៣ចំណុចសំខាន់ៗរបស់ សូក្រាត បិតាទស្សនវិទូលោកខាងលិច មុនពេលគេយកទៅប្រហារជីវិត

មុនពេលសូក្រាត ត្រូវបានរដ្ឋាភិបាលក្រុងអាថែន កាត់ទោសប្រហារជីវិត ដោយមូលហេតុចោទប្រកាន់ថា លោកជាមនុស្សទមិឡ មិនទទួលស្គាល់អាទិទេព និងបំបះបំបោរយុវជន មានសិស្ស និងមនុស្សគាំទ្រលោកជាច្រើន បានរៀបចំឲ្យគាត់រត់ចេញពីគុក ប៉ុន្តែគាត់ប្រកែកដាច់ខាត និងបានលើកឡើងនូវ៣ចំណុចសំខាន់ៗរួមមាន៖

១. កិច្ចការទំនាក់ទំនងរវាងរដ្ឋ និងពលរដ្ឋ មិនដូចគ្នានឹងទំនាក់ទំនងរវាងឪពុកម្តាយ និងកូនៗទេ គឺរដ្ឋជាអ្នកជំពាក់គុណពលរដ្ឋ ព្រោះពលរដ្ឋជាឪពុកម្តាយរបស់រដ្ឋ។ ទោះយ៉ាងណា សូក្រាត យល់ថាពលរដ្ឋទាំងអស់ ទោះក្នុងករណីណាក៏ដោយ ត្រូវតែស្តាប់បង្គាប់រដ្ឋ ហើយមិនអាចក្បត់ឧត្តមគតិខ្លួនឯងបានឡើយ។

២. ក្នុងនាមលោកជាអ្នកគោរពច្បាប់ដ៏ហ្មត់ចត់ម្នាក់ ហើយលោកជាពលរដ្ឋអាថែន លោកបានទទួលនូវការទំនុកបម្រុងនានា ដើម្បីទ្រង់ទ្រង់ជីវិត។ ដូច្នេះលោកបានចុះហត្ថលេខាជាមួយអាថែន ហេតុនេះលោកត្រូវតែគោរពច្បាប់អាថែន។

៣. បើលោកជាអ្នកចេះច្បាប់មិនគោរពច្បាប់ តើបាននរណាគោរពច្បាប់។ និយាយដោយឡែក សូក្រាត ចង់មានន័យថា បើអ្នកគ្រប់គ្រងមិនគោរពច្បាប់ គឺថានឹងមានលទ្ធផលប្រកបដោយ គ្រោះថ្នាក់បំផុតក្នុងការវិនិច្ឆ័យរឿងក្តី។

សូមបញ្ជាក់ថា បើតាមឯកសារមួយចំនួនទៀត និងការផ្សាយរបស់ BBC បានអះអាងថា មូលហេតុសំខាន់មួយទៀត ដែលធ្វើឲ្យសូក្រាតត្រូវរដ្ឋបាលក្រុងអាថែនកាត់ទោសប្រហារជីវិត ដោយសារលោកមានទស្សនៈផ្ទុយគ្នាជាមួយបណ្ឌិតក្រុងអាថែន បញ្ហារូបរាងរបស់ផែនដី។ សូក្រាត និយាយថា ផែនដីមានរាងមូលដូចផ្លែក្រូច រីឯក្រុងអាថែននិយាយថា ផែនដីរាងដូចស្ករផែន ហើយមនុស្សរស់នៅលើនោះ។

ទស្សនៈផ្ទុយគ្នានេះ មិនត្រូវបានបកស្រាយអស់រយៈពេលរាប់ពាន់ឆ្នាំ ពោលរហូតដល់ឆ្នាំ១៤៩២ គឺជំនាន់គ្រីស្តុហ្វ កូឡុមប៍ (Christopher Columbus) ទើបរកឃើញថា ផែនដីមានរាងមូលមែន។ ការអះអាងកាន់តែច្បាស់ និងធ្វើឲ្យឈប់ប្រកែកគ្នាថាផែនដីមានរាងមូល ត្រូវបានបញ្ចប់នៅឆ្នាំ១៩៦៩ គឺពេលដែលលោក ណែល អាមស្ត្រង (Neil Armstrong) ជិះអាប៉ូឡូទី១១ ទៅដល់ភពព្រះចន្ទមុនគេ និងថតរូបផែនដីបញ្ជាក់តែម្តង។


អត្ថបទទាក់ទង

ហេតុអ្វីជនជាតិដើមអាមេរិច ត្រូវបានគេហៅថាជនជាតិឥណ្ឌាស្បែកក្រហម?

 

 

Leave a Reply

Your email address will not be published. Required fields are marked *