ហេតុអ្វីជនជាតិដើមអាមេរិច ត្រូវបានគេហៅថាជនជាតិឥណ្ឌាស្បែកក្រហម?

ប្រទេសព័រទុយហ្គាល់ដែលជំនាញខាងផ្លូវសមុទ្រ បានទៅធ្វើការជួញដូរជាមួយទ្វីបអាស៊ី ជាពិសេសជាមួយឥណ្ឌា និងចិន ដោយចេញពីប្រទេសព័រទុយហ្គាល់នៅអឺរ៉ុបតាមមហាសមុទ្រអាត្លង់ទិច វាងមួយជុំទ្វីបអាហ្រ្វិក និងឆ្លងកាត់មហាសមុទ្រឥណ្ឌា ទើបដល់ទ្វីបអាស៊ី។

តែលោក គ្រីស្តុហ្វ កូឡុមប៍  (Christopher Columbus) ដែលជាអ្នកជំនាញខាងដើរកប៉ាល់មកពីប្រទេសអ៊ីតាលី បានបែកគំនិតមួយថ្មី ដោយថាផែនដីមានរាងមូល ប្រសិនជាគេធ្វើដំណើរចេញពីអឺរ៉ុបឆ្ពោះទៅទិសខាងលិចឆ្លងកាត់មហាសមុទ្រអាត្លង់ទិចទៅត្រង់ គេអាចនឹងដល់ទ្វីបអាស៊ីដោយចំណាយពេលតិចជាងទៅទិសខាងកើតតាមសមុទ្រអាត្លង់ទិចវាងមួយជុំទ្វីបអាហ្វ្រិក។

នៅចុងសតវត្សទី១៥ ស្តេចប្រទេសអេស្ប៉ាញ ក៏បានជួលលោក គ្រីស្តុហ្វ កូឡុមប៍ ក្នុងនាមប្រទេសអេស្ប៉ាញ ធ្វើដំណើរចេញពីទ្វីបអឺរ៉ុបកាត់តាមមហាសមុទ្រអាត្លង់ទិចឆ្ពោះទៅទ្វីបអាស៊ី។

នៅថ្ងៃទី០៣ សីហា ឆ្នាំ១៤៩២ លោក គ្រីស្តុហ្វ កូឡុមប៍ បានចេញដំណើរពីអេស្ប៉ាញជាមួយកប៉ាល់៣គ្រឿង ឆ្ពោះទៅទិសខាងលិចសំដៅទៅទ្វីបអាស៊ី។

ជាង២ខែក្រោយមក នៅថ្ងៃទី១២ ខែតុលា ឆ្នាំ១៤៩២ កប៉ាល់របស់លោក គ្រីស្តុហ្វ កូឡុមប៍ បានមកដល់ឆ្នេរខាងកើតនៃទ្វីបអាមេរិច ពេលនោះលោក គ្រីស្តុហ្វ កូឡុមប៍ ស្មានថាខ្លួនមកដល់ឥណ្ឌា ក៏បានហៅជនជាតិដើមរស់នៅលើទ្វីបអាមេរិច ថាជាពួកឥណ្ឌា ហើយឈ្មោះឥណ្ឌានេះបាននៅជាប់រហូតមកដល់បច្ចុប្បន្ន គឺ ឥណ្ឌាស្បែកក្រហម 


អត្ថបទទាក់ទង

ក្បួនបង្រៀន ៤យ៉ាង របស់សូក្រាត ដើម្បីទទួលបានចំណេះដឹង

 

Leave a Reply