ប្រវត្តិ និងស្នាដៃរបស់ អាដាម ស្មីត និមិត្តរូបនៃសេដ្ឋកិច្ចទីផ្សារសេរី

អាដាម ស្មីត (Adam Smith) គឺជាអ្នកសីលវិទូ និងជាអ្នកសេដ្ឋសាស្រ្តដ៏សំខាន់នៃជនជាតិស្កតដែលស្នាដៃសំខាន់របស់គាត់ គឺសម្បត្តិប្រជាជាតិ (The Wealth of Nation)​ បានប្រើសម្រាប់កិច្ចការនយោបាយ និងសេដ្ឋកិច្ចរបស់មនុស្សជាច្រើនរហូតដល់សព្វថ្ងៃនេះ។ ការប្រឹងប្រែងយល់ដឹងជាដំបូងរបស់គាត់ពីការសិក្សាធម្មជាតិនៃធនធាន គឺជាការអភិវឌ្ឍនៃឧស្សាហកម្ម និងផលនៃពាណិជ្ជកម្មខ្នាតធំរបស់អ៊ីរ៉ុប។

អាដាម ស្មីត គឺជាគ្រឹះក្នុងការយល់ឃើញថា បុគ្គលម្នាក់ៗគួរតែស្វែងរកផ្តល់ប្រយោជន៍ផ្ទាល់ខ្លួនតាមដែលអាចទៅរួចនោះ វាមិនបំពានលើគោលការណ៌យុត្តិធម៌ទេ។ ចំណុចនេះ​ ស្មីត យល់ឃើញថា ពួកគេនឹងធ្វើឲ្យមានផលប្រយោជន៍សាធារណៈច្រើនជាងពួកគេព្យាយាមជួយផ្តល់ប្រយោជន៍សាធារណៈដោយការលះបង់ និងការមានចេតនារបស់ពួកគេ។

ស្មីត បានហៅចំណុចខាងលើនេះថាជាបាតដៃអរូបី” (Invisible Hand) សម្រាប់សេដ្ឋកិច្ច។ ទោះបីមនុស្សម្នាក់ៗ ខិតខំធ្វើដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ប៉ុន្តែពួកគេបានដឹកនាំលទ្ធផលតាមរយៈបាតដៃដែលមើលមិនឃើញទៅឲ្យកម្លាំងនៃសេដ្ឋកិច្ចជាតិ។ ដូចនេះ បើពួកគេមានចំណុចអសកម្មនោះ វានាំឲ្យសេដ្ឋកិច្ចរត់ទៅរកគ្រោះមហន្តរាយដែរ។ នេះបានក្លាយជាលទ្ធិសេដ្ឋកិច្ចនយោបាយ។

ស្មីត ជាមនុស្សទីមួយដែលមើលឃើញអំពីផលប្រយោជន៍នានាចេញពីការប្រកួតប្រជែង ហើយបានជំរុញឲ្យមានការអនុវត្តន៍គោលនយោបាយស្តីពីការប្រកួតប្រជែង។

នៅឆ្នាំ ១៧៥៩គាត់បានបោះពុម្ភសៀវភៅស្តីពីទ្រឹស្តីមនោសញ្ចេតនាសីលធម៌” (The Theory of Moral​ Sentiments) ។ សៀវភៅនេះជាកន្លែងដែលគាត់បានពិភាក្សាពីស្តង់ដារនៃសីលធម៌ដែលមាននៅក្នុងសង្គមជាមួយគ្នា។ សៀវភៅនេះចងក្រងអំពីគំនិត និងការបង្រៀនរបស់គាត់ កាលពីគាត់នៅជាសាស្រ្តាចារ្យនៃសីលវិទូនៅសាកលវិទ្យាល័យ Glasgow

ខាងក្រោមនេះជាជីវប្រវត្តិរបស់ អាដាម ស្មីត តាំងពីគាត់បានចាប់កំណើត រហូតដល់គាត់បានបាត់បង់ជីវិតទៅវិញ៖

អាដាម ស្មីត ទស្សនៈមានលក្ខណៈសាមញ្ញ ពោលគឺប្រសិនបើមានទំនិញ ឬសេវាខ្លះ ដែលបុគ្គលិកម្នាក់ៗឲ្យតម្លៃ ប៉ុន្តែវាមិនទាន់ត្រូវបានផលិតនូវឡើយ នោះសហគ្រិននឹងស្ម័គ្រចិត្តវិនិយោគទៅលើផលិតកម្មទំនិញ និងសេវានោះ។ សហគ្រិនជាទូទៅ តែងតែស្វែងរកឱកាសដូច្នោះ ដើម្បីផលប្រយោជន៍របស់ខ្លួន។” ការពិត នៅក្នុងការអនុវត្តន៍ជាក់ស្តែង ប្រសិនបើតម្លៃដែលអ្នកប្រើប្រាស់ផ្តល់ឲ្យចំពោះផលិតផលណាដែលខ្ពស់ជាងថ្លៃដើមផលិតកម្មសហគ្រិននឹងផលិតទំនិញនោះទទួលជោគជ័យក្នុងការបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ ដែលប្រការនេះគេអាចនឹងបន្តអត្ថិភាពរបស់គេនៅក្នុងទីផ្សារតទៅទៀត។ គួរបញ្ជាក់ផងដែរថា ក្នុងគំនិតនេះ រដ្ឋមិនត្រូវចូលរួមក្នុងការសម្រេចចិត្តថា តើត្រូវផលិតទំនិញណា ឬតម្រូវឲ្យសហគ្រាសមូយណាជាអ្នកផលិតនោះទេ។

ស្មីត មានបំណងចង់បង្ហាញថាកត្តាជំរុញការប្រកួតប្រជែង និងប្រាក់ចំណេញ នឹងធ្វើឲ្យបុគ្គលិកម្នាក់ៗ ខិតខំដើម្បីសម្រេចចិត្តបានប្រយោជន៍ដល់ខ្លួន ហើយប្រការនេះ ទីបំផុត នឹងបម្រើដល់ផលប្រយោជន៍សាធារណៈ។ ក្នុងន័យនេះ ដោយសារតែហេតុផលប្រាក់ចំណេញ និងលើកទឹកចិត្តឲ្យបុគ្គលម្នាក់ៗប្រកួតប្រជែងក្នុងការផ្គត់ផ្គង់ទំនិញដល់មានតម្រូវការ។ ទីបំផុតមានតែសហគ្រាសដែលផលិតទំនិញតាមតម្រូវការនៅក្នុងតម្លៃកម្រិតទាប តាមតែអាចធ្វើទៅបានទេ ដែលអាចរក្សាអត្ថិភាពរបស់ខ្លួនបាន។ ស្មីត បានអះអាងទៀតថា សេដ្ឋកិច្ចនឹងត្រូវដឹកនាំដោយដៃអរូបី ក្នុងការផលិតនូវអ្វីដែលគេចង់បាន និងតាមមធ្យោបាយដ៏ប្រសើរបំផុតដែលអាចធ្វើទៅបាន។

គំនិតរបស់ ស្មីត មានឥទ្ធិពលយ៉ាងខ្លាំងដល់រដ្ឋាភិបាល និងសេដ្ឋវិទូទាំងឡាយនាសម័យរបស់ខ្លួន។

សម្បត្តិប្រជាជាតិ​​​​​ (The wealth of Nations)

មានការខ្វែងយោបល់គ្នាជាមូលដ្ឋានរវាង​​អ្នកសេដ្ឋកិច្ចClassical និងអ្នកសេដ្ឋកិច្ច Neoclass​icalអំពីសារលិខិតដ៏សំខាន់របស់ស្មីត គឺ “ការសើបអងេ្តតទៅលើធម្មជាតិ”និងបុព្វហេតុនៃសម្បត្តិប្រជាជាតិ”អ្នកសេដ្ឋកិច្ច  Neoclassical បានបញ្ជាក់នូវពាក្យ​ ”បាតដៃអរូបិយរបស់ ស្មីត ដែលបានលើកឡើងនៅពាក់កណ្តាល សៀវភៅរបស់គាត់ គឺសៀវភៅទី៨ ជំពូក២ ហើយអ្នកសេដ្ឋកិច្ច Neoc​lassical ​​ជឿជាក់ថា ស្មីត បានថ្លែងនូវក្នុងកម្មវិធីរបស់គាត់ក្នុងរបៀបជំរុញសម្បត្តិប្រជាជាតិ” ​នៅក្នុងប្រយោគទី១។ ស្មីតបានប្រើពាក្យ “បាតដៃអរូបិយ” នៅក្នុងសៀវភៅឈ្មោះប្រវត្តិរបស់តារាវិទ្យា” គឺសំដៅទៅរកបាតដៃអរូបិយរបស់ Jupiter ចំនួន២ដង ដែលនៅពេលនីមួយៗមានអត្ថន័យផ្សេងគ្នា គឺពាក្យបាតដៃអរូបិយ” នៅក្នុង “ទ្រឹស្តីមនោសញ្ចេតនាសីលធម៌ (១៧៥៩)” និងនៅក្នុង ​​សម្បត្តិ​​ប្រជា​​​ជាតិ ​(១៧៧៦)

ការថ្លែងចុងក្រោយពីបាតដៃអរូបិយ” ត្រូវបានបង្ហាញនៅក្នុងមធ្យោបាយជាច្រើន។ ដូច្នេះ វាមានសារសំខាន់ណាស់នៅពេលអានពីធាតុដើម ដូច្នេះបុគ្គលម្នាក់ៗខិតខំប្រឹង​​ប្រែ​​​ឲ្យកាន់តែច្រើន ហើយព្រមទាំងអាចប្រើប្រាស់មូលធនរបស់គេនៅក្នុងការផ្គត់ផ្គង់នៃឧស្សាហកម្មនៅក្នុងស្រុក។ ដូច្នេះហើយ ឧស្សាហកម្មដែលនៅក្នុងស្រុកដែលជាឧស្សាហកម្មផលិតផ្ទាល់ខ្លួនអា​​ផលិតចេញនូវតម្លៃខ្ពស់ ឬដែលគេអាចសង្ឃឹមបានប្រាក់ច្រើន ឬដូរបានទំនិញច្រើន។​​ ក្នុងការដឹកនាំឧស្សាហកម្មនេះ បុគ្គលម្នាក់ៗ គិតយ៉ាងណាឲ្យតែផលិតបានផលិតផលច្រើន និងមានតម្លៃខ្ពស់គេគិតតែចំណេញផ្ទាល់ខ្លួនគេ គឺគេមិនដឹងថាកិច្ចការដែលគេធ្វើនោះ គឺដើម្បីឲ្យផលទុនប្រចាំ​​ឆ្នាំនៃសង្គមកើនឡើងខ្ពស់ទេ។ ជាការពិត គោលបំណងរួមរបស់គេ មិនមែនស្ថិតនៅត្រឹមបំរើប្រយោ​​​ជន៍​​​​​ផ្ទាល់ខ្លួនទេ ប៉ុន្តែគេបានបម្រើប្រយោជន៍សង្គម សាធារណៈ ហើយគេថែមទាំងមិនដឹងផងថាគេមា​​​​ប្រ​​​យោ​​​ជន៍ដល់សង្គមដល់កម្រិតណា។ លើបញ្ហានេះ ក៏ដូចជាលើករណីដទៃទៀត វាត្រូវបញ្ជូល​​​ដោ​​ដៃ​​ដែលគេមិនអាចមើលឃើញមួយ ដើម្បីបំពេញគោលបំណងដែលគ្មានចេតនារបស់គេ។

ការថ្លែ​​​របស់ ស្មីត អំពីអត្ថប្រយោជន៍នៃបាតដៃអរូបិយ មានន័យយ៉ាងប្រាកដទៅលើចម្លើយ Mandevilleគឺគុណវិបត្តិឯកជន” ដែលអាចត្រឡប់ចូលទៅក្នុងអត្ថប្រយោជន៍សាធារណៈ។ វាបង្ហាញពីជំនឿរបស់ស្មីត ​​​នៅពេលដែលបុគ្គលម្នាក់បានបន្តផលប្រយោជន៍ផ្ទាល់ខ្លួននៅក្នុងទីផ្សារសេរី គេបានឈ្លោះគ្នា គឺបំណងនៃផលប្រយោជន៏សង្គមទាំងមូលដោយរក្សាតម្លៃឲ្យទាប។ ការបង្កើតនៅតែផ្តួចផ្តើមសម្រាប់ភាពផ្សេងគ្នានៃទំនិញ និងសេវាកម្ម។ “សម្បត្តិប្រជាជាតិ” របស់ស្មីត បានធ្វើការពន្យល់អំពីរបៀបដែលថា អត្ថប្រយោជន៍ផ្ទាល់ខ្លួន នឹងជំរុញឲ្យបុគ្គលទាំងឡាយ (ហាក់បីដូចជាដឹកនាំដោយដៃអរូបិយ) ធ្វើអ្វីៗដែលអ្នកដទៃចង់ឲ្យពួកគេធ្វើ។ គាត់បានពន្យល់អំពីរបៀបដែលមនុស្សនឹងត្រូវផ្តល់រង្វាន់ជាហិរញ្ញវត្ថុសម្រាប់អ្វីៗដែលល្អ ដែលពួកគេបានធ្វើសម្រាប់សង្គម។ គាត់បានពន្យល់អំពីដំណើរការទីផ្សារ ដែលនឹងបង្កើតការសន្សំ និងវិនិយោគ និងនាំឲ្យមានការរីកចម្រើនសេ​​ដ្ឋ​​កិ​​ច្ច​​​មុខ​​​ចេញច្រើនជាងមុន និងរបស់ល្អៗសម្រាប់មនុស្សគ្រប់រូប។ លោកបានពន្យល់អំពីរបៀបដែលប្រ​​ជាជាតិមួយដែលដើរតាមទីផ្សារសេរី​​ នឹងមានទ្រព្យសម្បត្តិកាន់តែច្រើនឡើង (ប្រជាជនសប្បាយ​​ចិត្ត​​​​នឹង​​បទដ្ឋានខ្ពស់នៃការរស់នៅ ប្រសិនបើកម្លាំងទីផ្សារបានចូលមកគ្រប់គ្រងសកម្មភាពសេដ្ឋកិច្ច​​ ច្រើនជាងប្រជាជនដែលរស់នៅក្នុងសង្គម ដែលរាល់សកម្មភាពសេដ្ឋកិច្ច ត្រូវបានព្យាយាមយកមកត្រួត​​ពិនិត្យដោយរាជរដ្ឋាភិបាល)

ទស្សនវិជ្ជាសេដ្ឋកិច្ច

ស្នាដៃ “សម្បត្តិប្រជាជាតិ” គឺជាស្នាដៃដែលជាផ្លូវត្រួសត្រាយធ្វើឲ្យមានរបៀបដឹកនាំសេដ្ឋកិច្ចបច្ចុប្បន្ន។ ក្នុងស្នាដៃនេះផងដែរ លោក ស្មីត ក៏បានបង្ហាញយ៉ាងច្បាស់អំពីការចង់បានផលប្រយោជន៍របស់បុគ្គលម្នាក់ៗ ជាកម្លាំងជំរុញនៃជីវភាពសេដ្ឋកិច្ច។

លោក George Stigler បង្ហាញអំពីទស្សនៈរបស់ ស្មីត ទាក់ទងអំពីសារៈសំខាន់នៃផ្នែកនៃសេដ្ឋកិច្ច និងទស្សនៈមូលដ្ឋានគ្រឹះនៃធនធាន។ គាត់បានបង្ហាញថា ក្រោមការប្រកួតប្រជែង ម្ចាស់ធនធាន (ដូចជា ដី កម្លាំង និង ទុន) នឹងប្រើប្រាស់ធនធានទាំងនោះប្រកបដោយប្រសិទ្ឋិភាពធ្វើឲ្យមានភាពស្មើគ្នារាល់ការប្រើប្រាស់ និងកែសម្រួលដល់ភាពខុសគ្នាដែលកើតមានឡើង ដូចជា ចំណេះដឹង ភាពអត់ការងារធ្វើ ជាដើម។

សេដ្ឋកិច្ចវិទូពីបុរាណ បានយកទ្រឹស្តីអំពីតម្លៃនៃការងារមកប្រកួតប្រជែងជាមួយទ្រឹស្តីរបស់លោកស្មីត។ ក្រោយមកសេដ្ឋកិច្ចវិទូប្រកាន់យកទ្រឹស្តី Karl Marx ដែលចេញមកពីសេដ្ឋកិច្ចវិទូពីបុរាណ ក៏បានយកផ្នែកខ្លះៗនៃទស្សនៈលោក ស្មីត យកមកប្រើផងដែរ។ សៀវភៅទីមួយរបស់ លោក Karl Marx​ មានចំណងជើងថា កាពីតាល់ (Capital)  បោះពុម្ពនៅអាលឺ្លម៉ង់ ឆ្នាំ ១៨៦៧ បានផ្តោតទៅលើ ទស្សនៈតម្លៃការងារ ដែលគាត់គិតថា ការកេងប្រវ័ញ្ជកម្លាំងពលកម្មតាមរយៈទឹកលុយ។ ទស្សនៈតម្លៃការងារ បានកំណត់តម្លៃនៃវត្ថុមួយ តាមរយៈកម្លាំងពលកម្មដែលបានប្រើក្នុងការផលិតវត្ថុនោះ។ ចំណែកឯទស្សនៈសម័យទំនើបវិញ ការកំណត់តម្លៃនៃវត្ថុមួយតាមរយៈ ការបោះបង់ចោលការធ្វើអ្វីមួយមកចំណាយធ្វើវត្ថុនោះវិញ។

និមិត្តរូបនៃសេដ្ឋកិច្ចទីផ្សារសេរី

កិត្តិស័ព្ទរបស់លោកស្មីតល្បីរន្ទឺ ដោយសារការគាំទ្រលើគំនិតទីផ្សារសេរី ក៏ដូចជាអ្នកបង្កើតឲ្យមានទីផ្សារ​​សេរី។ យើងអាចឃើញឈ្មោះរបស់គាត់តាមអង្គភាពមួយចំនួនដូចជា វិទ្យាស្ថាន Adam Smith សហគមន៍ Adam Smith និង ក្លឹប Australian Adam Smith​ ជាដើម។

លោក Alan Greenspan​ ក៏បានជំទាស់នៅពេលដែលលោក ស្មីត មិនបានផ្តល់និយមន័ លើន័យរបស់ពាក្យ laissez-faire ច្បាស់លាស់។ ភាពមិនច្បាស់លាស់នេះ គឺជាកត្តាដែលនាំឲ្យមានចលាចលនៃដំណើរការទីផ្សារ ត្រូវការលោក ស្មីត មកវែកញែកផ្តល់ទ្រឹស្តីទូទៅបន្ថែម ដើម្បីឲ្យន័យរបស់ពាក្យនេះមានភាពច្បាស់លាស់។ លោក Alan Greenspan ក៏បានបន្តទៀតថាស្នាដៃ “សម្បត្តិប្រជាជាតិ” របស់លោក ស្មីត ជាស្នាដៃមួយដ៏ជោគជ័យក្នុងទស្សនៈមនុស្សពីអតីតកាល។

ស្មីត បានកំណត់ពន្ធដែលគាត់ទារពន្ធលើផលិតផលទំនើបៗ និងពន្ធលើការជួលដែលជាតម្រូវការរបស់ប្រទេស។ គាត់រំពឹងថាច្បាប់លើការយកពន្ធនេះ នឹងត្រូវគ្មានភាពពុករលួយ ហើយបុគ្គលម្នាក់ៗត្រូវតែបង់នូវចំនួនដែលរដ្ឋកំណត់ដោយគ្មានការអន្តរាគមន៍។ការទារពន្ធ គឺធ្វើយ៉ាងណាឲ្យអ្នកបង់មានការពេញចិត្តនឹងបង់។ គាត់បាននិយាយថា ពន្ធដែលបុគ្គលគ្រប់រូបបានបង់ សំអាងថា មិនមែនជាការបង្ខិតបង្ខំ តែជាសេរីភាព។

លើសពីនេះទៅទៀត ស្មីត ក៏បានបង្ហាញពីចំណាយយរបស់រដ្ឋនៅក្នុងសៀវភៅ “សម្បត្តិប្រជាជាតិ” ដែលរាប់បញ្ចូលអំពីតម្រូវការរបស់គាត់ចំពោះរដ្ឋ គឺពង្រឹងឲ្យមានកិច្ចសន្យា ពង្រឹងប្រព័ន្ធយុត្តិធម៌ បង្កើតច្បាប់លើបណ្ណ័ប៉ាតង់ ហើយផ្តល់ទំនិញសាធារណៈដូចជាហេដ្ឋារចនាសម័្ពន្ឋ ផ្នែកការពារជាតិ និងការត្រួតពិនិត្យលើប្រព័ន្ឋធនាគារ។ ហើយវាក៏ជាកាតព្វកិច្ចរបស់រដ្ឋក្នុងការផ្តល់ទំនិញសាធារណៈ ដូចជា ផ្លូវ ស្ពាន ថ្នល់ សាលារៀនកំពង់ផែ ជាដើម។ ស្មីត ក៏បានជំរុញឲ្យបង្កើតនូវគំនិតថ្មីៗ តាមរយៈការពង្រឹងប៉ាតង់ និងគាំទ្រឧស្សាហកម្មផ្តាច់មុខតូចៗ។ ជាចុងក្រោយ គាត់បានបង្ហាញពីរបៀបដែលរដ្ឋ ត្រូវគាំទ្រការគោរពចំពោះខ្សែរាជវង្ស ឬចៅក្រម ទោះបីជាគេមានឋានៈស្មើ ឬខ្ពស់ក៏ដោយ។ លើសពីនេះទៀត គាត់ពេញចិត្តចំពោះការដាក់តម្លៃប្រកួតប្រជែង និងអាចធ្វើឲ្យតម្លៃទំនិញចុះថោក។

លោក Noam Chamsky បានជំទាស់ចំពោះទស្សនៈមួយចំនួនរបស់លោក ស្មីត ដែលបានយកមកបង្ហាញខុស ឬបកប្រែខុសពីសំណាក់អ្នកមនោគមន៍វិទូសម័យបច្ចុប្បន្ន ដែលរួមទាំងហេតុផលដែល ស្មីត គាំទ្រទីផ្សារ និងទស្សនៈចំពោះកិច្ចសហប្រតិបត្តិការ។អ្នកប្រវត្តិសាស្រ្តទស្សនៈវិទូមួយចំនួន ដូចជា Jacob Vincer បានចាត់ទុកលោក ស្មីត ជាអ្នកគាំទ្រដ៏ខ្លាំងក្លាចំពោះទីផ្សារសេរី តែមិនគាំទ្រចំពោះការប្រកួតប្រជែងបែបអនាធិបតេយ្យ។


អត្ថបទទាក់ទង

ហ្សង់ហ្សាក់ រូសូ និងទស្សនវិជ្ជានយោបាយ (១៧១២-១៧៧៨)

 

Leave a Reply

Your email address will not be published.