ការកាត់បន្ថយថ្លៃដើម ៥ ប្រភេទ ជាមួយមជ្ឈដ្ឋានខាងក្នុងនៃក្រុមហ៊ុន

បើនិយាយពីពាក្យថ្លៃដើម ស្តាប់ទៅវាមានន័យថា ថ្លៃដើមនៃទំនិញដែលយើងទិញ ឬផលិតបន្ទាប់ពីលក់ឲ្យអតិថិជន។ ប៉ុន្តែវាមិនដូច្នោះទេ វាត្រូវបានគេគណនាតាមស្តង់ដាគណនេយ្យ ដោយមានរួមបញ្ចូលការចំណាយដទៃទៀត ដូចជាថ្លៃដឹកជញ្ជូន និងថ្លៃធ្វើដំណើរជាដើម។ ប៉ុន្តែថ្លៃដើម មិនត្រូវបានបូកជាមួយថ្លៃចំណាយក្នុងប្រតិបត្តិការដូចជា ចំណាយលើប្រាក់ខែបុគ្គលិក ថ្លៃទឹកភ្លើង និងថ្លៃជួលជាដើមនោះទេ។ ការដឹងអំពីថ្លៃដើមគឺសំខាន់ណាស់ ជាពិសេសសម្រាប់អ្នកបើកហាងលក់ទំនិញ ព្រោះវាជួយយើងក្នុងការប្រៀបធៀបតម្លៃជាមួយគូប្រជែងរបស់យើង។ ឧទាហរណ៍ យើងបើកលក់ហាងលក់រាយ មានហាងមួយរកស៊ីដូចយើងដែរ ហើយគេលក់នៅជាប់យើង គេទិញទំនិញពីកន្លែងលក់ដុំមួយបានធូថ្លៃជាងយើង ដើម្បីយកមកលក់បន្ត។ នេះហើយគឺជាបញ្ហា យើងលក់ចាញ់គេដោយសារតែយើងលក់ក្នុងតម្លៃថ្លៃជាងគេ ព្រោះថ្លៃដើមដែលយើងទិញតមកពីគេថ្លៃដែរ។

𝐄𝐜𝐨𝐧𝐨𝐦𝐢𝐞𝐬 𝐨𝐟 𝐬𝐜𝐚𝐥𝐞 ជាការកាត់បន្ថយថ្លៃដើមដែលកើតឡើងនៅពេលដែលក្រុមហ៊ុនបង្កើនផលិតកម្ម។

ការកាត់បន្ថយថ្លៃដើម អាចកើតចេញឡើងពីមជ្ឈដ្ឋានចំនួន ២ គឺ

  • មជ្ឈដ្ឋានខាងក្នុងនៃក្រុមហ៊ុន និង
  • មជ្ឈដ្ឋានខាងក្រៅនៃក្រុមហ៊ុន។

ការកាត់បន្ថយថ្លៃដើមជាមួយមជ្ឈដ្ឋានខាងក្នុងនៃក្រុមហ៊ុនមាន ប្រភេទដូចជា៖

១. ការប្រើបច្ចេកវិទ្យាពិសេស (𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲)

  • វាអាចធ្វើឲ្យដំណើរការផលិតកាន់តែមានប្រសិទ្ធភាព។

២. ការទិញវត្ថុធាតុដើមក្នុងចំនួនច្រើន (𝐏𝐮𝐫𝐜𝐡𝐚𝐬𝐢𝐧𝐠 𝐏𝐨𝐰𝐞𝐫)

  • វាអាចធ្វើឲ្យមានអំណាចខ្ពស់ក្នុងការចរចាតម្លៃជាមួយអ្នកផ្គត់ផ្គង។

៣. ការគ្រប់គ្រងល្អ (Managerial)

  • វាកើតឡើងនៅពេលក្រុមហ៊ុនធំៗអាចមានលទ្ធភាពក្នុងការរើសបុគ្គលដែលមានឯកទេសច្បាស់លាស់។ 

៤. ការទទួលបានសេវាហិរញ្ញវត្ថុពិសេស (𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥)

  • វាកើតឡើងនៅពេលក្រុមហ៊ុនមានលទ្ធភាពទទួលបានទុន ក្នុងតម្លៃទាបជាងមុន (Cheaper access to capital) ដោយសារក្រុមហ៊ុនធំៗមាន credit ratings ខ្ពស់ នោះពួកគេអាចមានលទ្ធផលទទួលបានអត្រាការប្រាក់ទាប។

៥. ការធ្វើទីផ្សារ (𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠)

  • ដោយសារការផ្សាព្វផ្សាយជាតម្លៃថេរ ដូច្នេះនៅពេលផលិតកម្មកាន់តែកើនឡើង វាធ្វើឲ្យតម្លៃផ្សាព្វផ្សាយក្នុងមួយឯកតាកាន់តែធ្លាក់ចុះ។

ការកាត់បន្ថយថ្លៃដើមដែលបានមកពីមជ្ឈដ្ឋានខាងក្រៅនៃក្រុមហ៊ុនភាគច្រើន គឺកើតឡើងដោយសារយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល ដែលមិនមានក្រុមហ៊ុនណាអាចគ្រប់គ្រងវាបាននោះទេ។ ក្នុងនោះអាចមានដូចជា៖

  • ការកាត់បន្ថយពន្ធពីរដ្ឋាភិបាល
  • ការដំឡើងពន្ធគយលើក្រុមហ៊ុនប្រកួតប្រជែងបរទេស
  • កំណើននៅក្នុងវិស័យដែលក្រុមហ៊ុនស្ថិតនៅ
  • កំណើនពលកម្មជំនាញក្នុងវិស័យ។

ប្រភព៖

  • investopedia.com
  • thebalance.com
  • garyfox.co

អត្ថបទទាក់ទង

៤ ជំហាន ក្នុងការអនុវត្តផែនការយុទ្ឋសាស្រ្ត ដើម្បីដើរឲ្យទាន់សភាពការណ៍

 

Leave a Reply

Your email address will not be published. Required fields are marked *