៣ ចំណុច ​ដែលត្រូវមាន​ចាំបាច់ មុន​ធ្វើជានាយក​ប្រតិបត្តិ (CEO)

ក្រៅ​ពី​ក្រុមប្រឹក្សាភិបាល នាយក​ប្រតិបត្តិ ឬ CEO ជា​មនុស្ស​ដែល​ស្ថិតនៅ​លើ​កំពូលនៃ​ជណ្ដើរ​សាជីវកម្ម​នីមួយៗ។

នាយក​ប្រតិបត្តិ​ ជា​បុគ្គ​ល​ម្នាក់​ដែល​មាន​ឋានៈ​ខ្ពស់ជាង​គេ​ក្នុ​ងលំដាប់​អ្នក​គ្រប់​គ្រង​ និង​ជា​អ្នកធ្វើ​ការ​សម្រេច​ចិត្ត​ក្នុង​អង្គភាព។ កាតព្វ​កិច្ច​របស់​នាយក​ប្រតិបត្តិ​ មានភាព​វែង​ឆ្ងាយ និង​ទូ​លំទូលាយ។ រាប់ចាប់ពីការសម្រេចចិត្តលើទិសដៅជាយុទ្ធសាស្រ្តរបស់​ក្រុមហ៊ុនដើម្បីរក្សាការយល់ដឹងអំពីអ្វីដែលដៃគូប្រកួតប្រជែងកំពុងធ្វើ នាយក​ប្រតិបត្តិ​ត្រូវ​បានគេ​តម្រូវ​ឲ្យ​ធ្វើ​ការ​ដឹក​នាំ គ្រប់​គ្រង និង​ដំណើរ​ការ​ប្រតិបត្តិការ​ក្នុង​កម្រិត​ខ្ពស់​ដើម្បីធា​នា​បាន​នូវ​ភាពជោគ​ជ័យ​របស់អាជីវកម្ម​។ 

នាយកប្រតិបត្តិ ជាគ្រាប់កាំភ្លើងធំ និង​ចម្បង ដែលនៅជប៉ុនគេ​និយម​ហៅថា ជាមេក្លោងបាញ់ប្រហារ​សម្រាប់បណ្តា​ក្រុមហ៊ុនទាំងឡាយ ហើយការសម្រេចចិត្តរបស់គាត់អាចមាន​ផលប៉ះពាល់យ៉ាងខ្លាំង ទៅលើទិសដៅថាជោគជ័យ ឬមិនជោគជ័យ។

តំណែងនេះត្រូវការមនុស្ស​មាន​ថាមពលដ៏អស្ចារ្យ និងមាន​ការទទួលខុសត្រូវ​ដែល​មាន​ប្រាក់​បៀរវត្សរ៍​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់។ ដោយសារ​តែ​បញ្ហា​នេះ នរណា​ម្នាក់​ដែល​ក្លាយ​ជា​នាយក​ប្រតិបត្តិ ​នឹង​តម្រូវ​ឲ្យ​មាន​ការធ្វើដំណើរជាច្រើនជំហានសិន មុនពេល​ត្រូវ​បាន​ពិចារណា​សម្រាប់​ហៅ​ខ្លួនឯង​ជាមួយ​នឹង​តួនាទីនេះ បើពុំនោះទេគេនឹងទទួលការឡកលើយ។

អ្វី​ដែល​គេ​ត្រូវមាន​ចាំបាច់ មុន​ធ្វើជា CEO ៖

១. បទពិសោធន៍

មុខតំណែង​របស់​នាយក​ប្រតិបត្តិ​ត្រូវ​តែត្រូវបានបំពេញការងាររហូត​ដល់​កម្រិត​វិជ្ជាជីវៈ(មាន​សញ្ញាប័ត្រ​មិន​គ្រប់​ទេ​ត្រូវ​មាន​ពិសោធន៍​លើ​ឧស្សាហកម្ម​នោះ​សិន)។ សម្រាប់​អ្នក​ដែល​មាន​សញ្ញាប័ត្រ​បរិញ្ញាបត្រ​ការ​កសាង​បទពិសោធន៍​ការងារ​ដែល​មាន​សារៈសំខាន់​សម្រាប់​ការ​ឡើង​ជណ្ដើរ​សាជីវកម្ម​ជាCEO ធម្មតា​ចាប់ផ្ដើម​ដោយ​មុខតំណែង​មាន​កម្រិត​សិន។

មុខតំណែងកម្រិតសម្រាប់និស្សិតបញ្ចប់ការ​សិក្សានៅមហាវិទ្យាល័យ​ជា​ទូទៅ​ស្ថិតនៅ​ក្នុង​ការ​គ្រប់គ្រង​កម្រិតទាប​ឬ​តួនាទីត្រួតពិនិត្យកម្រិតទាប។ បន្ទាប់ពីបទពិសោធន៍ត្រូវបានទទួលនៅកម្រិតនេះបេក្ខជនអាចឈានទៅរកមុខតំណែងជាអ្នកគ្រប់គ្រងទូទៅនិងទទួលបានបទពិសោធន៍បន្ថែមមុនពេលឈានដល់វិស័យប្រតិបត្តិ។

២. ពេលវេលា​

ការឡើងភ្នំនេះមិនកើតឡើងពេញមួយយប់ទេ។ នាយកប្រតិបត្តិ​ជាធម្មតា​ត្រូវការ​បទពិសោធន៍​ជំនាញ​ជា​ច្រើនឆ្នាំហោចណាស់៥ឆ្នាំសិនដែរ។ សមត្ថភាពដែលត្រូវបានផ្តល់​ឲ្យ​ក្នុង​ដំណើរដ៏វែងនេះជាធម្មតាទាក់ទងទៅនឹងជំនាញគ្រប់គ្រង ការ​អនុវត្ត​អាជីវកម្មល្អ​និងភាព​ជា​អ្នកដឹកនាំ​ដែល​ជា​គុណសម្បត្តិសម្រេចចិត្ត​ខ្លាំង។

៣. សិល្បៈសម្រេចចិត្ត

មូលដ្ឋានរឹងមាំសម្រាប់ជោគជ័យរបស់នាយកប្រតិបត្តិ​នីមួយៗគឺ​ការ​សម្រេចចិត្ត​។ ការ​សម្រេចចិត្ត​រហ័ស​និង​មាន​ប្រសិទ្ធភាព អាច​ធ្វើទៅបានលុះណា​នាយក​ប្រតិបត្តិ​ស្គាល់​បរិស្ថាន​ក្រុមហ៊ុន​និង​រចនាសម្ព័ន្ធអាជីវកម្មច្បាស់ មាន​ការ​គន់គូរ​លឿន និងស្មារតីហ៊ានទទួលខុសត្រូវ​ខ្លាំង។

ប្រភពយោង៖ HBR

 

Leave a Reply

Your email address will not be published. Required fields are marked *