រឿងខ្លី៖ មន្ត្រីគ្រាប់ល្ពៅ

សម័យថ្ងៃមួយ មានព្រះមាហាក្សត្រមួយអង្គ ដើម្បីចង់ដឹងពីមន្រ្តីណាស្មោះត្រង់ជាមួយព្រះអង្គឬអត់? ព្រះអង្គក៏បានហៅមន្រ្តីឱ្យយកគ្រាប់ល្ពៅដែលបានស្ងោររួច យកទៅដាំ ដោយមិនបានឱ្យដឹងថា គ្រាប់ល្ពៅនេះស្ងោរនោះឡើយ។

តាមរយៈការពិសោធន៍នេះ ទទួលបានមន្ត្រី ៤ប្រភេទ គឺរួមមាន៖

មន្រ្តីប្រភេទទី១៖ បានទូលស្តេចថា ល្ពៅ ដែលស្តេចប្រទាន គឺផ្លែល្អណាស់ ហើយបានដឹកមកថ្វាយព្រះមហាក្សត្រ តែត្រូវកងការពារព្រះរាជវាំងមិនឲ្យដឹកចូល។

មន្រ្តីប្រភេទទី២៖ បានទូលស្តេចថា ល្ពៅ ដែលស្តេចប្រទាន គឺផ្លែល្អណាស់ តែអត់បានដឹកមកនោះទេ។

មន្រ្តីប្រភេទទី៣៖ បានទូលស្តេចថា ល្ពៅ ដែលស្តេចប្រទាន ត្រូវកណ្តុរស៊ីអស់ អត់បានដាំនោះទេ។

មន្រ្តីប្រភេទទី៤៖ បានទូលស្តេចដោយត្រង់ៗថា ល្ពៅ ដែលស្តេចប្រទាន គឺជាគ្រាប់ល្ពៅស្ងោរ តើដាំឲ្យដុះម្តេចទៅ?

ប្រភេទមន្រ្តីទី១ គឺជាមន្រ្តីដ៏គ្រោះថ្នាក់បំផុត មិនអាចទុកមន្រ្តីប្រភេទមនេះធ្វើការនោះទេ ព្រោះមិនត្រឹមតែមិនស្មោះត្រង់នោះទេ ថែមទាំងទម្លាក់កំហុសទៅលើអ្នកដទៃថែមទៀត។ សម្រាប់មន្រ្តីប្រភេទទី២ ក៏មិនត្រូវទុកនោះដែរ ព្រោះជាមន្រ្តីភូតកុហកមិនអាចយកប្រើបាននោះទេ។ ចំពោះមន្រ្តីប្រភេទទី៣ ត្រូវតែខិតខំបណ្តុះបណ្តាលបន្ថែម ព្រោះមិនដឹងថា គ្រាប់ល្ពៅនោះ ពិតជាកណ្តុរស៊ីមែន ឬយ៉ាងណា។ ដោយឡែក សម្រាប់មន្រ្តីប្រភេទទី៤ ត្រូវប្រឹងប្រែងបណ្តុះបណ្តាលបន្ថែម ព្រោះហ៊ាននិយាយការពិតនិយាយត្រង់ ការនិយាយត្រង់នេះ អាចឱ្យថ្នាក់លើបានដឹងពីការពិតនៅតាមមូលដ្ឋាន។


អត្ថបទទាក់ទង

កុំ​ធ្វើ​ខ្លួនអស្ចារ្យ​ជាង​ចៅហ្វាយ​នាយ ដោយ វ៉ុលទែរ ១៦៩៤-១៧៧៨

 

Leave a Reply

Your email address will not be published. Required fields are marked *