ ចម្លើយគឺ “ធ្វើមិនចប់ជារៀងរហូត”។ ដល់ថ្នាក់សូម្បីតែនៅក្នុងដៃថ្នាក់អ្នកគ្រប់គ្រង ក៏នៅមានការងារមួយគំនរមិនទាន់ធ្វើផងដែរ។ មនុស្សម្នាក់ៗមានកិច្ចការ មានភារៈកិច្ចដែលត្រូវធ្វើរៀងៗខ្លួន និងភាពរវល់ជាប្រចាំ ដែលធ្វើឲ្យប្រសិទ្ធភាពការងាររបស់អ្នកធ្លាក់ចុះ ឬមិនសូវមានប្រសិទ្ធភាព។ ក្នុងសម័យបច្ចេកវិទ្យានេះទៀតសោត មនុស្សកាន់តែបាត់បង់ការផ្ចង់អារម្មណ៍ ស្មារតីដោយសារការទាក់ទាញពីបណ្ដាញទំនាក់ទំនងសង្គម និងកម្មវិធីនានាជាដើម។ លើសពីនេះ កាល​ពីមុន មនុស្សម្នាក់ៗតែងមានផ្នត់គំនិតថា ដើម្បីសម្រេចបានជោគជ័យក្នុងការធ្វើអ្វីមួយ យើងត្រូវតែខិតខំប្រឹងប្រែង។ ដោយឡែក ក្នុងពេលបច្ចុប្បន្ន ដោយសារតែការខិតខំត្រូវចំណាយពេលវេលា និងកម្លាំងអស់ច្រើន មនុស្សមួយចំនួនចាប់ផ្ដើមឲ្យដំបូន្មានថា “កុំខំ! ធ្វើអីក៏ដោយ ឲ្យចេះឆ្លាត!”​ ប៉ុន្ដែពួកគេមិនបានប្រាប់នោះទេថា តើការធ្វើការដោយភាពឆ្លាតវៃនោះ គឺមានលក្ខណៈបែបណា? ធ្វើបែបណាទើបគេហៅថាឆ្លាតនោះ? តើត្រូវធ្វើដូចម្ដេចដើម្បីក្លាយជាមនុស្សមានប្រសិទ្ធភាព?

សូមសាកល្បងប្រើប្រាស់វិធីទាំង១០ ដូចខាងក្រោមនេះ នោះអ្នកអាចនឹងស្គាល់ការងារដែលត្រូវតែបំពេញរាល់ថ្ងៃកាន់តែច្បាស់ និងរកបានយុទ្ធសាស្ត្រ ដើម្បីបំពេញភារកិច្ចឲ្យចប់សព្វគ្រប់កាន់តែមានប្រសិទ្ធភាព។

១. ចាប់ផ្តើមជាមួយផែនការជារៀងរាល់ថ្ងៃ

មុនពេលពិនិត្យអ៊ីមែល ឬអ៊ីមែលសារសំលេងនោះ ជារៀងរាល់ ១៥នាទី ដំបូងនៃថ្ងៃធ្វើការ ត្រូវសរសេររាយបញ្ជីស្តីពីកិច្ចការរបស់ខ្លួនក្នុងថ្ងៃនេះ។ បន្ទាប់ពីសរសេរបានបញ្ជីចេញហើយ អ្នកនឹងដឹងដោយច្បាស់ថា តើការងារណាមួយដែលចាំបាច់ត្រូវបំពេញនៅក្នុងថ្ងៃនេះ និងការងារណាខ្លះដែលអ្នកត្រូវបំពេញនៅក្នុងថ្ងៃបន្ទាប់ តើគោលដៅដែលមានរយៈពេលវែងមានអ្វីខ្លះ?

វិធីនេះ អ្នកនឹងរកឃើញកាន់តែច្បាស់អំពីបញ្ហាដែលចាំបាច់ត្រូវផ្តល់អាទិភាពដោះស្រាយមុនគេ ដើម្បីចៀសវាងត្រូវបានរឿងដែលមិនសំខាន់ធ្វើឲ្យបែកអារម្មណ៍។ ដូច្នេះ ទោះបីជាអ្នកសម្រេចចិត្តបញ្ឈប់ការងារនៅពេលវេលាសមរម្យណាមួយក៏ដោយ វឌ្ឍនភាពការងារស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នក ហើយនឹងមិនរងផលប៉ះពាល់អ្វីឡើយ។

២. ការបែងចែកការងារ

បន្ទាប់ពីសរសេរបញ្ជីការងារហើយ ត្រូវយកចិត្តទុកដាក់ពិចារណាបន្តិចថា តើកិច្ចការណាខ្លះអាចបែងចែងឲ្យសមាជិកនៅក្នុងក្រុមបាន។ សូមឈ្វេងយល់ពីការងារទាំងនេះឲ្យបានជាមុនរៀងរាល់ថ្ងៃ នោះនឹងឱ្យសមាជិកក្រុមចាប់ផ្តើមធ្វើការបានឆាប់តាមដែលអាចធ្វើទៅបាន ដោយហេតុនេះ គឺបង្កើនល្បឿន បញ្ចប់ការងារបានឆាប់រហ័ស។

ពួកគេដូចអ្នកអញ្ចឹងដែរ មិត្តរួមការងារក៏សង្ឃឹមថា ចំពោះកិច្ចការដែលអ្នកបានរៀបចំឲ្យពួកគេធ្វើនោះ គឺនឹងត្រូវឆាប់បានបញ្ចប់បានឆាប់រហ័សដូចគ្នា ប្រសិនបើអ្នកនៅក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយ ទើបរៀបចំកិច្ចការឲ្យពួកគេនោះ មិត្តរួមការងារមិនសប្បាយចិត្តនោះទេ ពីព្រោះអ្នកប្រហែលជាអាចធ្វើឲ្យគម្រោង និងការងាររបស់ពួកគេមានភាពរញ៉េរញ៉ៃ។

៣. គ្រប់គ្រងការរំខាន

កុំឲ្យអ៊ីមែល ទូរស័ព្ទ និងការប្រជុំដែលមិនបានរំពឹងទុកមុន រំខានដល់ផែនការការងាររបស់អ្នក ដូច្នេះបណ្តាលឲ្យអ្នកត្រូវធ្វើការថែមម៉ោង។ ដើម្បីគ្រប់គ្រងការរំខានទាំងនេះ អ្នកអាចសាកធ្វើតាមវិធីបែបនេះបាន គឺពិនិត្យមើលអ៊ីមែលរៀងរាល់ប៉ុន្មានម៉ោងម្តង តែមិនមែន១០នាទីម្តងឡើយ បើកការហៅទូរស័ព្ទទៅជាសារសំឡេង ឆ្លើយតបនឹងទូរស័ព្ទណាដែលមានលក្ខណៈបន្ទាន់។ ក្នុងករណីអ្នកជាថ្នាក់ដឹកនាំ អាចស្នើសុំកោះហៅការប្រជុំស្ថិតនៅក្នុងពេលវេលាសមស្របរបស់អ្នក។

៤. ឆាប់ចូលធ្វើការ ឆាប់ចេញពីធ្វើការ

ការធ្វើការបន្ថែមម៉ោងកាន់តែយូរអាចនឹងមានវដ្តមិនល្អកើតឡើងគឺ៖ ធ្វើការងារដល់យប់ពេកជាទូទៅអាចឲ្យអ្នកភ្ញាក់យឺត ហើយក៏ធ្វើឲ្យការងាររបស់អ្នកធ្វើដល់យប់នោះដែរ ដូច្នេះគឺជាវដ្ត។ គួរតែនៅក្នុងមួយសប្តាហ៍បង្ខំខ្លួនឯងធ្វើការឲ្យបានលឿន ដើម្បីឆាប់ចេញពីធ្វើការបន្តិច។

ចាប់ផ្តើមធ្វើបែបនេះគឺពិបាកណាស់ ប៉ុន្តែអ្នកមិនយូរទេនឹងចាប់អារម្មណ៍ថា ឆាប់ចាប់ផ្តើមធ្វើការងារ នោះរៀងរាល់ថ្ងៃនឹងអាចឲ្យអ្នកមានពេលធ្វើផែនការការងារ ដូច្នេះអាចបង្កើនប្រសិទ្ធភាពការងាររបស់អ្នកបានមួយកំរិតទៀត។

៥. កុំធ្វើការងារផ្ទាល់ខ្លួន នៅក្នុងពេលធ្វើការ

មានបុគ្គលិកខ្លះ មិនរឹតត្បិតខ្លួនឯងឡើយ នៅក្នុងម៉ោងធ្វើការ បែរជាបែកអារម្មណ៍ទៅធ្វើការងារផ្ទាល់ខ្លួនឯងទៅវិញ។ នៅក្នុងម៉ោងធ្វើការ មិនអាចគិតដល់រឿងផ្ទាល់ខ្លួនទាល់តែសោះនោះ គឺមិនអាចទៅរួចនោះឡើយ ដូច្នេះក្នុងពេលដែលត្រូវផ្ទៀងផ្ទាត់បញ្ជី ស្រាប់តែមានចិត្តនឹកឃើញទៅសរសេរកាតថ្លែងអំណរគុណ និងកិច្ចការផ្សេងៗដែលប៉ះពាល់ដល់ប្រសិទ្ធភាពការងារក្នុងការធ្វើការរៀបចំផែនការ។

រឿងតូចតាចទាំងនេះ អាចនឹងប៉ះពាល់ដល់ការងាររបស់អ្នកបាន ប្រសិនបើអ្នកចំណាយពេលច្រើនលើរឿងដែលមិនទាក់ទងនឹងការងារ អញ្ចឹងពេលល្ងាចត្រូវថែមម៉ោងគឺជារឿងដែលមិនអាចចៀសផុតបានទេ។

៦. ពេលចេញពីធ្វើការមុនមួយម៉ោងទើបសារ៉េដាក់សំលេងទូរស័ព្ទរោទ៍វិញ

បន្ទាប់ពីបញ្ចប់ការងារប្រចាំថ្ងៃហើយ ទូរស័ព្ទ ត្រូវសារ៉េដាក់ទៅជាសំលេងរោទ៍ធម្មតាវិញ ធ្វើបែបនេះទើបអាចធានាថា នៅពេលដែលអ្នកធ្វើការប្រចាំថ្ងៃ អាចប្រមូលអារម្មណ៍យកចិត្តទុកដាក់ដោះស្រាយបញ្ហាបន្ទាន់បាន ថែមទាំងមិនបាច់ឲ្យអ្នកធ្វើការដល់យប់ ឬក៏ថែមម៉ោងទៀតផង។

៧. ពឹងពាក់ និងទុកចិត្តលើអ៊ីមែល

ការទំនាក់ទំនងជាប្រចាំថ្ងៃច្រើន តែឆ្លងកាត់អ៊ីមែលគឺអាចដំណើរបានហើយ មិនប្រាកដថាចាំបាច់តែខលទូរស័ព្ទនោះទេ។ ការប្រើប្រាស់អ៊ីមែល អាចឲ្យអ្នកចៀសវាងពីការជជែកគ្នាតាមទូរស័ព្ទ។ ប្រាកដណាស់ មានក្រុមហ៊ុនមួយចំនួន ចាំបាច់ត្រូវទំនាក់ទំនងដោយផ្ទាល់ទើបប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។

៨. ពិនិត្យឧបករណ៍បច្ចេកទេសរបស់អ្នក

ចំពោះកំព្យូទ័រ និងឧបករណ៍នៅក្នុងការិយាល័យបច្ចុប្បន្ន មានលក្ខណៈងាយស្រួលជាខ្លាំង អាចឲ្យការងាររបស់អ្នកកាន់តែមានប្រសិទ្ធភាព ញ៉ាំងឲ្យអ្នកអាចត្រឡប់ទៅផ្ទះតាមពេលកំណត់។ ឧទាហរណ៍ កំព្យូទ័រដែលមានបច្ចេកវិទ្យាខ្លាំងមួយគ្រឿង អាចឲ្យអ្នកធ្វើការស្វែងរកវេបសាយកាន់តែរហ័ស ឬក៏ដំណើរការកម្មវិធីច្រើនក្នុងពេលតែមួយបាន។

៩. ប្រើកម្មវិធីស្វ័យប្រវត្តិកម្មការិយាល័យ (Office Automation)

ប្រើឧបករណ៍ និងកម្មវិធីស្វ័យប្រវត្តិកម្មការិយាល័យឱ្យបានពេញលេញដើម្បីបំពេញការងារ ដូច្នេះនឹងកាត់បន្ថយការអនុវត្តដោយដៃ ហើយផ្តល់ឱ្យអ្នកនូវពេលវេលាបន្ថែមទៀត។

១០. កិច្ចការថ្ងៃនេះ ថ្ងៃនេះត្រូវបញ្ចប់

មានបុគ្គលិកជាច្រើន មានទម្លាប់ថា ពេលថ្ងៃមិនទាន់បញ្ចប់កិច្ចរួចរាល់ ដូច្នេះត្រូវធ្វើការងារដល់យប់ជ្រៅ។ ការធ្វើការដល់យប់ជ្រៅ ធ្វើឲ្យប្រសិទ្ធភាពការងារអ្នកធ្លាក់ចុះ រហូតដល់បង្កគ្រោះថ្នាក់ដល់សុខភាពទៀតផង។

ដូច្នេះ បុគ្គលិកត្រូវរកមធ្យោបាយបង្កើនប្រសិទ្ធភាពការងារ ធ្វើឲ្យបានថា “កិច្ចការងារថ្ងៃនេះ ថ្ងៃនេះត្រូវបញ្ចប់”។

ជារួមមក ដើម្បីរក្សារតុល្យភាពសុខភាពរវាងជីវភាពផ្ទាល់ខ្លួន និងការងារ បុគ្គលិកត្រូវរៀនចេះអំពីការរក្សារប្រសិទ្ធភាពខ្ពស់នៅក្នុងអំឡុងពេលធ្វើការ ហើយអាចចាកចេញពីតុធ្វើការនៅក្នុងពេលវេលាសមស្រប។ បើធ្វើមិនដល់ចំណុចនេះទេ វាអាចបណ្តាលឲ្យកម្លាំងស្មារតីរបស់អ្នកមិនល្អ ការច្នៃប្រតិដ្ឋក៏ធ្លាក់ចុះដូចគ្នា ហើយទីបំផុតមានគ្រោះថ្នាក់ដល់សុខភាពថែមទៀតផង។


អត្ថបទទាក់ទង

មេរៀនចំនួន ១៥ ដែលអ្នកធ្វើការគួរប្រើនៅកន្លែងធ្វើការ ដើម្បីអាចរក្សាការងារបានយូរអង្វែង

Leave a Reply

Your email address will not be published. Required fields are marked *