មធ្យោបាយចំនួន ៦ ដែលស្ថាប័នគួរមាន ដើម្បីលើកទឹកចិត្តឱ្យមានសីលធម៌ខ្ពស់

សីលធម៌ សម្គាល់នូវទ្រឹស្តីទាំងឡាយណា ដែលនាំឱ្យមនុស្សប្រព្រឹត្តតែអំពើល្អ ឬដំបូន្មានទាំងឡាយណា ដែលនាំឱ្យចៀសវាងអំពើអាក្រក់។ សីលធម៌ ជាមនសិការក្រមច្បាប់វប្បធម៌នៃសកម្មភាពសង្គម ដែលជ្រៀបចូលទៅក្នុងបុគ្គលម្នាក់ៗ។ ទស្សនវិទូជាច្រើន បានធ្វើអំណះអំណាងថា ជីវិតរស់នៅល្អជាជីវិត ដែលមានសីលធម៌។ មាគ៌ាដ៏ល្អបំផុតសម្រាប់ការរស់នៅ គឺការចេះទាក់ទងគ្នារវាងអ្នកដទៃ និងខ្លួនឯងប្រកបដោយសីលធម៌។ ការរស់នៅប្រកបដោយសីលធម៌ មានសារប្រយោជន៍ដូចជា រស់នៅប្រកបដោយសីលធម៌នាំឱ្យបុគ្គលនោះពេញចិត្តជាខ្លាំងចំពោះអំពើដ៏ល្អរបស់ខ្លួន និងនាំឱ្យគេប្រព្រឹត្តចំពោះអ្នកដទៃយ៉ាងសមរម្យ។ ការរស់នៅប្រកបដោយសីលធម៌ ជាមាគ៌ាដ៏ត្រឹមត្រូវសម្រាប់ជីវិតរស់នៅរបស់មនុស្សម្នាក់ៗ។ សីលធម៌ មានសារៈសំខាន់ និងមានតម្លៃសម្រាប់បុគ្គល និងសង្គម។ ការរស់នៅរបស់មនុស្សនៅក្នុងសង្គម បានជំរុញឱ្យមនុស្សឱ្យស្វែងរកគោលការណ៍អ្វីមួយសម្រាប់ការអនុវត្ត។

សុជីវធម៌ខ្ពស់ នាំឱ្យមានទំនុកចិត្តលើការងាររបស់មនុស្សម្នាក់ និងសមត្ថភាពក្នុងការឆ្លើយតបទៅនឹងឧបសគ្គតូចតាចលើការងារ។ ទោះបីជាសីលធម៌ និងការលើកទឹកចិត្ត ពេលខ្លះត្រូវបានប្រើតាមរបៀបដូចគ្នាក៏ដោយ តែជួនកាលវាក៏ខុសគ្នាដែរ។ ដូច្នេះ អង្គភាពនានា ត្រូវលើកទឹកចិត្តឱ្យមានសីលធម៌ខ្ពស់ ហើយនេះគឺជាវិធីមួយចំនួនដដែលគួរមានក្នុងស្ថាប័នការងារ៖

១. សម្របសម្រួលវិជ្ជមាន កុំបង្កើតវប្បធម៌អាក្រក់នៅកន្លែងធ្វើការ

កុំបង្កើតវប្បធម៌ប្រកាន់បក្សពួកនៅកន្លែងធ្វើការឱ្យសោះ ប្រសិនបើយើងជាអ្នកគ្រប់គ្រង។ រឿងខ្លះដូចជារបៀបដែលនៃការគ្រប់គ្រង ការដោះស្រាយបញ្ហា ភាពជោគជ័យនិងបរាជ័យអាចជំរុញវប្បធម៌ក្នុងកន្លែងការងារ។

បើសិនស្ថានភាពកន្លែងការងារបែងចែកបក្សពួក នោះនិយោជិកក៏មានការបះបោរទៅអ្នកគ្រប់គ្រងវិញដែរ។ នេះនឹងជំរុញឱ្យមានសីលធម៌ទាប កើតឡើងដូចគ្នា។

២. ផ្តល់អាទិភាពដល់បុគ្គលិក

គ្មាននរណាម្នាក់ចង់ជាប់គាំងនៅក្នុងអាជីពរបស់ពួកគេឡើយ។ ក្នុងពេលដែលនិយោជិករីកលូតលាស់អ្នកគ្រប់គ្រងមិនគួរអង្គុយនៅស្ងៀមឡើយ។ បើសិនអ្នកគ្រប់គ្រងមានភាពបត់បែន ផ្ដល់អាទិភាពដល់កំណើននិយោជិក នោះនឹងមានឱកាសរីកចម្រើន។ អ្នកចាត់ការទូទៅក៏អាចរៀបចំសិក្ខាសាលា ការបណ្ដុះបណ្ដាល និងធនធានអប់រំដល់បុគ្គលិកដែរ។

៣. បរិយាកាសការងារ និងគុណប្រយោជន៍

និយោជិកគ្រាប់គ្នាត្រូវបានគេរកឃើញថា ចំណាយពេលប្រហែលមួយភាគបីនៃជីវិតរបស់ពួកគេនៅកន្លែងធ្វើការ។ បើកន្លែងដែលមនុស្សចំណាយពេលគ្រប់ពេល គឺមិនស្រួលទេ ហើយសីលធម៌ពួកគេនឹងធ្លាក់ចុះ។ ពួកគេមិនហ៊ានមកធ្វើការទេ។

ជារឿងសំខាន់ដែលកន្លែងធ្វើការមានផាសុកភាពគ្រប់គ្រាន់ សម្រាប់និយោជិក។ កន្លែងធ្វើការគួរតែស្អាត មានសុវត្ថិភាព មានខ្យល់ចេញចូលល្អ ក្នុងចំណោមកន្លែងផ្សេងទៀត។

៤. បើកការទំនាក់ទំនងនៅក្នុងអង្គភាព

គ្មានអ្វីដែលច្របូកច្របល់ជាងការចង់បានជំនួយ ហើយមិនដឹងថាត្រូវទៅដោយរបៀបណា។ នេះតម្រូវឱ្យមានការពិនិត្យឡើងវិញ ពីរបៀបនៃការប្រាស្រ័យទាក់ទងមានប្រសិទ្ធភាព រវាងនិយោជិកនិងអ្នកគ្រប់គ្រង។

ការប្រាស្រ័យទាក់ទងគួរតែត្រូវបានសរសើរដោយសកម្មភាព ជាពិសេសរវាងបុគ្គលិកនិងអ្នកគ្រប់គ្រង។ បើមិនដូច្នោះទេ និយោជិកនឹងមានអារម្មណ៍ថាពួកគេមិនត្រូវបានគេស្ដាប់ ហើយនេះអាចនាំឱ្យមានសីលធម៌ទាប នៅកន្លែងការងារ។

៥. ចែករំលែកព័ត៌មាន

មានករណីខ្លះដែលព័ត៌មានខ្លះត្រូវទុកឆ្ងាយពីនិយោជិក។ ប្រសិនបើព័ត៌មាននេះមិនមែនជាបញ្ហាទេ ក្រុមហ៊ុនគួរតែខិតខំដើម្បីតម្លាភាពជាមួយបុគ្គលិកទាំងអស់។

វាជារឿងគួរឲ្យស្អប់ខ្ពើមរបស់និយោជិក ដែលស្ដាប់ពាក្យចចាមអារ៉ាមនៅក្នុងច្រករបៀងការិយាល័យ ហើយមានអារម្មណ៍ខ្លួនឯងមិនសំខាន់។

៦. គោរពសិទ្ធិបុគ្គលិក

មនុស្សគ្រប់គ្នាចង់បានការគោរពដោយភាពស្មោះត្រង់ ជាពិសេសនៅកន្លែងធ្វើការ។ អ្នកគ្រប់គ្រងត្រូវនិយាយដោយភាពស្មោះត្រង់ ស្ដាប់គ្រប់គ្នា មិនត្រូវរិះគន់ខ្លាំងៗចំពោះនិយោជិកនិងស្វែងរកការដោះស្រាយជម្លោះតាមរបៀបការទូត។

បើអ្នកគ្រប់គ្រងមានអាកប្បកិរិយាគោរព ឥរិយាបថវិជ្ជមាន នេះនឹងជះឥទ្ធិពលដល់ក្រុម នាំឱ្យមានវប្បធម៌នៃការគោរពក្នុងក្រុមហ៊ុនជាក់ជាមិនខានឡើយ។

សម្រួលពី៖

  • សៀវភៅសិក្សាសង្គម ថ្នាក់ទី ១០ ឆ្នាំ ២០១៧ របស់ក្រសួងអប់រំយុវជននិងកីឡា 
  • គេហទំព័រ Inside

អត្ថបទទាក់ទង

ប្រភេទនៃបុគ្គលិកទាំង ៥ ដែលពិបាកក្នុងការគ្រប់គ្រង

Leave a Reply

Your email address will not be published. Required fields are marked *