រឿងខ្លី៖ ឃ្មុំ និងអាទិទេព
រឿងឃ្មុំ និងអាទិទេព គឺជារឿងមួយនៅក្នុងចំណោមរឿងទាំងឡាយនៃនិទានអ៊ីសុប ដែលតំណាលថា៖
កាលពីសម័យសត្វលោកទាំងឡាយនៅមានទំនាក់ទំនងជាមួយនឹង ព្រះអាទិទេពនៅឡើយនោះ ឃ្មុំក៏មានលក្ខណៈដូចជាឃ្មុំសម័យបច្ចុប្បន្ននេះដែរ គឺមានទ្រនិចសម្រាប់ទិច មានទឹកឃ្មុំដ៏មានឱជារសផ្អែមឆ្ងាញ់ ហើយជាការពិតណាស់ ដែលមនុស្សតែងតែទៅដណ្តើមទឹកផ្អែមរបស់វាយកមកបរិភោគ។
កាលបើមនុស្សតែងតែមកដណ្តើមយកទឹកផ្អែមរបស់ខ្លួនដូច្នេះ ពូកឃ្មុំក៏កើតទុក្ខមិនសុខចិត្ត មិនចង់ឲ្យមនុស្សដូច្នេះមកលើខ្លួនទៀត ទើបវានាំគ្នារកមធ្យោបាយយ៉ាងណា ដើម្បីការពារទឹកឃ្មុំរបស់ខ្លួន។
ឃ្មុំមួយក្បាល បានឲ្យយោបល់ថា… “បើយើងទៅសុំព្រះអាទេព ជូពីទ័រ ឲ្យជួយ តើល្អដែរឫទេ?”
ពេលដែលពួកគេយល់ស្របតាមគ្នាតាមមតិនេះហើយ ឃ្មុំក៏បញ្ចុនតំណាងមួយរូបឲ្យទៅជួបនឹងព្រះអាទិទេព។ ពេលដែលរៀបរាប់រឿងរ៉ាវរបស់ខ្ឡួនឲ្យព្រះអាទិទេពទ្រង់ព្រះសណ្តាប់រួចហើយ ឃ្មុំក៏សុំក៏សុំសំណូមពរពីព្រះអាទិទេពថាឲ្យតែខ្លួនបានប្រើទ្រនិចទិចមនុស្សណា ក៏សូមឲ្យមនុស្សនោះស្លាប់ភ្លាមទៅ។
សំណូមពរនេះធ្វើឲ្យអាទិទេពទ្រង់ក្រេវក្រោធជាខ្លាំងព្រោះថា ការធ្វើដូច្នេះនឹងធ្វើឱយដាច់ពូជមនុស្សនៅពេលដ៏ខ្លីខាងមុខនេះជាមិនខាន ទើបព្រះអង្គទ្រង់ត្រាស់បញ្ចាបញ្រ្ចាសទៅវិញថា៖ “ចាប់ពីពេលនេះតទៅ បើពួកអ្នករាល់គ្នាយកទ្រនិចទៅទិចអ្នកណាសុំឲ្យអ្នកស្លាប់ខ្លួនឯង ជំនួសមនុស្សទៅចុះ!”
រឿងនេះចង់ផ្តល់នូវទស្សនៈ និងគំនិតថា៖
“ការយកកំហឹងបន្តិចបន្តួចរបស់ខ្លួនទៅផ្តាច់ផ្តិលជីវិត ឫទៅបង្ករអន្តរាយដល់អ្នកដ៏ទៃជាការបង្ហាញអំពីសន្តានចិត្តដ៏ឃោរឃៅឫអវិជ្ជាដែលអាចនឹងផ្តល់ផលវិបាកមកលើខ្លួនឯងវិញ“
អត្ថបទទាក់ទង
រឿងខ្លី៖ ឥន្ទ្រី និងកញ្ជ្រោង ផ្តល់អត្ថន័យដល់អ្នកសាងកម្មអ្វី រមែងទទួលផលកម្មអំពីទង្វើរបស់ខ្លួន