៤ ជំហាន ក្នុងការអនុវត្តផែនការយុទ្ឋសាស្រ្ត ដើម្បីដើរឲ្យទាន់សភាពការណ៍

ផែនការ គឺជាដំណើរការនៃការកំណត់គោលដៅអង្គភាព និងសម្រេចចិត្តនូវវិធីដែលល្អបំផុត ដើម្បីសម្រេចគោលដៅទាំងនោះ​​​។ ផែនការ ត្រូវបានបង្កើតឡើង ពីព្រោះបើគ្មានផែនការទេ​ យើងមិនអាចធ្វើអ្វីមួយឲ្យមានប្រសិទ្ឋភាព និងប្រសិទ្ឋផលបានឡើយ។ វាក៏ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្ដល់នូវការតម្រែតម្រង់ទិសដៅ ការកាត់បន្ថយភាពច្រំដែរ កម្រិតគ្រោះថ្នាក់ថយចុះ កាត់បន្ថយផែនការផ្លាស់ប្ដូរ ភាពខ្ជះខ្ជាយអប្បបរមា កំណត់ស្ដង់ដាដើម្បីសម្របសម្រួលក្នុងការត្រួតពិនិត្យ។ យុទ្ធសាស្ត្រ ​គឺ​សំដៅលើការរៀបចំ​ផែនការ​ក្នុង​ការធ្វើ​អ្វីមួយ​។ ​នេះ​មានន័យថា ជា​សំណុំ​នៃ​ផែនការ ​ដើម្បី​រៀបចំ​គម្រោង​ក្នុង​គោលបំណង​អ្វីមួយ ដើម្បី​សម្រេច​ទិសដៅ​។ ឧទាហរណ៍​៖ បង្កើត​យុទ្ធសាស្ត្រ​ឡើង ក្នុង​គោលបំណង​ដើម្បី​អនុវត្តឲ្យ​ទទួលបាន​ភាពជោគជ័យ​។​ ការរៀបចំផែនការយុទ្ធសាស្រ្ត ជាពាក្យមួយដែលធ្វើឱ្យមានការយល់ផ្សេងគ្នា។ សម្រាប់មនុស្សខ្លះ ពាក្យនេះធ្វើឱ្យគេគិតស្រមៃដល់រូបភាពនៃកិច្ចប្រជុំយូរ ដើម្បីប្រមូលទិន្នន័យ ជជែកគ្នា និងបង្កើតឯកសារដែលមិនមាននរណាម្នាក់អាន។ … Continue reading ៤ ជំហាន ក្នុងការអនុវត្តផែនការយុទ្ឋសាស្រ្ត ដើម្បីដើរឲ្យទាន់សភាពការណ៍