រឿងខ្លី៖ ក្តាន់ញី និងស្រមោល

នៅក្នុង​ចំណោមរឿង​និទានខ្លីៗ​ទាំងឡាយ​របស់​អ៊ីសុប (Aesop) មាន​រឿង​មួយ​បាន​និទាន​ពី​សេចក្ដី​ភ័ន្ដ​ច្រឡំ​របស់​សត្វ​ក្ដាន់​ញី​មួយ​ក្បាល។ ​

ថ្ងៃ​មួយសត្វ​ក្ដាន់​ញី​នោះ​បាន​ចូល​ទៅ​ផឹក​ទឹក​បឹង ហើយ​បាន​សម្លឹង​មើល​រូបរាង​របស់​វា​នៅ​ក្នុង​ផ្ទៃ​ទឹក។ វា​គិត​ថា៖ “អូរាង​ត្រកាក​របស់​ខ្ញុំ​មាំ​ល្អ​ម្ល៉េះ​ វា​ច្បាស់​ជា​មាន​ប្រយោជន៍​ក្នុង​ការ​ជួយ​ជីវិត​យើង​ជាក់​ជា​មិន​ខាន តែ​មើល​ទៅ​ជើង​ខ្ញុំ​ម៉េច​ក៏​តូច​ស្គម​បែប​នេះ អាក្រក់​ណាស់ មិន​គួរ​អ៊ីចឹង​ទេ!”

កំពុង​តែ​គិត​ស្រមៃ​ស្រាប់​តែ​ព្រាន​ព្រៃ​បាន​មក​ដល់​ ក្ដាន់​ញី​បាន​ស្ទុះ​ផាយ​រត់​យ៉ាង​លឿន​ដោយ​ប្រើ​ជើង​ដ៏​ស្គម​របស់​វា។ លុះ​រត់​មក​ដល់​ព្រៃ​ក្រាស់​ត្រគាក​របស់​វា​ ក៏​ជាប់​នឹង​ឈើ​មិន​អាច​រើ​រួច។ “ឱ​! ជើង​ដ៏សែន​អាក្រក់​ជា​អ្នក​ជួយ​យើង ឯ​ត្រគាក​ដ៏​ល្អ​បែរ​ជា​នាំ​ទោស​បំផ្លាញ​ជីវិត​យើង​ទៅ​វិញ!”

អ្វី​ដែល​ជា​ភាពខ្សោយ​របស់​មនុស្ស ពិត​ជា​អាច​កែ​ប្រែ​ឱ្យ​ក្លាយ​ទៅ​ជា​ភាព​ខ្លាំង​បាន។ កុំ​មើល​តែ​សម្បក​ក្រៅ ភាព​ខ្សោយ​ និង​ភាពខ្លាំង​ពិប្រាកដ គឺ​ស្ថិត​នៅ​ខាង​ក្នុង។​ សម្បក​ក្រៅ​របស់​មនុស្ស គឺ​អាចគ្រាន់តែ​ជា​ការ​ឆបោក​តែ​ប៉ុណ្ណោះ។

សព្វ​ថ្ងៃ​នេះ តើ​អ្នក​បាន​ដុស​ខាត់ផ្នែក​ខាង​ក្នុង​ ឬ​ផ្នែក​ខាង​ក្រៅ​នៃ​រាង​កាយ​របស់​អ្នកជាប្រចាំដែរឬទេ?​ តើ​ភាពខ្សោយរបស់​អ្នក​ពិត​ជា​មិន​អាច​កែប្រែ​បាន និង​ពិត​ជា​គ្មាន​ប្រយោជន៍​មែន​ឬ?

2 thoughts on “រឿងខ្លី៖ ក្តាន់ញី និងស្រមោល

Leave a Reply

Your email address will not be published. Required fields are marked *