ទស្សនៈ១២ឃ្លាដ៏មានឥទ្ធិពលអំពីជីវិត និងការងារ របស់ អាល់បឺត អាញស្ដាញដែលអ្នកគួររៀនសូត្រតាម
កំពូលបិតានៃវិទ្យាសាស្ត្រនៃសតវត្សរ៍ទី២០ ហើយក៏ជាមនុស្សមានខួរក្បាលល្អ មានប្រាជ្ញាឈ្លាសវៃ និងអ្នកបង្កើតនិងច្នៃប្រឌិតវត្ថុជាច្រើនដែរ ប៉ុន្តែកាលពីកុមារភាពមានមនុស្សជាច្រើនយល់ថាគាត់ជាមនុស្សឆ្កួត ដោយសារតែគាត់គិត និងធ្វើរឿងខុសពីអ្នកដទៃ ដែលមិនមែនជារឿងដដែលៗ ឬលំនាំតាមអ្នកដទៃដែលធ្លាប់ធ្វើពីមុន។ លោកបានបន្សល់នូវពាក្យលើកទឹកចិត្ត និងទស្សនៈដាស់តឿនជាច្រើនដែលមានឥទ្ធិពលយ៉ាងខ្លាំងក្នុងជីវិតរស់នៅរបស់មនុស្ស។ ខាងក្រោមនេះទស្សនៈដ៏មានឥទ្ធិពលអំពីជីវិត និងការងារ ទាំង១២ឈ្លា ដែលអ្នកគួរតែរៀនសូត្រសម្រាប់ដាស់តឿនខ្លួនឯង៖
១. ការស្រមើស្រមៃ គឺសំខាន់ជាងចំណេះទៅទៀត ព្រោះចំណេះដឹងគឺមានដែនកំណត់ តែការគិតស្រមើស្រមៃនោះ គឺនៅពាសពេញពិភពលោក។
២. ព្យាយាមឲ្យក្លាយជាមនុស្សជោគជ័យ ប៉ុន្តែល្អជាងនេះអ្នកគួរក្លាយជាមនុស្សដែលមានតម្លៃ។
៣. មនុស្សគ្រប់គ្នាសុទ្ធតែមានទេពកោសល្យរៀងខ្លួន ប៉ុន្តែប្រសិនបើអ្នកវិនិច្ឆ័យដោយឲ្យត្រីមួយក្បាលក្នុងការឡើងដើមឈើ អ្នកនឹងរស់នៅក្នុងពិភពដ៏ឆ្កួតឡប់មួយ។
៤. មនុស្សមិនដែលធ្វើខុស គឺមិនដែលព្យាយាមអ្វីថ្មីនោះទេ។
៥. រឿងដែលសំខាន់មួយ គឺអ្នកមិនត្រូវឈប់សួរនោះទេ។ ការចង់ដឹងចង់ឮ គឺនៅតែមានជាបន្តបន្ទាប់សម្រាប់អ្នកដែលចង់បោះជំហានទៅមុខ។
៦. ជីវិតប្រៀបបាននឹងការជិះកង់អញ្ចឹង បើចង់រក្សាលំនឹងឲ្យបានល្អនោះ អ្នកត្រូវតែជិះទៅមុខ។
៧. វាមិនមែនថាខ្ញុំមានភាពឆ្លាតវៃនោះទេ វាគ្រាន់តែថាខ្ញុំនៅជាមួយបញ្ហាច្រើនតែប៉ុណ្ណោះ។
៨. មានតែអ្នកដែលលះបង់ខ្លួនឯង ដើម្បីបុព្វហេតុដោយកម្លាំង និងព្រលឹងរបស់គេទាំងអស់តែប៉ុណ្ណោះ ដែលអាចធ្វើជាមេដ៏ពិតប្រាកដ។
៩. ខ្ញុំគ្មានទេពកោសល្យពិសេសអីទេ ខ្ញុំគ្រាន់តែចង់ដឹងចង់បានតែប៉ុណ្ណោះ។
១០. នៅឲ្យឆ្ងាយពីមនុស្សអវិជ្ជមានគឺជាជារឿងល្អបំផុត ព្រោះពួកគេមើលអ្វីក៏ឃើញតែបញ្ហាដែរ។
១១. ភាពឆ្លាតវៃរបស់មនុស្សមិនសំដៅទៅលើចំណេះដឹងនោះទេ តែសំដៅទៅលើភាពប៉ិនប្រសប់របស់គេ។
១២. អ្វីដែលត្រឹមត្រូវមិនតែងតែមានប្រជាប្រិយភាពទេ ហើយអ្វីដែលពេញនិយម គឺមិនមែនតែងតែត្រឹមត្រូវនោះដែរ។