រឿងខ្លី៖ ឥន្ទ្រី និងកញ្ជ្រោង ផ្តល់អត្ថន័យដល់អ្នកសាងកម្មអ្វី រមែងទទួលផលកម្មអំពីទង្វើរបស់ខ្លួន

នៅក្នុងកម្រងរឿងនិទានអ៊ីសុប មានរឿងមួយតំណាលថា៖

សត្វឥន្ទ្រី និងកញ្ជ្រោង បានចងមិត្តនឹងគ្នា ដោយជ្រើសយកដើមឈើមួយធ្វើជាលំនៅ។ ឥន្ទ្រីធ្វើសំបុកនៅលើចុងឈើ ឯកញ្ជ្រោងកាយរូងមួយនៅក្បែរគល់ឈើ។ ក្រោយមក កញ្ជ្រោងនិងឥន្ទ្រី ក៏មានកូនរៀងៗខ្លួន។

ថ្ងៃមួយ នៅពេលដែលកញ្ជ្រោង ចេញទៅស្វែងរកចំណី ឥន្ទ្រីបានលបឆាប ចាប់កូនកញ្ជ្រោង ដែលកំពុងរត់លេងនៅក្បែររូងរបស់វា មកទុកធ្វើជាអាហារឲ្យកូនៗរបស់វា។ លុះមេកញ្ជ្រោង ត្រឡប់មកវិញ រកកូនមិនឃើញ ក៏ងើយមើលសម្លឹងទៅលើមែកឈើ ដើម្បីសួរឥន្ទ្រី ស្រាប់តែបានឃើញកូនរបស់ខ្លួន ត្រូវឥន្រ្ទីឆបយកទៅទុកក្នុងសម្បុក។ ពេលនោះ កញ្ជ្រោងក៏អង្វរឥន្រ្ទី ឲ្យកូនមកខ្លួនវិញ តែមេឥន្រ្ទីធ្វើព្រងើយមិនចាប់អារម្មណ៍។

មេកញ្ជ្រោងខឹងសម្បារជាខ្លាំង ក៏បានដើររកកម្ទេចឈើស្ងួត ហើយដុតភ្លើងរហូតមានផ្សែងហុយទ្រលោមបាំងបាត់សម្បុកឥន្រ្ទី។ មេឥន្រ្ទីខ្លាចកូនរបស់ខ្លួនមានគ្រោះថ្នាក់ ទើបភ្ញាក់រឮកសងកូនទៅឲ្យមេកញ្រ្ជោងវិញ។

រឿងនេះចង់ផ្តល់នូវទស្សនៈ និងគំនិតដល់មិត្តអ្នកអានថា “អ្នកសាងបាបកម្ម រមែងទទួលផលកម្ម អំពីទង្វើរបស់ខ្លួន” ។


អត្ថបទទាក់ទង

រឿងខ្លី៖ កូនឥន្ទ្រី និងមេមាន់ បង្កប់អត្ថន័យអំពីការប្រើសក្ដានុពលជាឥន្ទ្រីនៅក្នុងខ្លួនអ្នក

3 thoughts on “រឿងខ្លី៖ ឥន្ទ្រី និងកញ្ជ្រោង ផ្តល់អត្ថន័យដល់អ្នកសាងកម្មអ្វី រមែងទទួលផលកម្មអំពីទង្វើរបស់ខ្លួន

Leave a Reply