គតិ៥ឃ្លា ពី ចន ឡក (John Locke) ទស្សនវិទូអង់គ្លេស ប្រកបដោយអត្ថន័យជ្រាលជ្រៅ
ចន ឡក គឺជាទស្សនវិទូអង់គ្លេស កើតនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ១៦៣២ ដែលសិក្សាលើប្រធានបទ “សភាពធម្មជាតិរបស់មនុស្ស” និង ទ្រឹស្តី “កិច្ចសន្យាសង្គម” ហើយលោក គឺជាមូលដ្ឋានគ្រឹះនៃទ្រឹស្តី “សេរីនិយម” (Libéralisme)។ ចន ឡក ត្រូវបានគេជ្រើសរើសឲ្យចូលជាសមាជិករាជបណ្ឌិត្យសភាវិទ្យាសាស្រ្តអង់គ្លេស (The Royal Society) នៅឆ្នាំ១៦៦៨ ហើយក្រោយមកបានស្គាល់ និងក្លាយជាមិត្តភក្តិដ៏ជិតស្និទ្ធិរបស់ អុីសាក់ ញូតុន (Isaac Newton) ដែលបានចូលជាសមាជិករាជបណ្ឌិត្យសភាវិទ្យាសាស្រ្តបួនឆ្នាំក្រោយ ចន ឡក (ឆ្នាំ១៦៧២)។ ខាងក្រោមនេះ គឺជាគតិចំនួន៥ឃ្លា ដែលអ្នកអាចស្វែលយល់សម្រាប់ការសិក្សាពិចារណា៖
១. ចំណេះដឹងរបស់មនុស្ស មិនអាចទៅហួសបទពិសោធន៍របស់ពួកគេបានទេ។
២. អ្វីដែលធ្វើឲ្យអ្នកបារម្ភ វានឹងគ្រប់គ្រងអ្នក។
៣. ទីណាដែលគ្មានការកាន់កាប់កម្មសិទ្ធិ ទីនោះគឺគ្មានយុត្តិធម៌។
៤. សកម្មភាពរបស់មនុស្ស គឺអាចបញ្ជាក់យ៉ាងច្បាស់អំពីចិត្តគំនិតរបស់ពួកគេ។
៥. ការបង្កើនការយល់ដឹង គឺមានគោលដៅពីរសំខាន់ៗ៖ ទី១គឺដើម្បីបង្កើនចំណេះដឹងខ្លួនឯង និង ទី២ដើម្បីជំរុញឲ្យយើងអាចចែករំលែកចំណេះដឹងទៅកាន់អ្នកដទៃ។
One thought on “គតិ៥ឃ្លា ពី ចន ឡក (John Locke) ទស្សនវិទូអង់គ្លេស ប្រកបដោយអត្ថន័យជ្រាលជ្រៅ”