Shortcut ចំនួន២០ នៃ​ប៊ូតុង Windows ​​ដែលជួយ​​សម្រួល​កិច្ចការ និង​ចំណេញ​ពេលវេលា​ជាង​មុន

ចង្កឹះ​ចុច​ដំណើរការ​កម្មវិធី​តាម​ផ្លូវកាត់ ឬ​ហៅ​ថា Shortcut ដែល​យើង​នឹង​លើក​យក​មក​បង្ហាញ គឺ​ត្រូវ​ប្រើ​ផ្គួប​នឹង​ប៊ូតុង Windows នៅ​លើ Keyboard។ ជាមួយ Windows Button នៅ​លើ Keyboard ​អ្នក​អាច​ធ្វើ​កិច្ចការ​ជាច្រើន​បាន​យ៉ាង​ងាយស្រួល និង​រហ័ស​ជាង​មុន។

១. Windows Key + Ctrl + D សម្រាប់​បង្កើត Virtual Desktop ថ្មី​មួយ ហើយ​នឹង​លោត​ទៅ Desktop ថ្មី​នោះ​តែ​ម្ដង

២. Windows Key + Tap ​បើក Task View ​ដើម្បី​បង្ហាញ​ចេញ Virtual Desktops ទាំងអស់​ដែល​មាន។ វា​នឹង​មាន​ឈ្មោះ​សម្គាល់​ដោយ Desktop 1, Desktop 2, … បន្ទាប់​មក​អ្នក​អាច​ចុច​ចូល​ទៅ​ផ្ទាំង​ការងារ​បង្កើត​ថ្មី​ណាមួយ​ទាំង​នោះ​បាន។

៣. Windows Key + Ctrl + Left Arrow ​ផ្លាស់ប្ដូរ​ ឬ​រំកិល​ផ្ទាំង Virtual Desktop ​ពី​ស្ដាំ​ទៅ​ឆ្វេង​

៤. Windows Key + Ctrl + Right Arrow ផ្លាស់ប្ដូរ ឬ​រំកិល​ផ្ទាំង Virtual Desktop ពី​ឆ្វេង​ទៅ​ស្ដាំ

៥. Windows Key + Ctrl + F4 បិទ Virtual Desktop ដែល​អ្នក​កំពុង​បើក

៦. Windows Key + L ​ដើម្បី​ចាក់​សោ Lock កុំព្យូទ័រ ឬ​ប្ដូរ​គណនី (switches accounts)

៧. Windows Key + D ​លាក់ (hide រ minimize) រាល់​ផ្ទាំង Windows នៅ​លើ Desktop

៨. Windows Key + A ​សម្រាប់​បើក ឬ​បិទ​ផ្ទាំង Windows 10 Action Center

៩. Windows Key + S ដើម្បី​បើក Search tool

១០. Windows Key + C បើក​មុខងារ Cortana ​ក្នុង listening mode

១១. Windows Key + E បើក​ផ្ទាំង​កម្មវិធី File Explorer

១២. Windows Key + H បើក​ផ្ទាំង Share screen

១៣. Windows Key + I ដើម្បី​បើក​ផ្ទាំង Settings

១៤. Windows Key + R ដើម្បី​បើក​ផ្ទាំង Run command

១៥. Windows Key + X បើក​ម៉ឺនុយ Quick Link របស់​ប៊ូតុង Start

១៦. Windows Key + K ​បើក​ម៉ឺនុយ Connect ​ដើម្បី​ស្វែងរក​ឧបករណ៍​ប្រើ Wireless

១៧. Windows Key + M ​ដើម្បី Minimizes រាល់​ផ្ទាំង Windows ដែល​បាន​បើក (open windows)

១៨. Windows Key + P ​បើក​ម៉ឺនុយ presentation ដើម្បី​ប្ដូរ​ display ទៅ​បង្ហាញ​នៅ​លើ​ឧបករណ៍​បញ្ចាំង​រូប​ផ្សេង​ទៀត ដូច​ជា​ម៉ាស៊ីន​បញ្ចាំង​ស្លាយដ៍ Projector ជាដើម។

១៩. Windows Key + T ដើម្បី​រំកិល​លើ​បណ្ដា​កម្មវិធី (app) ដែល​មាន​នៅ​លើ Taskbar

២០. Windows Key + , (ក្បៀស) សម្រាប់​លួច​មើល​ផ្ទាំង Desktop (Peek at the Desktop)។

សូមបញ្ចាក់ផងដែរថា Windows 7 និង 8 គឺ​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ដំណើរការ​បាន​រលូន​ល្អ និង​មាន​សមត្ថភាព​របស់​ក្រុមហ៊ុន Microsoft ​យ៉ាងណាមិញ ក្រុមហ៊ុន​ក៏​នៅ​បន្ត​ដាក់​ចេញ​ប្រព័ន្ធ​សូហ្វ៊េរ​ថ្មី​ចុងក្រោយ​របស់​ខ្លួន​ដែល​ជា Windows 10។ ក្រុមហ៊ុន Microsoft ​បាន​ដាក់​ចេញ Windows 10 ​ប្រើប្រាស់​បាន​ផ្លូវការ​តាំងពី​ខែ​កក្កដា ឆ្នាំ២០១៥។


អត្ថបទទាក់ទង

របៀបចាក់​សោរ​ពីរជាន់(2FA) នៅក្នុងកម្មវិធី តេលេក្រាម

 

Leave a Reply

Your email address will not be published. Required fields are marked *