រឿងខ្លី៖ អ្នកគង្វាលចៀម និងអ្នកកាប់អុស

មានបុរសពីរនាក់នៅភូមិផ្សេងគ្នា ម្នាក់ជាអ្នកគង្វាលចៀម និងម្នាក់ទៀតជាអ្នកកាប់អុស។ ជារៀងរាល់ថ្ងៃអ្នកគង្វាលចៀមតែងតែយកសត្វចៀមរបស់គាត់ទៅលែងនៅវាលដើម្បីអោយវាស៊ីស្មៅ រីឯអ្នកកាប់អុសវិញក៏តែងតែចូលព្រៃដើម្បីកាប់អុសមកលក់ដែរ។

ថ្ងៃមួយអ្នកទាំងពីរបានជួបគ្នានៅចុងព្រៃ ហើយក៏បាននិយាយគ្នាលេងទៅវិញទៅមក ដោយផុតពីរឿងមួយ ចូលដល់រឿងមួយទៀត រហូតដល់ព្រលប់ទើបអ្នកទាំងពីរចែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន។ ជាលទ្ធផលប្រចាំថ្ងៃ ចៀមរបស់អ្នកគង្វាលបានស៊ីស្មៅឆ្អែត រីឯអ្នកកាប់អុសវិញគ្មានអុសមួយបាច់ណាឡើយ។

អ្នកអាចចំណាយពេលវេលាដូចនឹងអ្នកដទៃ តែលទ្ធផលមិនអាចដូចគ្នានោះទេ។ ដូច្នេះ អ្នកត្រូវពិចារណាឲ្យបានល្អិតល្អន់ នៅពេលដែលចំណាយពេលធ្វើអ្វីមួយ។

Leave a Reply

Your email address will not be published. Required fields are marked *