អត្ថប្រយោជន៍សំខាន់ៗចំនួន ៤ ក្នុងការបង្កើតវប្បធម៍ស្តាប់បុគ្គលិកនិយាយ

ការ​ចូលរួម​ឲ្យ​យោបល់ ឬ​ផ្ដល់​ព័ត៌មាន​របស់​និយោជិត មាន​សារៈសំខាន់​ណាស់​ចំពោះ​អនាគត​អាជីវកម្ម ព្រោះ​បុគ្គលិក​លំៗ នឹង​នាំ​អន្តរាយ​ដល់​ផែនការ​អនាគត។

សូមចាប់ផ្ដើម​មើល​យុទ្ធសាស្ត្រ​ដើម្បី​បង្កើន​កម្រិត​ចូលរួម​ឲ្យ​យោបល់​ ឬ​ផ្ដល់​ព័ត៌មាន​របស់​និយោជិតឲ្យ​ពួកគេ​ហ៊ាន​និយាយ ហ៊ាន​ជូន​យោបល់ ហ៊ាន​ផ្ដល់​ព័ត៌មាន​ពិត​ដែល​រឿង​ទាំង​នោះ​យើង​មិន​ចង់​ឮ​ក្ដី​ ឲ្យ​តែ​ជា​ការពិត​ដែលមានផលល្អចំពោះ​ក្រុមហ៊ុន​ និង​ស្ថាប័ន​។

កំហុស​ជាទូទៅរបស់អ្នកគ្រប់គ្រង គឺមានទំនោរទៅរកការជឿថា រាល់​ការ​សម្រេចចិត្ត​ទាំងអស់​របស់ខ្លួន ចាំបាច់ត្រូវចេញពីឋានៈខ្ពស់បំផុតនៃឋានានុក្រម ប៉ុន្តេ​តាម​ការពិតវិញ  វិធីល្អបំផុត​ដើម្បី​អនុវត្ត​យុទ្ធសាស្ត្រ​ គឺ​ចាប់ផ្តើមជាមួយគំនិតនិយោជិត ទើបខ្សែសង្វាក់នៃ​ការ​អនុវត្តប្រព្រឹត្តទៅដោយ​រលូន។

ខាងក្រោមនេះជាអត្ថប្រយោជន៍សំខាន់ៗចំនួន ៤ ក្នុងការបង្កើតវប្បធម៍ស្តាប់បុគ្គលិកនិយាយ៖

១. បង្វឹក​ការ​និយាយ​ និង​ស្តាប់

ការនិយាយល្អ គឺនិយាយត្រូវរឿង ការស្តាប់ល្អ គឺស្តាប់មនុស្សសាច់ការ ដូច្នេះការចូលរួម​និយាយ និងជួយ​ឲ្យ​ពួកគេឱ្យខិតខំប្រឹងប្រែង ឬចេះវិធីទំនាក់ទំនង​យ៉ាង​ទាន់សម័យ​ និង​មាន​លក្ខណៈ​អាជីព​ មិន​កំប្លុកកំប្លែងខុសរឿង ឬ​កាច មានះខុសបែបបទ។ ទីបំផុត​ បុគ្គលិកមាន​អារម្មណ៍​ថា ​ស្ថាប័ន​បាន​ជួយ​ឲ្យ​កម្រិតនៃសមត្ថភាព​ទំនាក់ទំនង​ និង​តម្លៃ​នៃការចូលរួមគំនិត​របស់​គេ​កើនឡើង​ បានន័យថា ​គ្រប់គ្នា​ត្រូវបានក្រុមហ៊ុន​គោរព និង​ឲ្យ​តម្លៃ។

ការ​ចូលរួមរបស់និយោជិត គឺ​ជា​ផ្នែកចាំបាច់មួយ​នៃ​ប្លង់​មេ ដែល​នឹង​បង្កើត​ឲ្យ​មាន​កន្លែង​ធ្វើការ​មាន​សុវត្ថិភាព​ផ្លូវចិត្ត ទំនុកចិត្ត​ និង​ជឿនលឿន។

២. ពង្រឹង​គុណ​តម្លៃ

តាំងពីមេដឹកនាំ​រហូតដល់អ្នកបោសសម្អាត ការ​ចេះ​ធ្វើឲ្យ​​និយោជិតគ្រប់គ្នា​មាន​អារម្មណ៍​ថា ​ពួកគេ​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន ហើយវត្តមានរបស់ពួកគេនៅកន្លែងធ្វើការដោយ​ស្មារតី​មុតមាំ​មិនមែន​លំៗ គឺ​ជាកត្តាសំខាន់ក្នុងការរក្សាកម្រិតនៃការចូលរួមខ្ពស់បំផុត។ និយោជិត​ដែល​ចូល​រួមពេញ​ដៃ​ពេញជើង មានន័យថា ផលិតភាពនឹង​កើន​ឡើង ប្រាក់​ចំណេញ​នឹង​ស្ទុះឡើង កម្រិត​ភាគហ៊ុន​របស់ម្ចាស់​ភាគហ៊ុន​កើនឡើង ហើយ​លទ្ធផលនៃ​ការពេញចិត្តរបស់​អតិថិជន​អាចល្បីចេញបង្កើតប្រេន​រឹងមាំ ធ្វើ​ឲ្យ​ក្រុមហ៊ុន​មាន​កេរ្តិ៍ឈ្មោះ​ពិបាកផ្តួល​ដែល​មនុស្ស​ជា​ច្រើន​ស្រមៃ​ចង់​បាន។

៣. អនុវត្តិ​ការ​ស្ទង់​មតិ

ការស្ទង់មតិ​ ជា​ទិន្នន័យ​សំខាន់របស់ក្រុមហ៊ុន។ មនុស្ស​មិនងាយ​និយាយជាមួយការ​ស្ទង់មតិនៅ​ខាង​ក្រៅ​ទេ​ ​ព្រោះ​គ្មានប្រយោជន៍​សម្រាប់ខ្លួនគេ ​តែ​នៅ​ក្នុងស្ថាប័ន ​ការ​ជំរុញ​និយោជិតរបស់​អ្នក​ឲ្យ​មាន​ការ​បញ្ចេញ​យោបល់ ​ពួកគេ​ពិបាក​ប្រកែក​ ហើយទាំងនេះ​ជាវិធីធ្វើ​ឲ្យ​ពួកគេ​រៀន​ចាប់​អារម្មណ៍ រៀន​និយាយ ចំណែក​អ្នក​ជិះ​សេះ​លែងដៃ យើង​ក៏​នឹង​រកឃើញ​ការទទួលខុសត្រូវ​លំៗ​របស់​គេ។ ចូរបង្កើត​របៀប​នៃការ​ស្ទង់មតិ​មួយ​ដែល​មានសំណួររភ្ជាប់សម្រាប់​វាស់វែង​ការ​ចូលរួម​របស់​និយោជិកត និង​ស្វែងរក​ដំណោះស្រាយ ពិសេស​តើធ្វើ​យ៉ាងណា​មានប្រៀបលើដៃគូ​ប្រកួតប្រជែង។

៤. ​ផ្ដល់​សិទ្ធិអំណាច​ដល់ពួកគេ

ចូរធ្វើ​ពួកគេ​អាច​យក​ចំណេះដឹងនៃក្រុមនីមួយៗដើម្បីមក​ឲ្យ​ដំណឹង មក​ចូលរួម​ច្នៃប្រតិដ្ឋ ឬមក​កែលម្អ។ នៅ​ពេលនោះ ពួកគេនឹង​ក្លាយជាផ្នែកមួយនៃ​ដំណោះស្រាយ​ដោយ​ស្វ័យប្រវត្តិ ហើយពួកគេ​ទំនង​ជា​មិន​សូវ​បង្កើត​ ឬ​ធ្វើជាមូលហេតុ​នៃ​បញ្ហា​ទេ។

ក្នុងនាម​ជាអ្នកគ្រប់គ្រង តែងមាន​ទំនួលខុសត្រូវក្នុង​ការជួយដឹកនាំនិយោជិត​ឲ្យ​ក្លាយជា​ក្រុម​ដែល​ទទួល​បាន​ជោគជ័យ​ និង​សាមគ្គីភាព​រឹងមាំ​ ហើយ​ការចង់បាន​បែបនេះ ត្រូវ​ចាប់ផ្តើម​ដោយ​ការ​សហការ​គ្នា​នៃគំនិតសិន ទើបការអនុវត្តិនានា​ប្រព្រឹត្តទៅបានរលូន។


អត្ថបទទាក់ទង

ចំណុចធំៗចំនួន ២ ដែលអន្ទងចិត្តបុគ្គលិកគំរូឲ្យនៅក្រុមហ៊ុនមួយបានដោយមិនប្រើលុយ

 

Leave a Reply

Your email address will not be published. Required fields are marked *