វិធីសាស្រ្ត ៧ យ៉ាងដែលអាចជួយអ្នកមានទំនុកចិត្តក្នុងការនិយាយពេលប្រជុំ

ការប្រជុំ​ គឺជាការជួបប្រជុំគ្នារបស់មនុស្សសម្រាប់គោលបំណងជាក់លាក់ណាមួយ ជាពិសេសសម្រាប់ការពិភាក្សាជាផ្លូវការ។ វាក៏អាចនិយាយបានថាជាស្ថានភាពនៅពេលដែលមនុស្សពីរនាក់ ឬច្រើននាក់ជួបគ្នា ដោយចៃដន្យ ឬដោយរៀបចំ។

ការប្រជុំ អាចជាវេទិកាដ៏ល្អមួយក្នុងការបង្ហាញពីសមត្ថភាព និងទេពកោសល្យរបស់អ្នក ហើយប្រសិនបើអ្នកធ្វើបានល្អ វាជាឱកាសមួយដែលអាចជំរុញការងារ និងតួនាទីរបស់អ្នកផងដែរ។ ការប្រជុំ តែងតែអាចបង្ហាញពីទេពកោសល្យ សមត្ថភាពរបស់បុគ្គលិកគ្រប់គ្នា និងអាចជាការរិះរកដំណោះស្រាយចំពោះបញ្ហាណាមួយដែលទាក់ទងនឹងការងារ និងមុខជំនួញនោះផងដែរ។ ប្រសិនបើអ្នកកំពុងតែបង្ហាញខ្លួនអ្នកនៅក្នុងការប្រជុំក្រុមហ៊ុនអ្នក មានវិធី ៧ យ៉ាងដែលអាចជួយអ្នកមានទំនុកចិត្តក្នុងការនិយាយពេលប្រជុំផងដែរ។

១. រៀបចំប្រធានបទទុកជាមុន

អ្នកអាចស្រាវជ្រាវពីប្រធានបទដែលអ្នកត្រូវនិយាយជាមុន ហើយធ្វើសេចក្តីព្រៀងទុក វាប្រៀបដូចជាការហាត់សមនូវការធ្វើបទបង្ហាញរបស់អ្នក ដែលធ្វើឲ្យអ្នកអាចនិយាយបានយ៉ាងរលូន និង​ច្បាស់លាស់។ អ្នកនឹងដឹងច្បាស់ពីអ្វីដែលអ្នកត្រូវនិយាយ ដែលធ្វើឲ្យអ្នកស្តាប់នឹងយកចិត្តទុកដាក់ចំពោះអ្នកផងដែរ។

២. ការអនុវត្តក្រៅការប្រជុំ

ការអនុវត្ត នឹងធ្វើឲ្យអ្នកមានភាពល្អប្រសើរ ហើយការអៀននឹងធ្វើឲ្យអ្នកគ្មានទំនុកចិត្តក្នុងការនិយាយនោះទេ។ ប៉ុន្តែប្រសិនបើអ្នកមានការអនុវត្តនិយាយ ដូចជាការចែករំលែកនូវគំនិតយោបល់របស់អ្នក ការសន្ទនាគ្នាពីប្រធានបទផ្សេងៗជាមួយនឹងមិត្តរួមការងារ វានឹងធ្វើឲ្យអ្នកបំបាត់ភាពអៀនខ្មាស និងភាពភ័យខ្លាចក្នុងការនិយាយផងដែរ។

៣. ចៀសវាងការកែសម្រួលដោយខ្លួនឯង

កុំធ្វើឲ្យបាត់បង់ឱកាសក្នុងការចែករំលែកគំនិត យោបល់របស់អ្នកដោយការបញ្ចេញបញ្ចូលកែសម្រួលដោយខ្លួនឯង។ អ្នកត្រូវចាំថា ការលើកឡើងនូវគំនិតយោបល់ផ្ទាល់ខ្លួនអាចស្តាប់ទៅហាក់បីដូចជាមិនមែនជាការពិត ដែលធ្វើឲ្យអ្នកស្តាប់ហាក់បីដូចជាមិនជឿជាក់លើអ្នក។

៤. ការសួរសំណួរ

អ្នកអាចសួរសំណួរទៅកាន់អ្នកស្តាប់ដែលទាក់ទងទៅនឹងប្រធានបទ និងអ្វីដែលអ្នកបាននិយាយនៅក្នុងការប្រជុំ ដើម្បីជាការវាស់ស្ទង់ថា តើពួកគាត់អាចចាប់បាន និងយល់អំពីអ្វីដែលអ្នកនិយាយបានដែរទេ។

៥. ព្យាយាមនិយាយឲ្យបានមុនគេ

អ្នកឆាប់បាននិយាយ អ្នកនឹងមិនអង្គុយមានការសង្ស័យលើខ្លួនអ្នក ដែលធ្វើឲ្យអ្នកបាត់បង់ទំនុកចិត្តលើខ្លួនឯងឡើយ។ អ្នកនឹងមានអារម្មណ័ថា អ្នកជាដឹកនាំឲ្យមានការពិភាក្សាក្នុងប្រធានបទមួយ ជាអ្វីធ្វើឲ្យអ្នកមានទំនុកចិត្តលើខ្លួនឯងកាន់តែច្រើន។

៦. និយាយមួយៗ ហើយប្រើកាយវិការ

នៅពេលដែលអ្នកភ័យមិនត្រឹមតែបេះដូងលោតញ៉ាប់នោះទេ ពាក្យសម្តីរបស់អ្នកថយចុះផងដែរ។ ដូច្នេះអ្នកគួរតែចាប់ផ្តើមដោយនិយាយមួយៗ និងច្បាស់លាស់ ហើយអ្នកប្រើប្រាស់កាយវិការទៅតាមន័យដែលអ្នកលើកឡើង។ អ្នកគួរតែមើលទៅកាន់អ្នកស្តាប់គ្រប់គ្នាដោយប្រើក្រសែភ្នែកយ៉ាងជឿជាក់។

៧. ការរៀនពីអ្នកជុំវិញខ្លួន

វាជាការរៀនពីមនុស្សដែលនៅជុំវិញខ្លួនអ្នក ដូចជាក្រុមការងារ មិត្តភក្តិជាដើម ដែលពួកគាត់អាចនឹងមានទេពកោសល្យ សមត្ថភាពក្នុងការធ្វើបទបង្ហាញ។ អ្នកនឹងទទួលបានបទពិសោធន៏ពីពួកគាត់ដើម្បីពង្រឹងការនិយាយរបស់អ្នក ហើយក៏ទទួលបានគំនិតថ្មីៗផងដែរ។

តើអ្នកមានគន្លឹះអ្វីបន្ថែម ដើម្បីជំនះការភ័យខ្លាច ក្នុងការធ្វើបទបង្ហាញ ឬនិយាយក្នុងការប្រជុំទេ? សូមអាចចែករំលែកឲ្យពួកយើងបានដឹងផង!!!


អត្ថបទទាក់ទង

មូលហេតុចម្បងៗចំនួន ៤ ដែលក្រុមហ៊ុនគួររៀបចំវគ្គបណ្ដុះបណ្ដាលសម្រាប់បុគ្គលិក

Leave a Reply

Your email address will not be published. Required fields are marked *