រឿងខ្លី៖ សត្វលា និងព្រះបដិមាករ

នៅក្នុងវិហារលើភ្នំមានសត្វលាមួយក្បាល មួយថ្ងៃៗត្រូវគេប្រើឲ្យកិនម្សៅធ្វើការងារយ៉ាងលំបាក។ យូរៗទៅសត្វលាធុញទ្រាន់ស្អប់ និងការរស់នៅក្នុងជីវភាពសាមញ្ញដូចនេះណាស់។ រាល់ថ្ងៃចេះតែគិតថាបើអញអាចចាកចេញពីទីនេះបានទៅឃើញពិភពខាងក្រៅមិនបាច់ចាំមកអូសកិនម្សៅរាល់ថ្ងៃអ៊ីចឹង មិនដឹងជាល្អយ៉ាងណា សប្បាយយ៉ាងណាទេ????

មានថ្ងៃមួយឱកាសបានមកដល់ លោកសង្ឃបាននាំសត្វលាចុះពីភ្នំដើម្បីដឹកទំនិញ។ សត្វលាសប្បាយចិត្តក្រៃលែង។ ពេលមកដល់ទីប្រជុំជន លោកសង្ឃដាក់ឥវ៉ាននៅលើខ្នងលាដើរតាមផ្លូវ សត្វលាឃើញមនុស្សម្នាទាំងឡាយសុទ្ធតែឱនក្បាលលុតជង្គង់គោរពហើយអង្អែលក្បាលរបស់ខ្លួនទៀត ក្នុងចិត្តមានការរំភើបខ្លាំងណាស់ (“យី!!! មិននឹកស្មានថាអញត្រូវបានពួកមនុស្សទាំងឡាយគោរពកោតខ្លាចយ៉ាងនេះសោះ!!!!!”)។ ពេលដែលវាឃើញមនុស្សដើរមក វាងើយក្បាលយ៉ាងខ្ពស់ដើរទៅមុខយ៉ាងមានអំណាចនៅកណ្តាលផ្លូវ ដើម្បីទទួលការគោរពរបស់មនុស្សម្នា យ៉ាងមានអំនួតបំផុត!

ពេលមកដល់លើភ្នំវិញសត្វលាយល់ថាខ្លួនឯងមានឋានៈខ្ព់ងខ្ពស់ណាស់មិនសមនៅធ្វើការធ្ងន់ក្នុងវិហារអ៊ីចឹងទេ សមតែចុះពីភ្នំឲ្យគេគោរពបូជា អ៊ីចឹងហើយទោះជាស្លាប់ក៏មិនព្រមនៅអូសរទេះកិនម្សៅតទៅទៀតដែរ!!!

លោកសង្ឃអស់ជម្រើស ក៏បានលែងឲ្យសត្វលាចុះពីភ្នំ។ ពេលមកដល់ជើងភ្នំ លាបានឃើញមនុស្សម្នាមួយហ្វូងកំពុងរៀបចំពិធីដង្ហែរក្បួន វាយស្គរ គោះឃ្មោះ ស្មានតែគេមកទទួលស្វាគមន៍ខ្លួន ក៏ដើរយ៉ាងសង្ហារទៅឈរកណ្តាលផ្លូវ។ មនុស្សម្នា ឃើញសត្វលាឈរបាំងផ្លូវទៅមុខមិនរួច ក៏ខឹងសម្បារនាំគ្នា វាយផងគប់ផង សត្វលាត្រូវរបួសធ្ងន់ស្ទើស្លាប់ខ្លួន ប្រឹងរត់គេចចេញយ៉ាងវេទនាឡើងភ្នំវិញប្រាប់លោកសង្ឃទាំងមិនអស់ចិត្តថា:” គិតទៅមនុស្សលោកពិតជាសាហាវមែន លើកទីមួយឃើញខ្ញុំគោរពផង លុតជង្គង់ផង ខ្លាចខ្ញុំ តែថ្ងៃនេះឃើញខ្ញុំបែរជាហ៊ានលើកដៃវាយខ្ញុំស្ទើស្លាប់ទៅវិញ???”លោកសង្ឃ:” ឱសត្វលាលាល្ងីល្ងើអើយ! មនុស្សម្នាគោរពនោះ គឺជាបដិមារូបព្រះដែលនៅលើខ្នងឯងឯណោះទេ មិនមែនជាឯងឡើយ!!!”

 

កុំលើកតម្លើងខ្លួនឯង ដោយសារការសរសើររបស់អ្នកដទៃ ទៅលើបុគ្គលម្នាក់ដែលមានទំនាក់ទំនងនឹងអ្នក។

 

Leave a Reply