១៥ វេបសាយ ដែលអ្នកត្រូវដឹង ដើម្បីរៀនសូត្រ និងអភិវឌ្ឍខ្លួនឯង

សម្រាប់ប្រិយមិត្តដែលចង់រៀនសូត្រ និងអភិវឌ្ឍខ្លួនជាមួយនឹងវគ្គសិក្សាផ្សេងៗ ខាងក្រោមនេះជាវេបសាយចំនួន ១៥ ដែលអ្នកត្រូវដឹង៖

១. Codeacademy – https://www.codecademy.com/
ប្រសិនបើអ្នកចង់ចាប់ផ្តើមរៀនសរសេរកូដពីចំណុចសូន្យ នោះ Codeacademy គឺសម្រាប់អ្នក។

២. edX – https://www.edx.org/
ជួយអ្នកឲ្យទទួលបានមេរៀនអនឡាញពីសាកលវិទ្យាល័យដែលល្អបំផុតលើពីភពលោក។ ហេតុផលដែលខ្ញុំលើកទឹកចិត្តឲ្យអ្នកប្រើប្រាស់ Website នេះគឺដោយសារ Websiteនេះត្រូវបានបង្កើតឡើងដោយសាកលវិទ្យាល័យ Harvard និងសាកលវិទ្យាល័យ MIT របស់សហរដ្ឋអាមេរិច ដូច្នេះមេរៀនសុទ្ធតែត្រូវបានសម្រិតសម្រាំង។

៣. Skillshare – https://www.skillshare.com/
អ្នកអាចរៀនជំនាញសរសេរពីអ្នកនិពន្ធល្បីៗជាច្រើននៅក្នុង Website នេះ។

៤. Read It For Me – https://readitfor.me/
នៅពេលដែលចុះឈ្មោះរួចហើយអ្នកនឹងទទួលបាន audio book ឬក៏មេរៀនអ្វីមួយទាក់ទងនឹងការអភិវឌ្ឍន៍ខ្លួនឯង ហើយអ្នកក៏អាចទាញវាទុកស្តាប់ពេលធ្វើដំណើរនៅតាមផ្លូវ ជិះឡានក្រុង ហាត់ប្រាណជាដើម។

៥. Udemy – https://www.udemy.com/
កន្លែងដែលអ្នកអាចរៀនជំនាញល្អៗសម្រាប់បម្រើក្នុងការងាររបស់អ្នក ដូចជាការរចនាឬបង្កើតWebsite, marketing និង Business ជាមួយនឹងមេរៀនដោយឥតគិតថ្លៃរាប់ពាន់មេរៀន។

៦. Udacity – https://www.udacity.com/
ជា Website សម្រាប់រៀន Code និង data science ពី A ដល់ Z តាមរយៈវីដេអូពីអ្នកជំនាញរបស់ Google, Facebook។

៧. TED Talks – http://www.ted.com/
TED talks គឺជា Website ដ៏ល្បីមួយក្នុងសហគមន៍មនុស្សដែលរៀនភាសាអង់គ្គេស។ ទីនេះគឺជាបណ្តុំនៃការធ្វើបទបង្ហាញចែករំលែកនូវទស្សនៈល្អៗទាក់ទងនិងវិទ្យាសាស្ត្រ ការអប់រំ និងអាជីវកម្ម។

៨. Khanacademy – https://www.khanacademy.org
នេះគឺ Website របស់ដ៏ល្បីមួយដែលផ្តល់នូវមេរៀនសម្រាប់កម្មវិធីអប់រំស្របតាមស្តង់ដាអន្តរជាតិ។

៩. Coursera – http://coursera.org/
Website នេះផ្តល់នូវមេរៀនដែលឥតគិតថ្លៃជាច្រើន ជាមួយសាស្រ្តាចារ្យដែលមកពីបណ្តារសកលវិទ្យាល័យល្បីៗដូចជា Ilinois, Stanford, Harvard,…

១០. Microsoft Virtual Academy – https://mva.microsoft.com/
អ្នកអាចរៀនរចនា Web, Game, app អភិវឌ្ឍន៍មូលដ្ឋានគ្រិះរបស់ Cloud និងទិន្នន័យធំៗ…ដោយឥតគិតថ្លៃពីអ្នកជំនាញរបស់ Microsoft។

១១. Future Learn – https://www.futurelearn.com/
មេរៀននៅក្នុង Website នេះគឺជាមេរៀនដែលបង្រៀននៅតាមសកលវិទ្យាល័យហើយមានចេញវិញ្ញាបណ្ណ័បត្រ័ជូនចំពោះអ្នកដែលចូលចិត្តសន្សំវិញ្ញាបណ្ណ័បត្រ័។

១២. Code4Startup – https://code4startup.com/
រៀនសរសេរ program ឆាប់រហ័សសម្រាប់អ្នកទើបចាប់ផ្តើម។

១៣. DataMonkey – http://datamonkey.pro/
ជួយអ្នកក្នុងការអភិវឌ្ឍន៍ជំនាញវិភាគទិន្នន័យតាមរបៀបសាមញ្ញ។

១៤. Platzi – https://courses.platzi.com/
អ្នកអាចរៀនអនឡាញពី Design, Marketing និង Code ដោយឥតគិតថ្លៃពីអ្នកជំនាញនៅសហរដ្ឋអាមេរិច។

១៥. Creative Live – https://www.creativelive.com
សម្រាប់អ្នកដែលចង់រៀន ថតរូប កាត់តរូប វីដេអូ និង Design។

============================
តេឡេក្រាម 𝐊𝐨𝐧𝐠 𝐂𝐡𝐡𝐚𝐲𝐥𝐞𝐧𝐠 – គង់ ឆាយឡេង៖ https://t.me/kongchhaylengchannel
============================
ស្វែងរកឯកសារផ្សេងៗ (𝐏𝐃𝐅) នៅក្នុងបណ្ណាល័យអ្នក៖ https://t.me/banalaineakgroup
============================
អ្នកអាចបង្ហោះដំណឹងស្វែងរកបុគ្គលិក/ការងារ និងស្វែងរកព័ត៍មានការងារតាមរយៈគ្រុបតេឡេក្រាម៖ https://t.me/hrtsconsultingjob
============================


អត្ថបទទាក់ទង

របៀបបង្កើតគណនី Gmail តាមទូរស័ព្ទដៃ (មានវីដេអូជាភាសាខ្មែរ)

Leave a Reply

Your email address will not be published. Required fields are marked *