ពាក្យសំដី ៣ឃ្លា ដែលអ្នកគួរនិយាយទៅកាន់មនុស្សធ្លាក់ទឹកចិត្ត

អត្រានៃអ្នកជម្ងឺធា្លក់ទឹកចិត្តមានការកើនឡើងយ៉ាងខ្លាំងនៅលើពិភពលោក ហើយបើយោងតាមការសង្កេតមើល ប្រទេសកម្ពុជាក៏មានអ្នកជម្ងឺធ្លាក់ទឹកចិត្តច្រើនផងដែរ។ ជាការពិតណាស់មនុស្សដែលធ្លាក់ទឹកចិត្តពិតជាត្រូវការនូវការគាំទ្រ ការលើកទឹកចិត្ត ដើម្បីធ្វើឲ្យពួកគេលាចាកពីពិភពឯកកោ និងគ្មានក្តីសង្ឃឹម។

តើជម្ងឺបាក់ទឹកចិត្ត (Depression) ជាអ្វី?

បើយោងតាមទ្រឹស្តីអន្តរជាតិជារួម ឃើញថា ជម្ងឺបាក់ទឹកចិត្ត (Depression) នេះ គឺជាដំណាក់កាលនៃការចុះខ្សោយនៃផ្លូវអារម្មណ៍ និងការដើរបញ្ច្រាសនៃសកម្មភាពរស់រវើករបស់មនុស្សយើង ដែលវាមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបន្តិចម្តងៗមិនដឹងខ្លួនដល់កម្លាំងនៃការគិត ឥទ្ធិពលអាក្រក់ដល់ឥរិយាបថ មានសម្ពាធកាន់តែធ្ងន់ឡើងៗទៅលើផ្លូវអារម្មណ៍ ផ្លូវចិត្ត និងផ្លូវសារពាង្គកាយ ហើយក៏កាត់បន្ថយនូវការស្គាល់ខ្លួនឯងជាបណ្តើរៗផងដែរ ជាអាទិ៍ដូចជា ការបាត់បង់មនុស្សជាទីស្រឡាញ់ណា​ម្នាក់…ជាដើម។ ជម្ងឺនេះ ក៏អាចជាអាការៈនៃជម្ងឺដែលមានឥទ្ធិពលពីថ្នាំពេទ្យ ឬការព្យាយាមណាមួយផងដែរ ហើយវាក៏អាចជាអាការៈនៃជម្ងឺអារម្មណ៍ (Mood Disorders) ដូចជា ជម្ងឺអារម្មណ៍ធ្ងន់ធ្ងរ (Major Depressive Disorder) ឬជម្ងឺអារម្មណ៍ស្រាល (Dysthymia)។

នៅពេលដែលអ្នកឃើញមិត្តភក្តិរបស់អ្នកមិនសប្បាយចិត្ត ឬធ្លាក់ទឹកចិត្ត តើអ្នកគួរនិយាយអ្វីទៅកាន់ពួកគេ? អ្នកអាចសាកល្បង ៣ឃ្លា ខាងក្រោមនេះ៖

ខ្ញុំនៅទីនេះជាមួយអ្នក

អ្នកមានជម្ងឺធ្លាក់ទឹកចិត្ត ពិតជាត្រូវការអ្នកគាំទ្រខ្លាំងណាស់។ ដើម្បីកុំឲ្យអ្នកដែលធ្លាក់ទឹកចិត្តមានភាពឯកោ ដូច្នេះអ្នកគួរប្រើប្រាស់ពាក្យមួយនេះ ដើម្បីបង្ហាញពីវត្តមានរបស់អ្នកនៅជាមួយពួកគេ។ វត្តមានរបស់អ្នកពិតជាមានសារៈសំខាន់ណាស់សម្រាប់មិត្តភក្តិរបស់អ្នកដែលធ្លាក់ទឹកចិត្ត។​ មនុស្សដែលធ្លាក់ទឹកចិត្តចង់ឲ្យមានមនុស្សនៅក្បែរខ្លួនណាស់។

តើខ្ញុំអាចជួយអ្វីបាន?

មនុស្សដែលធ្លាក់ទឹកចិត្តមិនចង់និយាយប្រាប់ពីផ្លូវចិត្ត ឬអារម្មណ៍របស់ខ្លួននោះទេ។ នៅពេលដែលអ្នកនិយាយបែបនេះ អាចធ្វើឲ្យមនុស្សធ្លាក់ទឹកចិត្តមានអារម្មណ៍ថា យ៉ាងហោចណាស់ក៏មានមនុស្សចាំជួយគេដែរ ទោះបីជាពួកគេនិយាយថា “មិនអីទេ!” ក៏ដោយ។ ពួកគេក៏អាចមានថាយើងកំពុងតែព្រួយបារម្ភចំពោះគេដែរ។ បើសិនជាពិតជាទាមទារអ្វីក៏ដោយ ក៏អ្នកជាមនុស្សដែលសំខាន់ម្នាក់ដើម្បីជួយពួកគេដែរ។

នៅលើលោកនេះមិនមែនមានតែអ្នកទេដែលមានបញ្ហា

កាលដែលអ្នកនិយាយពួកគេបែបនេះ អាចជួយកាត់បន្ថយនូ​វកម្រិតធ្លាក់ទឹកចិត្តបាន ព្រោះពួកគេគិតថានៅលើលោកនេះ មានអ្នកខ្លះមានបញ្ហាដ៏ពិបាកដោះស្រាយជាងបញ្ហារបស់ខ្លួនទៀត។ ដូច្នេះពាក្យសំដីបែបនេះ គឺជាការលើកទឹកចិត្តពួកគេដើម្បីធ្វើការដោះស្រាយបញ្ហាចំពោះមុខបាន។

ឯកសារយោង

(M.D), J. K. (2015, 08 16). 6 Things You Can Say to Support Someone Who’s Depressed. Retrieved from Psychologytoday.com: https://www.psychologytoday.com/blog/culture-shrink/201507/6-things-you-can-say-support-someone-whos-depressed


អត្ថបទទាក់ទង

តើអ្នកដឹងទេ! តើរោគសញ្ញានៃភាពតានតឹង (Stress) កើតឡើងយ៉ាងដូចម្តេច?

Leave a Reply

Your email address will not be published. Required fields are marked *