សូមដាស់តឿនខ្លួនអ្នកជាមួយសម្រង់សម្តី ១០ ឃ្លានេះ បើអ្នកកំពុងជួបបញ្ហា និងការបរាជ័យ

ជីវិតមិនមែន​មានតែ​​ភាព​ជោគជ័យ​នោះទេ តែវាក៏មានទាំងភាពបរាជ័យនៅជាមួយផងដែរ អ្នកអាចធ្លាប់គិតថា ការផ្តោតអារម្មណ៍ អាកប្បកិរិយាត្រឹមត្រូវ ការខិតខំនិងវិន័យ ការប្តេជ្ញាចិត្ត ជំនះឧបសគ្គ ផែនការនិងយុទ្ធសាស្ត្រ ការប្តេជ្ញាចិត្ត… អាចយកឈ្នះការបរាជ័យ និងសម្រេចគោលដៅ ឆ្ពោះទៅរកភាពជោគជ័យ។ តែជាក់ស្តែង ការ​ខកចិត្ត ការ​ឈឺចាប់ ភាព​សោកស្តាយ ភាព​អស់​សង្ឃឹម​ ការបាក់​ទឹកចិត្ត ​ដែល​ពេល​ខ្លះអាចធ្វើឲ្យអ្នកមានអារម្មណ៍ថា​ធ្លាក់​​​ដល់​ចំណុច​សូន្យ​… ជា​ដើម តែងតែ​​​​កើត​មាន​នៅ​​ក្នុង​ដំណើរ​ជីវិត​របស់​មនុស្ស​ម្នាក់ៗ។ នេះហើយគេហៅថា ជីវិត។

ទោះបីជាយ៉ាងណា ក្រោយ​ជួប​​ព្យុះ ភ្លៀង ផ្គរ រន្ទះទាំង​នេះ តើ​​អ្នក​អាច​ក្រោក​ងើប​ឈរ​ឡើង​វិញបាន​កម្រិត​ណា? បើអ្នកកំពុងស្វែងរកចម្លើយពេលកំពុងជួបបញ្ហា និងការបរាជ័យ អ្នកអាចដាស់តឿនខ្លួនអ្នកជាមួយសម្រង់សម្តី ១០ឃ្លានេះ៖

១. ការ​ខាតបង់​ដែល​កើត​ចេញ​ពី​កំហុស​ខ្លួន​​ឯង វា​មាន​ទំហំ​តូច​​ជាង​ការ​ដែល​មិន​ព្រម​ធ្វើ​អ្វី​សោះ – លោក Seth Godin 

២. ជីវិត​ល្អ​ប្រសើរ​ មិនមែន​បាន​មក​ពី​ឱកាស​នោះ​ទេ ជីវិត​ល្អ​ប្រសើរ​បាន​មក​ពី​ការ​ផ្លាស់ប្ដូរ – លោក Jim Rohn 

៣. អ្នក​មិន​​ទាន់​ក្លាយ​ជា​អ្នក​ចាញ់​នៅ​ឡើយ​ទេ ដរាបណា​អ្នក​មិន​ទាន់​បោះបង់​វា​ចោល – Mike Ditka 

៤. មនុស្ស​ភាគច្រើន​មិន​បាន​រស់​នៅ​ក្នុង​ក្តី​​សុបិន្ដ​របស់​ខ្លួន​ ដោយសារតែ​ពួកគេ​កំពុង​រស់​នៅ​​ជា​មួយ​នឹង​ភាព​ភ័យខ្លាច -លោក Les Brown ​

៥. នៅ​ក្នុង​សមរភូមិ​ជីវិត អ្នក​អាច​​ចេញ​ទៅ​ប្រយុទ្ធ​ច្រើន​​ដង​ដើម្បី​ជ័យជំនះ​មួយ -លោកស្រី Margaret Thatcher  

៦. បើ​អ្នក​ផ្ដោត​លើ​​លទ្ធផល អ្នក​នឹង​មិន​អាច​ផ្លាស់ប្ដូរ​បាន​ឡើយ បើ​អ្នក​ផ្ដោត​លើ​ការ​ផ្លាស់ប្ដូរ អ្នក​នឹង​ទទួល​បាន​លទ្ធផល – លោក Jack Dixon 

៧. ពាក្យ​ថា “មិន​អាច​ទៅ​រួច” គ្មាន​ឡើយ​សម្រាប់​បុគ្គល​ដែល​ព្យាយាម – អធិរាជ Alexander The Great 

៨. ជីវិត​មិន​ទាមទារ​ឲ្យ​អ្នក​ធ្វើ​ជា​មនុស្ស​ល្អ​បំផុត​នោះ​ទេ តែ​វា​ទាមទារ​ឲ្យ​អ្នក​​ត្រូវ​ព្យាយាម​ឲ្យ​បាន​ល្អ​បំផុត – លោក H. Jackson Brown, Jr. 

៩. ជោគជ័យ​​បាន​ផ្តល់​ឲ្យ​អ្នក​នូវ​ភាព​រីករាយ រីឯ​ការ​បរាជ័យ​ បាន​ផ្តល់​ឲ្យ​អ្នក​នូវ​គតិបណ្ឌិត – លោក Neil Patel

១០. ខ្ញុំគិតថាគោលដៅមិនគួរងាយស្រួលទេ វាគួរតែជា​កត្តា​បង្ខំអ្នកឲ្យធ្វើការ ទោះបីគោល​ដៅ​ទាំង​នោះ​មិនស្រួលនៅពេលនោះក៏ដោយ តែអ្នកត្រូវ​សម្រេច​វា – Michael Phelps


Leave a Reply