វគ្គបណ្តុះបណ្តាល ស្តីពី ជំនាញធ្វើបទបង្ហាញជាសាធារណៈ (ធ្វើឡើងជាភាសាខ្មែរ)
វគ្គបណ្តុះបណ្តាល ស្តីពី ជំនាញធ្វើបទបង្ហាញជាសាធារណៈ
កាលបរិច្ឆេទថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង០៨៖០០នាទីព្រឹក ដល់ ម៉ោង០៥៖០០នាទីល្ងាច ដែលទីតាំងស្ថិតនៅ ហ្វេកតូរី ភ្នំពេញ (Factory Phnom Penh)
លទ្ឋផលនៃវគ្គបណ្តុះបណ្តាល
ក្រោយពីបានចូលរួមវគ្គបណ្តុះបណ្តាលនេះ អ្នកអាច៖
- ពន្យល់ពាក្យ “ការនិយាយដែលជះផលប៉ះពាល់ខ្ពស់” ក៏ដូចជាសមាសធាតុ និងអត្ថប្រយោជន៍របស់វា
- ចង្អុលបង្ហាញវិធី ដើម្បីបង្កើនទំនុកចិត្ត និងការកាត់បន្ថយការថប់បារម្ភក្នុងការនិយាយ
- កំណត់ និងដោះស្រាយប្រភេទនៃទស្សនិកជន និងបង្កើតគោលបំណងនៃការនិយាយ
- ពិពណ៌នាវិធីសាស្រ្តដែលមានប្រសិទ្ធិភាព ដើម្បីគាំទ្រគំនិតរបស់អ្នក គូសព្រាងបញ្ជាក់ការនិយាយ និងការបញ្ជូនការនិយាយ
- លើកឡើងនូវពាក្យដែលរំជួលចិត្ត ដើម្បីជ្រួតជ្រាបបេះដូងទស្សនិកជនឱ្យមានប្រសិទ្ធភាព
មាតិកានៃវគ្គបណ្តុះបណ្តាល
ម៉ូឌុលទី១៖ ទស្សនៈនិងប្រវត្តិ នៃការនិយាយជាសាធារណៈ
- និយមន័យនៃការនិយាយជាសាធារណៈ
- ប្រវត្តិនៃការនិយាយជាសាធារណៈ
- អត្ថប្រយោជន៍នៃការនិយាយ
សមាសធាតុនៃការនិយាយ
ម៉ូឌុលទី២៖ ការសាងទំនុកចិត្ត
- ៧ភាពមិនប្រាកដប្រជា នៃការនិយាយដែលចាញ់ច្រាប
- ការមើលឃើញ
- ការធ្វើឱ្យធូរស្បើយឡើងវិញ
- ការសំរាកបន្ឋូរភាពតានតឹង
- ការអនុវត្ត
ម៉ូឌុលទី៣៖ ប្រភេទនៃទស្សនិកជន និងការដោះស្រាយ
- ទស្សនិកជនវិជ្ជមាន
- ទស្សនិកជនអវិជ្ជមាន
- ទស្សនិកជនដែលត្រូវបានបែងចែក
- ទស្សនិកជនមិនត្រូវបានផ្តល់ដំណឹង
- ទស្សនិកជនអាណិតអាសូរ
ម៉ូឌុលទី៤៖ ការអភិវឌ្ឍគោលបំណងនៃការនិយាយ
- ការនិយាយបែបសុន្ទរកថាព័ត៌មាន
- ការនិយាយបញ្ចុះបញ្ចូល
- ការនិយាយបង្កការកំសាន្តសប្បាយរីករាយ
- ការនិយាយតាមស្ថានភាពនៃគោលបំណង
ម៉ូឌុលទី៥៖ វិធីសាស្រ្តបញ្ជូនការនិយាយ
- ការនិយាយដោយមិនបានដឹងមុន Extemporaneous
- ការនិយាយដោយមិនបានព្រាងទុកមុន Impromptu
- ការនិយាយដោយមានឯកសារ Manuscript
- ការនិយាយដោយចងចាំ Memorized
ម៉ូឌុលទី៦៖ ការគាំទ្រគំនិតរបស់អ្នក
- និទានកថា
- ឧទាហរណ៍
- និយមន័យ
- ភស្តុតាង
- អង្គហេតុ និងស្ថិតិ
ម៉ូឌុលទី៧៖ ការគូសព្រាងបញ្ជាក់ពីសុន្ទរកថារបស់អ្នក
- សេចក្តីផ្តើម
- តួសេចក្តី
- សេចក្តីសន្និដ្ឋាន
ម៉ូឌុលទី៨៖ ភាសានិងការអនុវត្តប្រកបដោយប្រសិទ្ធភាព
- ភាសា និងវប្បធម៌
- ភាសា និងភេទ
- ភាសានិយាយ និងសរសេរ
- ការអនុវត្ត
របៀបចុះឈ្មោះ
- អ៊ីម៉ែល៖ hrts.training@gmail.com
- តាមរយ:ទម្រង់ហ្គូហ្គល៖ https://docs.google.com/forms/d/e/1FAIpQLSfxifMF1I8ylE7dI1bQ-CpAfEp4C5PDvLsJ80g_0zhTgCUovA/viewform
- ទូរស័ព្ទទំនាក់ទំនង៖ ០៩៦ ២៧០ ៦៥៦៥
តម្លៃនៃវគ្គបណ្តុះបណ្តាល
- តម្លៃ ២៥ដុល្លារ ក្នុងម្នាក់ ចុះឈ្មោះមុនថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០
- តម្លៃ ៣៥ដុល្លារ ក្នុងម្នាក់ ចុះឈ្មោះចាប់ពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០
ខ និង លក្ខខណ្ឌ
- ទូទាត់ប្រាក់ជាមុន ឬនៅតុចុះឈ្មោះ
- ការលុបចោលអាចទទួលយកបានដោយមិនគិតថ្លៃ ប្រសិនបើបានមួយសប្តាហ៍មុនព្រឹត្តិការណ៍
- អ្នកនឹងត្រូវបានតម្រូវឲ្យបង់ថ្លៃវគ្គបណ្តុះបណ្តាល ប្រសិនបើអ្នកមិនបង្ហាញខ្លួនដោយគ្មានការលុបចោលជាមុន
- ការបណ្តុះបណ្តាលនឹងត្រូវធ្វើឡើងជាភាសាខ្មែរ