John F. Kennedy៖ «កំហុសឆ្គងវានឹងមិនបង្កើតឲ្យមានបញ្ហានោះទេ តែវានឹងក្លាយជាបញ្ហានៅពេលដែលអ្នកមិនព្រមកែប្រែវាឲ្យមកត្រឹមត្រូវវិញ។»
John F. Kennedy បានលើកឡើងថា «កំហុសឆ្គងវានឹងមិនបង្កើតឲ្យមានបញ្ហានោះទេ តែវានឹងក្លាយជាបញ្ហានៅពេលដែលអ្នកមិនព្រមកែប្រែវាឲ្យមកត្រឹមត្រូវវិញ។»
បរាជ័យច្រើនប៉ុនណាក៍ដោយ វាជាមេរៀនដ៏មានតម្លៃសម្រាប់ដំណើរឆ្ពោះទៅរកភាពជោគជ័យនៅពេលខាងមុខ តែវាទាមទារឲ្យយើងម្នាក់ៗមានការអត់ធ្មត់ មិនព្រមចុះចាញ់ មិនបោះបង់ មិនបាក់ទឹកចិត្ត និងមិនរុញរាលជាមួយនឹងបញ្ហា និងឧបសគ្គផ្សេងៗ។ កំហុសឆ្គងកើតឡើងម្ដង នោះយើងកែម្ដង កែរហូតដល់យើងអាចរកផ្លូវបំបាត់កំហុសឆ្គងនោះបាន។ ម៉្យាងទៀត ជីវិត គឺមិនដែលភ្លេចនូវភាពទន់ខ្សោយនោះទេ ដូច្នេះយើងម្នាក់ៗត្រូវតែរៀនសូត្រ និងបង្កើនភាពខ្លាំងរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃជានិច្ច។