ទ្រឹស្តីការប្រាស្រ័យទាក់ទង

សាកស្រមៃមើលពិភពលោកដែលគ្មានការប្រាស្រ័យទាក់ទង! អ្នកមានគំនិតដ៏អស្ចារ្យ ប៉ុន្តែបែរជាមិនមានអំណាចនៃការប្រាស្រ័យទាក់ទង។ អ្នក​មាន​បំណង​ប្រាថ្នា​ចង់​បាន​អ្វី​មួយ ប៉ុន្តែ​មិន​អាច​បង្ហាញ​ពី​បំណង​ប្រាថ្នា​របស់​អ្នក​បាន។ ជីវិតនឹងក្រៀមក្រំ ទទេស្អាត ហើយពិភពលោកនឹងមិនសាកសមនឹងការរស់នៅនោះទេ។ នេះគឺជាអំណាចនៃការប្រាស្រ័យទាក់ទង។

ការប្រាស្រ័យទាក់ទង គឺជាខ្លឹមសារនៃជីវិត។ វាគឺជាភាពចាំបាច់មួយ។ ដើម្បីបង្ហាញពីខ្លួនឯង មនុស្សត្រូវការការប្រាស្រ័យទាក់ទង។ បុគ្គលម្នាក់ត្រូវប្រាស្រ័យទាក់ទងគ្នាដើម្បីបង្ហាញពីអារម្មណ៍របស់ខ្លួន បញ្ជូនព័ត៌មានទៅកាន់មនុស្សផ្សេងទៀត និងចែករំលែកគំនិត និងអារម្មណ៍របស់គាត់។

តើមានតែមនុស្សទេដែលធ្វើការប្រាស្រ័យទាក់ទងគ្នា?

តោះយើងមកមើលឧទាហរណ៍ខាងក្រោម៖

ថេដ ប្រទះ​ឃើញ​កូន​ឆ្កែ​ទន់​ខ្សោយមួយក្បាល​ដេក​ស្ទើរ​គ្មាន​ជីវិត​នៅ​តាម​ផ្លូវ ហើយ​យំ​យ៉ាង​កំសត់។ គាត់​មិន​ចំណាយ​ពេល​យក​កូន​ឆ្កែ​ទៅ​ពេទ្យសត្វ​ក្បែរ​នោះ​ ហើយ​ផ្តល់​ការ​ព្យាបាល​ជា​មូលដ្ឋាន​ដែល​ត្រូវ​ការដល់​សត្វ​ដ៏​កំសត់​នោះទេ។ តើ​អ្នក​ធ្លាប់​គិត​ថា​តើ ថេដ ដឹង​ថា​កូន​ឆ្កែ​នេះ​ត្រូវ​ការ​ការ​យក​ចិត្ត​ទុក​ដាក់​ភ្លាមៗ​ដោយ​របៀប​ណា? កូនឆ្កែមិនអាចនិយាយបានទេ។

ចម្លើយចំពោះសំណួរខាងលើ គឺតាមរយៈការប្រាស្រ័យទាក់ទង។

ថេដ បានដឹងអំពីស្ថានភាពរបស់កូនឆ្កែតាមរយៈការប្រាស្រ័យទាក់ទងតែប៉ុណ្ណោះ។ ការ​យំ​របស់​កូន​ឆ្កែ​ គឺ​ពិត​ជា​សញ្ញា​មួយ​ដែល​ថា​សត្វ​ត្រូវ​ការ​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់។ តាមរយៈការយំរបស់វា កូនឆ្កែបានព្យាយាមប្រាស្រ័យទាក់ទងទាក់ទង ថេដ អំពីស្ថានភាពកាន់តែយ៉ាប់យ៉ឺនរបស់វា និងតម្រូវការជំនួយផ្នែកវេជ្ជសាស្ត្រ។

ឧទាហរណ៍មួយទៀត៖

អ្នកថែសួនម្នាក់ ស្រោចទឹករុក្ខជាតិ នៅពេលដែលស្លឹកចាប់ផ្តើមប្រែពណ៌ត្នោត ក្លាយជាស្ងួត ហើយចាប់ផ្តើមបង្ហាញសញ្ញាក្រៀមស្វិត។ ស្លឹកឈើប្រែជាពណ៌ត្នោត ការស្ងួត គឺជាវិធីដែលដើមឈើព្យាយាមប្រាស្រ័យទាក់ទងទៅអ្នកថែសួនថាវាកំពុងងាប់ ហើយត្រូវការស្រោចទឹកជាបន្ទាន់។

ឧទាហរណ៍ទាំងអស់ខាងលើ គាំទ្រទ្រឹស្តីការប្រាស្រ័យទាក់ទង។

តើទ្រឹស្តីការប្រាស្រ័យទាក់ទងគឺជាអ្វី? (What is communication Theory?)

ទ្រឹស្ដីការប្រាស្រ័យទាក់ទង ត្រូវបានស្នើឡើងដោយ S. F. Scudder ក្នុងឆ្នាំ ១៩៨០ ។ វាចែងថា សត្វមានជីវិតទាំងអស់ដែលមាននៅលើភពផែនដី ប្រាស្រ័យទាក់ទងគ្នាទោះបីជាវិធីប្រាស្រ័យទាក់ទងខុសគ្នាក៏ដោយ។

រុក្ខជាតិ ប្រាស្រ័យទាក់ទងតម្រូវការរបស់ពួកវាដើម្បីថែទាំ និងស្រោចទឹកភ្លាមៗ តាមរយៈការផ្លាស់ប្តូរពណ៌នៃស្លឹក និងការជ្រុះស្លឹក និងផ្កា។

សត្វ ប្រាស្រ័យទាក់ទងគ្នាដោយសំឡេង ចលនាជាច្រើន ដើម្បីបង្ហាញថាពួកវាឃ្លាន ឬមិនស្រួលខ្លួន ឬត្រូវការការថែទាំសុខភាព។

ម្តាយ មិនដែលយល់ថាកូនឃ្លានទេ លុះត្រាតែកូនយំ។ ការយំ គឺជាទម្រង់មួយដែលកុមារប្រាស្រ័យទាក់ទងថាគាត់ឃ្លាន ហើយត្រូវការអាហារ។ ដូចគ្នានេះដែរ វាត្រូវបានអនុវត្តនៅពេលដែលគាត់រងរបួសដែលគាត់ប្រើការយំម្តងទៀតជាឧបករណ៍ដើម្បីប្រាស្រ័យទាក់ទងការឈឺចាប់របស់គាត់ និងត្រូវការការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រជាបន្ទាន់។

ដូច្នេះ ច្បាប់សកលនៃទ្រឹស្ដីការប្រាស្រ័យទាក់ទងចែងថា សត្វមានជីវិតទាំងអស់ មិនថាជារុក្ខជាតិ សត្វ មនុស្ស ប្រាស្រ័យទាក់ទងគ្នាតាមរយៈសំឡេង ការនិយាយ ការផ្លាស់ប្ដូរដែលអាចមើលឃើញ ចលនារាងកាយ កាយវិការ ឬតាមវិធីល្អបំផុតទាំងឡាយដើម្បីធ្វើឱ្យអ្នកដទៃដឹងពីគំនិត អារម្មណ៍ បញ្ហា សុភមង្គល ឬព័ត៌មានផ្សេងៗរបស់ពួកគេ។

ប្រសិនបើកុមារទទួលបានពិន្ទុតិចនៅក្នុងការប្រឡង ឪពុកម្តាយនឹងមិននិយាយជាមួយកូនមួយរយៈពេល ម្តងទៀតការខំប្រឹងប្រែងដើម្បីប្រាស្រ័យទាក់ទងថាឪពុកម្តាយមានការខឹងសម្បារនឹងការបំពេញការងាររបស់កុមារ ហើយគាត់ត្រូវតែប្រញាប់ប្រញាល់សម្រាប់ការប្រឡងបន្ថែមរបស់គាត់។ សាកព្យាយាមធ្វើឱ្យឆ្កែខឹង នោះវាប្រាកដជាព្រុសដាក់អ្នក – ជាវិធីរបស់សត្វក្នុងការប្រាស្រ័យទាក់ទងថាវាខឹង ហើយមិនគួរធ្វើឲ្យវាខឹងទៀតទេ។

ដូចមនុស្សដែរ សត្វក៏ប្រាស្រ័យទាក់ទងគ្នាតាមរយៈកាយវិការ និងចលនារាងកាយ។ សត្វស្វា តែងតែយកកូនរបស់ពួកវាទៅជាមួយគ្រប់ទីកន្លែងដែលពួកវាទៅ នេះជាវិធីមួយដែលម្តាយព្យាយាមប្រាស្រ័យទំនាក់ទំនងថាកូនរបស់ពួកវាមានសុវត្ថិភាព ហើយម្តាយនៅទីនោះដើម្បីថែរក្សាពួកវា។ ក្នុងអំឡុងពេលនៃរដូវនៃការចាប់ដៃគូរបស់សត្វ ការប្រាស្រ័យទាក់ទងគ្នាតាមរយៈកាយវិការ ដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំពួកវាឱ្យស្និទ្ធស្នាលគ្នា ដូចគ្នានឹងសត្វក្ងោករាំដើម្បីទាក់ទាញដៃគូរបស់វាដែរ។

គំរូនៃការប្រាស្រ័យទាក់ទងមួយផ្សេងទៀតនិយាយថា ការប្រាស្រ័យទាក់ទង គឺគ្រាន់តែជាដំណើរការនៃការផ្ទេរព័ត៌មានពីអ្នកផ្ញើទៅអ្នកទទួល ដែលអ្នកទទួលធ្វើការឌិកូដព័ត៌មាន និងធ្វើសកម្មភាពទៅតាមនោះ។ មនុស្សមួយចំនួនធំ ក៏គាំទ្រគំរូនៃការប្រាស្រ័យទាក់ទងនេះផងដែរ។

ក្របខ័ណ្ឌទ្រឹស្តីការប្រាស្រ័យទាក់ទង (Communication Theory Framework)

តោះយើងមកពិនិត្យមើលទ្រឹស្តីការប្រាស្រ័យទាក់ទង និងការប្រាស្រ័យទាក់ទងតាមរយៈទស្សនៈដូចខាងក្រោម៖

  • ម៉េកានិក (Mechanic)  – ទស្សនៈមេកានិកនិយាយថា ការប្រាស្រ័យទាក់ទង គឺគ្រាន់តែជាការបញ្ជូនព័ត៌មានពីភាគីទីមួយទៅភាគីទីពីរ។ ភាគីទីមួយជាអ្នកផ្ញើ ហើយភាគីទីពីរជាអ្នកទទួល។
  • ចិត្តសាស្ត្រ (Psycholigical) – យោងទៅតាមទស្សនៈចិត្តសាស្រ្ត ការប្រាស្រ័យទាក់ទងមិនមែនជារំហូរនៃព័ត៌មានពីអ្នកផ្ញើទៅអ្នកទទួលនោះទេ ប៉ុន្តែតាមពិតគឺជាគំនិត អារម្មណ៍របស់អ្នកផ្ញើដែលគាត់ព្យាយាមចែករំលែកជាមួយអ្នកទទួល។ វាក៏រួមបញ្ចូលផងដែរនូវប្រតិកម្ម អារម្មណ៍របស់អ្នកទទួល បន្ទាប់ពីគាត់បានឌិកូដព័ត៌មាន។
  • សង្គម (Social) – ទស្សនៈសង្គម ចាត់ទុកថាការប្រាស្រ័យទាក់ទងជាលទ្ធផលនៃអន្តរកម្មរវាងអ្នកផ្ញើ និងអ្នកទទួល។ វានិយាយយ៉ាងសាមញ្ញថា ការប្រាស្រ័យទាក់ទង គឺពឹងផ្អែកដោយផ្ទាល់ទៅលើខ្លឹមសារនៃការនិយាយ។ “របៀបដែលមនុស្សម្នាក់ធ្វើការប្រាស្រ័យទាក់ទង” គឺជាមូលដ្ឋាននៃទស្សនៈសង្គម។
  • ប្រព័ន្ធ (Systematic) – ទស្សនៈជាប្រព័ន្ធនិយាយថា ការប្រាស្រ័យទាក់ទង ជាសារដែលថ្មី និងផ្សេងពីគ្នាផ្សេងទៀត ដែលត្រូវបានបង្កើតឡើងនៅពេលដែលបុគ្គលផ្សេងៗបកស្រាយវាតាមរបៀបរបស់ពួកគេ ហើយបន្ទាប់មកបកស្រាយវាឡើងវិញ និងទាញការសន្និដ្ឋានរបស់ពួកគេផ្ទាល់។
  • រិះគន់ (Critical) – ទស្សនៈរិះគន់និយាយថា ការប្រាស្រ័យទាក់ទង គ្រាន់តែជាមធ្យោបាយមួយដែលមានជំនួយ ដែលបុគ្គលម្នាក់បង្ហាញពីអំណាច និងសិទ្ឋិអាជ្ញារបស់គាត់ក្នុងចំណោមបុគ្គលផ្សេងៗទៀត។

ជាសង្ខេប ទ្រឹស្តីការប្រាស្រ័យទាក់ទង ស្នើថា ដើម្បីរស់រានមានជីវិត គ្រប់ភាវៈរស់នៅ ត្រូវការការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ និងក្នុងចំណោមខ្លួនពួកគេផងដែរ។ ការប្រាស្រ័យទាក់ទង គឺជាតម្រូវការដ៏សំខាន់ចំពោះការរស់រានមានជីវិត។


អត្ថបទទាក់ទង

តួនាទីនៃការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពនៅក្នុងអង្គភាព និងជីវិតផ្ទាល់ខ្លួន

 

Leave a Reply

Your email address will not be published. Required fields are marked *