មេរៀន​ជីវិត​ដ៏​ល្អ​ទាំង ១០ ឃ្លា ដែល​អ្នកគួរសិក្សារៀនសូត្រ

មួយ​ឆាក​ជីវិត​របស់​មនុស្ស មាន​រឿង​រ៉ាវ​ជា​ច្រើន​ដែល​ត្រូវ​ឆ្លងកាត់ ទាំង​រឿង​ល្អ និង​រឿង​អាក្រក់​ខ្លះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​មេរៀន​ជីវិត​ដ៏​ល្អ​ទាំង ១០ ឃ្លា ដែល​អ្នកគួរសិក្សារៀនសូត្រ៖

១. អ្នក​ត្រូវ​តែ​ទទួល​យក​នូវ​អ្វី​ដែល​អ្នក​មាន កុំ​ច្រណែន​អ្នក​ដទៃ ព្រោះ​វា​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ខាត​បង់​ពេលវេលា​ដ៏​ច្រើន។

២. ការ​រស់​រាន​មាន​ជីវិត រហូត​ដល់​ចាស់ វា​មិន​មែន​ជា​ការ​ងាយ​ស្រួល​ប៉ុន្មាន​ឡើយ ប៉ុន្តែ​វា​ក៏​ប្រសើរ​ជាង​ការ​ស្លាប់​នៅ​វ័យ​ក្មេង​ពេក​ដែរ។

៣. អ្នក​គួរ​តែ​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះ ដើម្បី​បន្ធូរអារម្មណ៍ ដែល​យ៉ាង​ហោច​ណាស់ ក៏​បាន​មួយ​ថ្ងៃ​ម្ដង​ដែរ។

៤. ពេល​វេលា​ពិត​ជា​សំខាន់​ណាស់ អ្នក​ត្រូវ​យល់​ផង​ដែរ​ថា ពេល​វេលា នឹង​អាច​ធ្វើ​ឲ្យ​អ្វីៗ​ប្រសើរ​ឡើង​វិញ​បាន។

៥. ស្ថាន​ការណ៍​ទាំង​អស់​ដែល​អ្នក​បាន​ជួប វា​នឹង​មាន​ការ​ផ្លាស់​ប្ដូរ រឿង​អាក្រក់ នឹង​អាច​ប្រែ​ទៅ​ជា​ល្អ ហើយ​រឿង​ល្អ នឹង​អាច​ប្រែ​ទៅ​ជា​អាក្រក់។

៦. អ្នក​មិន​គួរ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្វី​ដែល​អ្នក​ដទៃ ដែល​គេ​គិត​មក​លើ​អ្នក​ទេ។

៧. អ្នក​អាច​អភ័យ​ទោស​ឲ្យ​អ្នក​ដទៃ តែ​មិន​ត្រូវ​បំភ្លេច​រឿង​ទាំង​នោះ​ទេ។

៨. កុំ​ធ្វើ​អ្វី​មួយ ដែល​អ្នក​នៅ​មាន​អារម្មណ៍​សង្ស័យ។

៩. ការ​ដក​ដង្ហើម​វែងៗ អាច​ធ្វើ​ឲ្យ​ចិត្ត​របស់​អ្នក​ស្ងប់​បាន។

១០. អ្នក គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​សុភមង្គល​ផ្ទាល់ខ្លួន​របស់​អ្នក។


អត្ថបទទាក់ទង

សូមដាស់តឿនខ្លួនអ្នកជាមួយសម្រង់សម្តី ១០ ឃ្លានេះ បើអ្នកកំពុងជួបបញ្ហា និងការបរាជ័យ

 

Leave a Reply

Your email address will not be published. Required fields are marked *