គុណសម្បត្តិចំនួន ៤ របស់អ្នកដឹកនាំដែលអ្នកដទៃចង់ដើរតាម

ច្បាប់ស្តីពីឥទ្ធិពលនៅក្នុងសៀវភៅ ច្បាប់អមតៈ២១មាត្រានៃភាពជាអ្នកដឹកនាំ បានចែងច្បាស់ថា “វិធានការពិតនៃភាពជាអ្នកដឹកនាំ គឺការមានឥទ្ធិពល គ្មានអ្វីលើសពីនេះ ហើយក៏គ្មានអ្វីដែលត្រូវបន្ថែមទៀតដែរ។”

ដើម្បីបង្កើនឥទ្ធិពលរបស់អ្នក និងក្លាយជាអ្នកដឹកនាំល្អ អ្នកត្រូវខិតខំធ្វើខ្លួនឱ្យក្លាយជាមនុស្សដែលអ្នកដទៃចង់ដើរតាម។ ចូរពិចារណាគុណសម្បត្តិមួយចំនួនខាងក្រោមនេះ ដែលមនុស្សម្នាក់អាចដាំដុះបាន។

១. មនុស្សដើរតាមមនុស្សដែលគេស្គាល់ គឺមនុស្សដែលយកចិត្តទុកដាក់

ប្រសិនបើមនុស្សយើងយកចិត្តទុកដាក់ចំពោះបុគ្គលម្នាក់ៗដោយល្អក្នុងនាមជាមនុស្សម្នាក់នោះ បុគ្គលទាំងនោះនឹងឆ្លើយតបយ៉ាងល្អចំពោះពួកគេវិញ។ ជម្រៅនៃការយកចិត្តទុកដាក់កាន់តែច្រើន ឥទ្ធិពលកាន់តែទូលំទូលាយ និងយូរអង្វែង។

២. មនុស្សដើរតាមមនុស្សដែលគេទុកចិត្ត គឺមនុស្សដែលមានចរិតល្អ

ប្រសិនបើអ្នកចង់អភិវឌ្ឍឥទ្ធិពលជាមួយអ្នកដទៃ សូមធ្វើការអភិវឌ្ឍគុណសម្បត្តិនិងបង្ហាញប្រភេទនៃចរិតដែលអ្នកនឹងទទួលបានការកោតសរសើរពីអ្នកដឹកនាំល្អ និងគួរឱ្យទុកចិត្ត។ ធ្វើបានបែបនេះនឹងត្រួសត្រាយផ្លូវសម្រាប់ទំនាក់ទំនងជាមួយអ្នកដទៃនៅថ្ងៃនេះ ហើយរៀបចំអ្នកសម្រាប់ភាពជាអ្នកដឹកនាំនៅថ្ងៃស្អែក។

៣. មនុស្សដើរតាមមនុស្សដែលគេគោរព គឺមនុស្សដែលមានសមត្ថភាពខ្ពស់

ខណៈពេលដែលមេដឹកនាំអន់ ទាមទារឱ្យមានការគោរពពីមនុស្ស ចំណែកឯមនុស្សមានសមត្ថភាពពិត បញ្ជាអ្នកដែលគោរពខ្លួន។ សមត្ថភាពអាចធ្វើការងារបានល្អនាំមកនូវភាពជឿជាក់របស់មនុស្សម្នាក់។ ប្រសិនបើអ្នកគិតថាអ្នកអាចធ្វើការបាន នោះគឺជាទំនុកចិត្ត។ ប្រសិនបើអ្នកពិតជាអាចធ្វើវាបាន នោះគឺជាសមត្ថភាព។ ហើយគ្មានអ្វីដែលអាចជំនួសវាបានទេ។

៤. មនុស្សដើរតាមមនុស្សដែលពួកគេកោតសរសើរ គឺមនុស្សដែលមានសមត្ថភាព

គិតពីអ្នកដឹកនាំអស្ចារ្យមួយចំនួនដែលអ្នកកោតសរសើរ។ សម្រាប់មនុស្សដូចជា វីនស្តុន ឆឺឈីល (Winstin Churchill) លោក ម៉ាទីន ឡូហ្សឺឃីង (Martin Luther King Jr.) និង ចន វ៉េស្លេយ (John Wesley) ហើយគុណសម្បត្តិមួយក្នុងចំណោមគុណសម្បត្ដិដំបូងបង្អស់ ដែលត្រូវយកចិត្តទុកដាក់ គឺការប្តេជ្ញាចិត្តរបស់ពួកគេ។

សម្រួលពីសៀវភៅ៖ How To Lead When Your Boss Can’t or Won’t ដោយ John C. Maxwell


អត្ថបទទាក់ទង

https://www.thehrdaily.com/management-and-leadership/

 

Leave a Reply

Your email address will not be published. Required fields are marked *