រឿងខ្លី៖ ដើមឈើរូបអាក្រក់ ផ្តល់អត្ថន័យនៃការឲ្យតម្លៃខ្លួនឯង

ជាយូយាណាស់មកហើយមាននៅក្នុងព្រៃក្រាស់មួយមានដើមឈើខ្ពស់ៗ និងស្អាតៗជាច្រើនរាប់ពាន់ដើមហើយនៅក្នុងព្រៃនោះផងដែរ ក៏មានដើមឈើមួយដើមរូបរាងអាក្រក់ ទាប និងមានមែកកញ្ឆេងកញ្ឆាងអាក្រក់មើលណាស់។

គ្រប់ដើមឈើទាំងអស់បានសើចចំអកឲ្យដើឈើរូបអាក្រក់នោះ “តើអ្នកសុខសប្បាយជាទេ? Hunchback” ដើមឈើដទៃទៀតបានស្រែកសួរបែបចំអកដែលធ្វើឲ្យដើមឈើរូបអាក្រក់មានអារម្មណ៍អន់ចិត្ តនិងមិនសប្បាយចិត្តជាខ្លាំង ប៉ុន្តែដើមឈើរូបអាក្រក់មិនបានតបតពាក្យសម្តីជាមួយពួកគេទាំងនោះនោះទេ ហើយដើមឈើរូបអាក្រក់បានគិតថា “ហេតុអ្វីបានជាព្រះធ្វើបែបនេះមកលើរូបខ្ញុំ?” ទាំងដែលខ្ញុំមិនអាចសូម្បីផ្តល់ជាម្លប់ដល់មនុស្សសម្រាប់ជ្រក និងសូម្បីសត្វបក្សីក៏មិនធ្វើសំបុកនៅលើរូបខ្ញុំដែរ គ្មាននរណាគេត្រូបការខ្ញុំទេ។

នៅថ្ងៃមួយមានអ្នកកាប់ឈើម្នាក់បានដើរចូលទៅក្នុងព្រៃហើយបានសំឡឹងមើលទៅដើមឈើជាច្រើនហើយបាននិយាយថា “ដើមឈើទាំងអស់នេះពិតជាល្អៗ និងស្អាតៗខ្លាំងណាស់ខ្ញុំត្រូវតែកាត់ពពួកវា” ភ្លាមនោះគាត់បានលើកពូថៅឡើងហើយដើមឈើទាំងអស់នោះចាប់ផ្តើមមានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំង “កុប​ កុប កុប” ពូថៅរបស់គាត់បានផ្តួលដើមឈើទាំងនោះម្ដងមួយដើមៗ នៅពេលនោះមានដើមឈើរូបស្អាតមួយដើមស្រែកឡើងថា “ក្នុងចំពោមពួកយើងនិងគ្មាននរណាម្នាក់រួចខ្លួនឡើយ។”

ភ្លាមនោះដើមឈើដែលបានស្រែកនោះក៏បានដួលរលំមកដល់ដីដោយពូថៅអ្នកកាប់ឈើ។ បន្ទាប់ពីនោះមកអ្នកកាប់ឈើបានដើរមកជិតដើមឈើរូបអាក្រក់ ហើយពេលភ្លាមនោះគាត់បានគិតថាដើមឈើនេះ មានមែកកញ្ឆេងកញ្ឆាងអាក្រក់ណាស់។ “ហុឹម៎”  ​ដើមឈើនេះគ្មានប្រយោជន៍ទេ ហើយក៏ប្រើការមិនបានច្រើនដែរសម្រាប់ខ្ញុំ ហើយខ្ញុំក៏ពិបាកក្នុងការចូលទៅកាប់វាដែរ”។ ដើមឈើរូបអាក្រក់ដកដង្ហើមធំហើយមានសង្ឈឹមឡើងវិញ។ដោយគាត់បានដឹងថាដោយសារតែរូបដ៏អាក្រក់របស់គាត់ទើបគាត់អាចមានជីវិតរស់បន្តទៀត។

ចាប់ពីពេលនោះមកក៏គ្មាននរណាមកសើចចំអកអោយដើមឈើរូបអាក្រក់ទៀតទេ ហើយដើមឈើរូបអាក្រក់ពិតជាសប្បាយជាមួយនឹងរូបអាក្រក់របស់គាត់ណាស់ហើយគាត់មិនភ្លេចពីអ្វីដែលបានធ្វើអោយគាត់រួចផុតពីការកាប់របស់អ្នកកាប់ឈើហេតុតែមួយ គឺដោយសារតែរូបអាក្រក់ និងមែកកញ្ឆេងកញ្ឆាងរបស់គាត់។

គ្រប់អ្វីដែលយើងបានទទួលបានពីកំណើតសុទ្ធតែមានតម្លៃដូចនេះហើយសូមញញឹម និងរីករាយជាមួយអ្វីដែលយើងមាន។ មនុស្សស្អាតមិនប្រាកដថាមានអ្នកចូលចិត្តនិងស្រឡាញ់ច្រើននោះទេ ហើយមនុស្សដែលមានរូបមិនស្អាតក៏មិនប្រាកដថាគ្មានអ្នកចូលចិត្ត និងស្រឡាញ់នោះទេ ឲ្យតែយើងមានចិត្តល្អបរិសុទ្ធ និងស្រឡាញ់ខ្លួនឯងអោយច្រើនៗ និងមិនច្រណែនមិនឈ្នានីសអ្នកដទៃនោះក្តីស្រឡាញ់ ក្តីអាណិត និងរត់មករកយើងជាមិនខាន។


រឿងខ្លី៖ Milo of Croton និយាយអំពីការងារដែលលើសទំងន់

Leave a Reply

Your email address will not be published. Required fields are marked *