ទស្សនៈស្តីពីទង្វើចំនួន១០ឃ្លារបស់ ខុងជឺ

​ទស្សនវិជ្ជា​របស់ ខុងជឺ បានបញ្ជាក់​ពី​ធម្មចរិយា​បុគ្គល និង​ការគ្រប់គ្រង ដោយ​សច្ចធម៌​នៃ​ទំនាក់ទំនង​សង្គម យុត្តិធម៌ និង​ភាពស្មោះត្រង់​។ តម្លៃ​ទាំងនេះ បាន​លេច​ត្រដែត​ឡើង​នៅក្នុង​ប្រទេស​ចិន លើស​លទ្ធិ​ដទៃទៀត​ដូចជា លទ្ធិ​នីតិនិយម ឬ លទ្ធិ​តាវ ក្នុងសម័យ​រាជវង្ស​ហាន (២០៦ មុន គ​. ស – គ​.​ស​. ២២០)។ ផ្នត់គំនិត​របស់​ខុង ជឺ ត្រូវបាន​វិ​វ​ឌ្ឍ​ទៅជា​ប្រព័ន្ធ​ទស្សនវិជ្ជា ដែល​ត្រូវបាន​គេ​ស្គាល់​ថា លទ្ធិ​ខុង​ជឺ ។ លទ្ធិ​នេះ ត្រូវបាន​នាំចូល​ទៅ​អឺរ៉ុប ដោយ​អ្នកបួស​និកាយ​យ៉េ​ស៊ូ​អុីត​ ជាតិ​អុីតាលី​ ឈ្មោះ Matteo Ricci ដែល​បាន​សរសេរ​ឈ្មោះ ខុង ជឺ ជា​ភាសាឡាតាំង​លើកដំបូង​ថា “Confucius” (​កុង​ហ្វ៊ូ​ស៊ី​យូ​ស​)​។​

ខាងក្រោមនេះជាទស្សនៈ​អប់រំរបស់ខុងជឺ ឆ្លើយតប​ទៅនឹង​អំពើ​របស់​មនុស្ស​ឲ្យ​បាន​យល់ដឹង និង​យកទៅ​ប្រតិបត្តិ​ក្នុង​ជីវិត​ជាក់ស្ដែង​ចំនួន១០ឃ្លា៖

១. បើ​អ្នក​គិត​ចង់​ធ្វើ​ធំ អ្នកនឹង​បានធ្វើ​ធំ បើ​អ្នក​ចង់​ទៅជា​អ្វី អ្នកនឹង​បាន​ទៅជា​យ៉ាងនោះ ដោយ​ការប្រព្រឹត្ត ពុំមែន​ដោយ​ការរង់ចាំ ដោយ​ការ​ប៉ិនប្រសប់ ពុំមែន​ដោយសារតែ​ឳ​កាស ដោយ​សមត្ថភាព ពុំមែន​ដោយ​ជោគវាសនា បើ​ធ្វើបាន​បែបនេះហើយ តើ​ព្រហ្ម​លិខិត​ឯណា​អាច​យក​ឈ្នះក្តី​អំណត់​ព្យាយាម​នោះ​?

២.​ ធ្វើ​គុណ​ទៅហើយ បើ​បាន​ផល​អាក្រក់​មកវិញ ត្រូវ​ទទួល​ការពិសោធន៍​ដោយ​ដៃ​ពីរ​។

៣. ​អំពើ​ណា​ដែល​អ្នក​មិន​ចង់​ឲ្យ​គេ​ធ្វើ​មកលើ​រូបអ្នក ចូល​អ្នក​កុំ​ធ្វើអំពើ​នោះ​ទៅលើ​អ្នកដទៃ​។

៤. អំពើ​ណា​ដែល​អ្នក​ស្រឡាញ់​ចង់បាន និង​ចង់​ឲ្យ​អ្នកដទៃ​ធ្វើ​មកលើ​រូបអ្នក ចូរ​អ្នក​ធ្វើអំពើ​នោះ​ទៅ​អ្នកដទៃ​ជាមុនសិន​។

៥.​ អំពើ​ណា​ដែល​ធ្វើ​ទៅហើយ​បានទទួល​ផល​ដល់​ខ្លួនឯង​ហើយ បាន​ទុក្ខដល់​អ្នកដទៃ សូម​ជៀសវាង​កុំ​ធ្វើអំពើ​នោះ​ជាដាច់ខាត​។

៦. បើ​ជួយ​អ្នកដទៃ​ហើយ បែរជា​ត្រឡប់មក​ទទួល​ទុក្ខទោស​ទៅវិញ ចូល​រត់គេច​ឲ្យ​ផុតពី​ទុក្ខទោស​នោះ​ឲ្យ​បាន​ មុន​ទុក្ខទោស​នោះមក​ដល់​។​

៧. បើ​ធ្វើ​គុណប្រយោជន៍​ហើយ សូមកុំ​រំលឹក​គុណ​ទាំងនោះ​នៅ​ចំពោះមុខ​គេ​ឲ្យ​សោះ ​បើ​មិន​យ៉ាង​ដូច្នេះ​ទេ គុណ​ប៉ុន​ភ្នំ នឹងត្រូវ​រលាយ​។

៨. ត្រូវ​ទុក​ឲ្យ​អ្នកដទៃ​និយាយ​ពី​គុណប្រយោជន៍​របស់​អ្នក​វិញ​ទើប​ប្រសើរ​ជាង​។

៩. អ្វីដែល​អ្នក​មិន​សប្បាយចិត្ត​ចំពោះ​អ្នកធំ​ធ្វើ​មកលើ​រូបអ្នក ចូល​អ្នក​កុំ​យក​វា​ទៅ​អនុវត្តន៍​លើ​មនុស្ស​ក្រោមបង្គាប់​អ្នក​។​

10. ធ្វើ​គុណ​ទៅហើយ បើ​គេ​តប​មកវិញ​ចាត់ទុក​ដូចជា​ពុំបាន​ធ្វើ​គុណ​។

 

2 thoughts on “ទស្សនៈស្តីពីទង្វើចំនួន១០ឃ្លារបស់ ខុងជឺ

Leave a Reply