វិធីសាស្រ្ត ៦ យ៉ាងដែលជួយបង្កើនទំនុកចិត្តលើខ្លួនឯងនៅកន្លែងធ្វើការ

ទំនុកចិត្តជារឿងដ៏សំខាន់មួយ សម្រាប់មនុស្សគ្រប់គ្នាក្នុងជីវិតប្រចាំថ្ងៃ ប៉ុន្តែវានៅតែជាបញ្ហាដល់មនុស្សមួយចំនួន ក្នុងការកសាងវាឡើងមក ដូចជាការជម្នះភាពភ័យខ្លាច​របស់​ខ្លួនឯង​ជាដើម។ មានមនុស្សជាច្រើនដែលតែងតែព្រួយបារម្ភមិនទុកចិត្តទៅលើខ្លួនឯងបន្ទាប់ពីបានធ្វើអ្វីមួយចប់ ទាំងដែលពិបាករកចំណុចាប់ផ្តើម និងរកកន្លែងចប់មិនឃើញ មិនដឹងខ្លួនឯងកំពុងតែធ្វើអ្វីមួយឱ្យប្រាកដគ្មានកោះគ្មានត្រើយ គឺដោយសារតែខ្វះភាពជឿជាក់លើខ្លួនឯង និងគ្មានទំនុកចិត្តលើខ្លួនឯង។ 

តើអ្នកតែងខ្លាចនូវការបង្កើតកំហុសនៅកន្លែងការងារមែនទេ? ប្រហែលជាអ្នកព្រួយបារម្ភអំពីការធ្វើអ្វីមួយខុស ឬក៏ធ្វើឱ្យមិត្តរួមការងារអន់ចិត្តជាមួយនឹងមតិយោបល់របស់អ្នក។ បើទោះបីជាយ៉ាងនេះក៏ដោយ ការខ្វះទំនុកចិត្តលើខ្លួនឯង ពិតជាអាចរារាំងអ្នកនៅកន្លែងធ្វើការ​ ហើយរារាំងអ្នកមិនឱ្យឈានដល់សក្តានុពលពេញលេញរបស់អ្នក។ ម្យ៉ាងវិញទៀត ការមានទំនុកចិត្តលើខ្លួនឯង ក៏ដូចជាសមត្ថភាពរបស់ខ្លួន អាចជួយអ្នកឱ្យមានអារម្មណ៍ល្អជាមួយនឹងការងារ ជាពិសេសធ្វើឲ្យផលិតភាពការងាររបស់អ្នកកើនឡើង។

ដូច្នេះ ប្រសិនបើអ្នកចង់បង្កើនទំនុកចិត្តលើការងាររបស់អ្នក សូមមើលការណែនាំរបស់យើងដូចខាងក្រោម៖

១. វាយតម្លៃលើការងាររបស់ខ្លួន

ការមើលឃើញភាពប្រសើរឡើងនៅក្នុងការងាររបស់អ្នក នឹងបង្កើនទំនុកចិត្តរបស់អ្នកទៅលើសមត្ថភាពរបស់អ្នក ហើយវិធីដ៏ល្អមួយក្នុងការទទួលស្គាល់នេះ គឺការវាយតម្លៃទៅលើការអនុវត្តការងាររបស់អ្នក។ ប្រសិនបើអ្នកដឹងពីភាពខ្លាំងរបស់អ្នក អ្នកអាចប្រើប្រាស់វានៅពេលអនាគត ហើយអ្នកក៏អាចពង្រឹងលើភាពទន់ខ្សោយរបស់អ្នកដើម្បីជួយអ្នកឱ្យប្រសើរឡើងក្នុងតួនាទីការងាររបស់អ្នកដែរ​។

២. បង្កើនជំនាញរបស់អ្នក

ការរៀនជំនាញថ្មីៗ អាចជួយអ្នកឱ្យកាន់តែប្រសើរឡើងក្នុងការងាររបស់អ្នក មិនថាអ្នកមានជំនាញទន់ ដូចជាការធ្វើការទំនាក់ទំនងជាមួយមិត្តរួមការងារ ឬក៏ជំនាញដែលទាក់ទងនឹងតួនាទីរបស់អ្នក ដូចជាការគ្រប់គ្រងទិន្នន័យជាដើម។ នៅពេលអ្នកធ្វើបានល្អប្រសើរ អ្នកនឹងមានអារម្មណ៍ជឿជាក់លើសមត្ថភាពរបស់អ្នក និងស្វែងរកវិធីថ្មីដើម្បីធ្វើការ។ តាមរយៈនេះ អ្នកគួរតែមានកំហុសតិចជាងមុនដើម្បីធ្វើឱ្យមានកំហុសដូចគ្នាពីរដង ហើយអាចជំរុញអាជីពរបស់អ្នក។

៣. ដឹងច្បាស់ពីការងារ

នៅពេលដែលអ្នកស្គាល់ច្បាស់ពីការងាររបស់អ្នក អ្នកអាចនិយាយដោយមានទំនុកចិត្តអំពីវា ដូច្នេះត្រូវប្រាកដថាអ្នកមានទិន្នន័យ និងដឹងព័ត៌មានដែលកំពុងកើតឡើងនៅក្នុងកន្លែងការងាររបស់អ្នក។ ដើម្បីធ្វើដូចនេះ ចូររក្សានូវនិន្នាការចុងក្រោយបង្អស់ដោយការស្រាវជ្រាវព័ត៌មាន និងការធ្វើបច្ចុប្បន្នភាពដែលអាចជួយអ្នកឱ្យរកឃើញវិធីថ្មីនៃការធ្វើការផងដែរ។​ សូមសួរមិត្តរួមការងារអំពីបទពិសោធន៍របស់ពួកគេ ដើម្បីជួយអ្នកពង្រីកចំណេះដឹងរបស់អ្នក។ អ្វីដែលសំខាន់ជាងនេះទៀត គឺចូលរួមវគ្គបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍ជាប្រចាំ។

៤.​ ផ្ដល់សិទ្ធសេរីភាពឲ្យខ្លួនឯង

ជាទូទៅ អ្នកតែងតែចូលចិត្តគិតគូរតឹងរឹងចំពោះខ្លួនឯង។ ប៉ុន្តែ ប្រសិនបើអ្នកនៅតែបន្តគិតតឹងតែងចំពោះសមត្ថភាពខ្លួនឯង នោះភាពជោគជ័យរបស់អ្នកក៏ពិបាកនឹងសម្រេចបានតាមនោះដែរ។ ដូចនេះ សូមកុំឃាំងខ្លួនឯង កាត់បន្ថយភាសាអវិជ្ជមានអំពីខ្លួនអ្នក ដោយផ្តោតលើជំនាញទាំងអស់ដែលអ្នកមាន ហើយគិតអំពីអ្វីដែលអ្នកអាចធ្វើជំនួសឱ្យនិយាយថា “ខ្ញុំមិនអាច” ។

អ្វីដែលសំខាន់បំផុត គឺត្រូវចាំថាវាគ្មានកំហុសទេក្នុងការធ្វើកំហុស។ តាមការពិត កំហុសឆ្គងជួយឲ្យយើងរៀន និងកែលម្អ។ អ្នកត្រូវគិតថា វាជាបទពិសោធន៍រៀនសូត្រ ដែលអ្នកអាចប្រើដើម្បីចៀសវាងការកើតឡើងម្តងទៀតនាពេលអនាគត។

៥. ប្រកួតប្រជែងនឹងខ្លួនឯង

នៅពេលអ្នករុញខ្លួនអ្នកចេញពីការធ្វើអ្វី​ដែល​ស្រួលៗ វាជួយអាចអ្នកឱ្យរៀនពីអ្វីដែលថ្មី។ ជាធម្មតា វាមិនងាយស្រួលទេ ដែលអ្នកចង់ធ្វើអ្វីដែលពិបាកសម្រាប់ខ្លួន ប៉ុន្តែការប្រកួតប្រជែងនឹងខ្លួនឯង គឺសំខាន់ណាស់សម្រាប់ការរៀនជំនាញថ្មីៗ និងការបង្កើនទំនុកចិត្តលើខ្លួនឯង។

២. បន្តរហូតដល់សម្រេចវាបាន

ការគិតបែបវិជ្ជមាន និងការរៀនទុកចិត្តលើខ្លួនឯង គឺទាមទារពេលវេលាក្នុងការធ្វើវា រហូតក្លាយជាតម្លាប់។ ប្រសិនបើអ្នកបន្តប្រាប់ខ្លួនឯងថា អ្នកមានទំនុកចិត្ត ហើយយូរៗទៅ វានឹងជួយអ្នកឱ្យមានទំនុកចិត្តច្រើនជាងមុន។ អ្វីដែលលើសពីនេះ អ្នកដទៃនឹងឃើញការធានាខ្លួនឯងនេះ ហើយពួកគេនឹងជឿលើសមត្ថភាពរបស់អ្នកផងដែរ។


អត្ថបទទាក់ទង

រឿងសំខាន់ៗចំនួន ៣ ដែលមិនគួរប្រព្រឹត្តិ ដើម្បីជីវិតកាន់តែប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *