រឿងខ្លីនៃល្បើកឡាហ្វុងតែន៖ លាដឹកប្រាក់ និងលាដឹកចំបើង
នៅក្នុងល្បើកល្បើកឡាហ្វុងតែន មានរឿងមួយតំណាលថា មានសត្វលាពីរក្បាលធ្វើដំណើរជាមួយគ្នា ដោយលាមួយគេផ្ទុកសុទ្ធតែចំបើង លាមួយទៀតគេផ្ទុកសុទ្ធតែប្រាក់។ លាដែលផ្ទុកសុទ្ធតែប្រាក់មានឫកក្រអឺត ដ្បិតបាននាំរបស់ប្រសើរលើខ្នង មិនចង់ឱ្យអ្នកណាជួយសម្រាលខ្លួនសោះ វាដើរលើកជើងខ្ពស់ៗ បោះជំហានវែងៗ ហើយអង្រួនប្រាក់ឮឆឹងៗ បែបសង្ហារ។ លុះចោរមកដល់ ក៏ស្ទុះទៅរកលាដឹកប្រាក់ ចាប់បង្ហៀរហើយបញ្ឈប់ រួចសំពងពីរបីព្រនង់យ៉ាងចាស់ដៃ។
លានោះរងនូវសេចក្ដីឈឺចាប់ក្រៃលែង វាថ្ងូរដកដង្ហើមធំ ហើយពោលថា៖ “... ចំណែកលាដឹកចំបើងម្ដេចរួចពីគ្រោះថ្នាក់ ចុះចង្រៃអ្វីតែអញដែលចោរវាយស្ទើរចង់ងាប់…។”
តាមរយៈសាច់រឿងនេះ អ្នកនិពន្ឋផ្តល់នូវទស្សនៈថា ប្រើសិនបើអ្នកបានខ្ពង់ខ្ពស់ មានតំណែងធំដុំ មានទ្រព្យសម្បត្តិ កុំឆាប់មោទនភាពពេក ព្រោះរឿងចៃដន្យតែងតែកើតឡើង ដោយមិនមានអ្នកណាប្រាប់ទុកមុនឡើយ។ កុំមើលងាយអ្នកដទៃ ព្រោះតែអ្នកល្អជាងគេ។
អត្ថបទទាក់ទង