អាថ៌កំបាំងចំនួន ៧ នៃការប្រាស្រ័យទាក់ទងរបស់អ្នកដឹកនាំដ៏អស្ចារ្យ

អាថ៌កំបាំងនៃការប្រាស្រ័យទាក់ទងរបស់អ្នកដឹកនាំដ៏អស្ចារ្យ

  • ១. ស្គាល់​ច្បាស់​ពី​អ្នក​គាំទ្រ​
  • ២. មានភាសារាងកាយរឹងមាំ​
  • ៣.​ភាពស្មោះត្រង់
  • ៤. និយាយដោយផ្ទាល់​
  • ៥. ដឹងពីរបៀប និយាយ​រវាង​សមាជិក​ក្រុម​ម្នាក់​ៗ​​
  • ៦. ពួកគេស្តាប់ប្រកបដោយប្រសិទ្ធភាព
  • ៧. ចូល​ចិត្ត​​ផ្ទៀងផ្ទាត់

អ្នកដឹកនាំ គឺ​ធ្វើ​យ៉ាង​ណា​ដឹកនាំក្រុមទាំងមូលឆ្ពោះទៅរក​​គោលដៅ។ ដូច្នេះ​ ការ​ប្រាស្រ័យទាក់ទង​រវាង​ក្រុម គឺ​​សំខាន់ណាស់។ ​ប៉ុន្តែ មេដឹកនាំល្អ មិនមែនតែងតែជាអ្នកទំនាក់ទំនងល្អនោះ តែ​ជា​អ្នក​ដែល​មាន​តុល្យភាព រវាង​អ្នក​និយាយ​ល្អ និង​ស្ដាប់​ច្រើន​ពី​មនុស្ស​ជុំ​វិញ។ តាមពិត​ទៅ ជំនាញទំនាក់ទំនង មិនមាន​អ្នក​ណា​បង្រៀននៅ​ក្នុង​សាលា​ច្រើន​នោះទេ។ ដូច្នេះ​ហើយ បាន​ជាអ្នក​ដឹក​នាំ​ល្អ​ លុះត្រា​មាន​ការ​ប្រាស្រ័យ​ទំនាក់ទំនង​ល្អ។ ហើយ​នេះក៏​ជា​​ផ្នែកមួយនៃធាតុផ្សំដែលបង្កើតជាមូលដ្ឋាននៃការក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យ។ ការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព ជួយភ្ជាប់ទំនាក់ទំនងជាមួយមនុស្សនៅលើកម្រិតអារម្មណ៍ ​និងជំរុញពួកគេឱ្យសម្រេច​ការងារ​បានច្រើន។​

​ខាងក្រោមនេះ គឺជាអាថ៌កំបាំងមួយចំនួនដែល​មនុស្ស​ខ្លាំង​ខាង​ទំនាក់ទំនង ពឹង​ផ្នែកដើម្បី​ក្លាយ​ជា​មនុស្ស​​មាន​អានុភាព​នៅ​ក្នុង​ការ​ដឹកនាំ​ស្ថាប័ន​៖​

១. ស្គាល់​ច្បាស់​ពី​អ្នក​គាំទ្រ​

អ្នកដឹកនាំឆ្នើម បង្ហាញជំនាញដោយស្វែងយល់ថាតើ​​មនុស្ស​ប្រភេទណា ដែល​យើង​កំពុង​ជជែក​ជា​មួយ។​ មាន​ន័យ​ថា អ្នក​ដឹក​នាំ​ គិតអំពីអ្វីដែល​គេ​ចង់​ស្តាប់​ និងរបៀប​​ផ្ដល់​សារយ៉ាងល្អឥតខ្ចោះដែល​អាច​មាន​ឥទ្ធិពល​លើក្រុម​អ្នក​គាំទ្រ​នោះ​បាន​។

២. មានភាសារាងកាយរឹងមាំ​

ការប្រាស្រ័យទាក់ទងដ៏អស្ចារ្យ ទាមទារ​ការបង្ហាញពីទឹកមុខ និងភាសាកាយវិការរបស់មនុស្ស​។​ សារៈ​សំខាន់​នៃចំណុច​ទាំង​ពី​រនេះ គឺ​អ្នក​ដឹក​នាំអា​ច​ផ្ដល់សារមាន​ប្រសិទ្ធិភាព និង​ភាព​បត់​បែន ដែល​ជាមូល​ដ្ឋាន​ចាំ​បាច់នៅ​លើ​របៀបប្រាស្រ័យទាក់ទង។

៣.​ ភាពស្មោះត្រង់

ភាពស្មោះត្រង់ មានសារៈសំខាន់ណាស់លើគ្រប់វិស័យ ប៉ុន្តែសម្រាប់អ្នកទំនាក់ទំនងដ៏អស្ចារ្យវាកាន់​តែ​មានសារៈសំខាន់ណាស់។ ភាពស្មោះត្រង់ ធ្វើឱ្យការប្រាស្រ័យទាក់ទងមានប្រសិទ្ធភាពជាងមុន និងធ្វើឱ្យមានឥទ្ធិពលយ៉ាងខ្លាំងដល់មនុស្ស។

៤. និយាយដោយផ្ទាល់​

វាគឺជាធាតុសំខាន់មួយសម្រាប់អ្នកទំនាក់ទំនងដ៏អស្ចារ្យ ដើម្បីនិយាយដោយផ្ទាល់អំពីរបៀប​ធ្វើ​។ ការ​បង្ហាញ​អំពី​របៀប​ធ្វើ​ដោយ​ផ្ទាល់ គឺ​បង្ហាញ​អំពី​សមត្ថភាព​នៃអ្នក​ដឹក​នាំ​ល្អ និង​បង្ហាញ​អំពី​កា​រយកចិត្តទុការងាររវាង​សមាជិក​ក្រុម។

៥. ដឹងពីរបៀបនិយាយ​រវាង​សមាជិក​ក្រុម​ម្នាក់​ៗ​​

អាថ៌កំបាំងមួយដែលធ្វើឱ្យអ្នកដឹកនាំជាអ្នកប្រាស្រ័យទាក់ទងដ៏អស្ចារ្យ គឺការ​ដឹង​អំពីការ​​និយាយទៅកាន់ក្រុមនីមួយៗ។ ​ការប្រាស្រ័យទាក់ទងរបស់ពួកគេ នោះគឺ​គេ​ធ្វើឱ្យមនុស្សគ្រប់គ្នាមានអារម្មណ៍មា​ថានការ​យក​ចិត្ត​ទុក ​ជា​ពិសេសលើ​សកម្មភាព​ការងារ​របស់​ពួក​គេ​។

៦. ពួកគេស្តាប់ប្រកបដោយប្រសិទ្ធភាព

ក្នុងនាមជាអ្នកប្រាស្រ័យទាក់ទងដ៏អស្ចារ្យម្នាក់ មិនមែនសុទ្ធតែអាស្រ័យលើការនិយាយនោះទេ ប៉ុន្តែយើង​ត្រូវ​ធ្វើ​ ទាំង​ការ​និយាយ និ​ង​ស្ដាប់​។ ​មាន​ន័យថា អ្នកត្រូវចេះស្តាប់អ្វីដែលអ្នកដទៃត្រូវនិយាយ។ ការស្តាប់នេះ មិនគ្រាន់តែដើម្បីឱ្យមានភាពស្ងប់ស្ងាត់ប៉ុណ្ណោះទេ ប៉ុន្តែ​ការស្តាប់​​នេះនាំ​ឲ្យ​យើង​អាច​ផ្តោតទាំងស្រុង ដើម្បី​ស្វែង​យល់ពីទស្សនៈរបស់អ្នកដទៃ ឬ ​ការ​យល់​ឃើញ​របស់​ក្រុម​នៅ​ថ្ងៃ​អនាគត។

៧. ចូល​ចិត្ត​​ផ្ទៀងផ្ទាត់

វាក៏ជាអាថ៌កំបាំងមួយ ដើម្បីក្លាយជាអ្នកប្រាស្រ័យទាក់ទងដ៏អស្ចារ្យម្នាក់ផងដែរ ដើម្បីពិនិត្យមើលថា​តើ​អ្វី​ដែល​យើង​និយាយ​ទៅ​ គេ​យល់​បាន​កម្រិត​ណា? ប្រសិនបើសារនោះ គេ​ស្ដាប់​ហើយ​មិន​យល់ ឬ​ អ្វី​ដែល​យើង​និយាយ​ទៅ​ មាន​ការ​តវ៉ា​ច្រើន​ ពេល​នោះ​ហើយ ​យើង​ត្រូវ​​តែកែលម្អ ​ដើម្បីព្យាយាមម្តងទៀតឱ្យកាន់តែមានប្រសិទ្ធភាព។


អត្ថបទទាក់ទង

អ្នកដឹកនាំដ៏អស្ចារ្យ គឺជាអ្នកស្តាប់ដ៏ពូកែ!

 

Leave a Reply

Your email address will not be published. Required fields are marked *