សំណួរសំខាន់ៗចំនួន ១៣ ដែលលោកអ្នកគួរសាកសួរខ្លួនឯងនៅពេលនេះ

សំណួរ (នាមសព្ទ) ពាក្យសួរ; សេចក្តីសួរសុខទុក្ខដោយសរសេរសំបុត្រ ឬផ្ដាំ នឹងអ្នកដទៃ ( ច្រើនសរសេរ សំនួរ ជាង ) កូនខ្ញុំតែងមានសំណួរមករឿយៗ ប្រាប់ថាសុខសប្បាយទេ ។ ប្រើដូចជា គុ. ក៏បាន សំបុត្រសំណួរ ។ ធ្លាប់សរសេរជា សំនួរ ខ្លះមកហើយ ប៉ុន្តែត្រូវសរសេរជា សំណួរ វិញឲ្យដូចពាក្យឯទៀត ។ (វចនានុក្រមខ្មែរ)

ពីមួយថ្ងៃទៅមួយថ្ងៃ ពេលវេលាចេះតែរំកិលទៅមុខជានិច្ច ហើយអ្វីដែលសំខាន់នោះគឺថា នៅក្នុងរយៈពេលប៉ុន្មានកន្លងមកនេះ លោកអ្នកបានសម្រេចសមិទ្ធផលអ្វីខ្លះហើយ? យ៉ាងណាក៏ដោយ សំណួរ​ខាងលើនេះ មិនទាន់គ្រប់គ្រាន់នោះទេ ពោលគឺនៅមានសំណួរ​ជាច្រើនទៀតដែលលោកអ្នកត្រូវសួរខ្លួនឯង ដើម្បីត្រៀមខ្លួនឲ្យបានរួចរាល់សម្រាប់ឆ្នាំបន្ទាប់នេះ។ ខាងក្រោមនេះ ជាសំណួរ​សំខាន់ៗចំនួន ១៣ ដែលលោកអ្នកគួរសាកសួរខ្លួនឯងនៅពេលនេះ៖

១. តើមេរៀនសំខាន់ៗបំផុតណាខ្លះដែលអ្នកបានរៀនសូត្រតាំងពីមុខមក?

២. តើឆ្នាំនេះ អ្នកបានផ្លាស់ប្ដូរ ឬអភិវឌ្ឍន៍ខ្លួនអ្វីខ្លះហើយ? ដោយរបៀបណា?

៣. តើអ្វីទៅជាអនុស្សាវរីយដ៏គួរឲ្យចងចាំបំផុតក្នុងឆ្នាំនេះ?

៤. តើអ្វីទៅជារឿងរ៉ាវដ៏អាក្រក់បំផុតដែលអ្នកបានជួបនៅក្នុងអំឡុងឆ្នាំនេះ? ហេតុអ្វីបានជាអ្នកបានជួបរឿងបែបនោះ?

៥. តើអ្វីទៅជាសមិទ្ធផលល្អបំផុតអ្នកសម្រេចបានបន្តិចបន្តួច?

៦. តើអ្នកមានសោកស្តាយអ្វីទេ? បើមាន តើនោះគឺជាអ្វី?

៧. តើអ្នកមានមោទនភាពចំពោះខ្លួនឯងដែរឬទេ? បើមាន តើអ្នកមានបានរៀនអបអរសាទរនឹងអ្វីដែលខ្លួនឯងសម្រេចបានហើយឫនៅ?

៨. តើអ្វីទៅជាបំណងប្រាថ្នាដែលអ្នកចង់សម្រេចឲ្យបាននៅក្នុងឆ្នាំបន្ទាប់ៗ?

៩. តើអ្នកបានគិតរួចរាល់ហើយឬនៅថា តើអ្នកត្រូវធ្វើអ្វីខ្លះដើម្បីសម្រេចបំណងប្រាថ្នានោះ?

១០. តើមានសកម្មភាពណាខ្លះដែលអ្នកគិតថា អ្នកត្រូវឈប់ធ្វើវានៅក្នុងឆ្នាំនេះ? ហេតុអ្វី?

១១. តើអ្នកគិតថា អ្នកគួរមានសក្ដានុពលអ្វីខ្លះដើម្បីសម្រេចបានសមិទ្ធផលរបស់អ្នក?

១២. តើអ្នកត្រូវធ្វើអ្វីខ្លះផ្សេងពីនេះដើម្បីឲ្យជីវិតរបស់អ្នកពេលនេះ គឺល្អប្រសើរជាងឆ្នាំមុនៗ?

១៣. តើអ្នកចង់បានអ្វីខ្លះ សម្រាប់ឆ្នាំនេះ?

សូមរកចម្លើយតាមសំណួរ​នីមួយៗ ទើបលោកអ្នកអាចរកឃើញផ្លូវដែលអាចធ្វើទៅមុខរួច ហើយការប្រែពីបញ្ហាទៅជាភាពរឹងមាំសម្រាប់ខ្លួនឯងរហូតទទួលបានជោគជ័យ។

ប្រភព៖ inc


អត្ថបទទាក់ទង

ធាតុផ្សំទាំង ៥ មានវត្តមាននៅក្នុងការឈ្នះក្នុងគ្រប់វិស័យនៃជីវិត

Leave a Reply

Your email address will not be published. Required fields are marked *