កូនអើយឪពុកសូមផ្ដាំ

កូនអើយឪពុកសូមផ្ដាំ | ក្រមង៉ុយ | Krom Ngoy | ច្រៀងដោយព្រឹទ្ធាចារ្យភិរម្យវោហារ ​ប្រាជ្ញ ឈួន

ប្រវត្តិជីវិត និង​ស្នាដៃ​របស់​ ក្រមង៉ុយ (អ្នក​ភិរម្យ​ភាសា​អ៊ូ ហៅ ​ង៉ុយ)

https://www.thehrdaily.com/scholars-and-famous-people/page=123/biographyofkramngoy/

លោក​ព្រឹទ្ធាចារ្យភិរម្យវោហារ ​ប្រាជ្ញ ឈួន កើតនៅថ្ងៃទី​១៥​ ខែ​តុលា ឆ្នាំ​១៩៤៣ នៅភូមិសម៉ ឃុំ​ខ្វាវ ស្រុកទ្រាំង ខេត្ត​តាកែវ​ ដោយ​ចាប់ងងឹតភ្នែក​តាំង​ពីអាយុ៩ឆ្នាំ​​ ដោយសារជំងឺ​កញ្ជ្រិល ហើយ​លោកតា​បាន​ហាត់​រៀន​ច្រៀង​ចាប៉ី​តាំងពីនៅ​កុមារភាពជាមួយ​លោក តាឌុក (ហៅចង្កូម៨) ដែល​ត្រូវ​ជា​ពូ​របស់​លោកតា​។ ការ​ហាត់រៀននេះ​ កុមារាប្រាជ្ញឈួន​ មាន​ប្រាជ្ញាវាងវៃណាស់​ដោយ​អាច​ច្រៀង​ចោទឆ្លើយបាន​យ៉ាងស្ទាត់​ជំនាញ​ជាមួយ​តាចង្កូម​៨។ ​

ដោយ​ភាពប៉ិនប្រសប់​របស់​លោកតា​ លោកតាមានភាពល្បីល្បាញរហូត​ប្រឡងជាប់​ជា​បន្តបន្ទាប់​ ហើយ​ក៏បានចូលច្រៀង​នៅវិទ្យុជាតិ​ក្នុង​អំឡុង​ឆ្នាំ​១៩៦០រហូត​មក។ បន្ទាប់ពី​កម្ពុជា​បានធ្លាក់ក្នុង​របបប៉ុលពត​ គេឱ្យគាត់​ដេរស្លឹកត្នោត​នៅស្រុកកំណើត​របស់គាត់​។ ក្រោយ​ពី​ប្រទេស​រំដោះ​ពីពួកខ្មែរក្រហម​ លោកតា​ ប្រាជ្ញ ឈួន ក៏បាន​ចូល​បម្រើការងារ​នៅ​វិទ្យុ​ជាតិ​ជារហូត​ដល់ថ្ងៃចូលនិវត្តន៍។​​

លោក​ព្រឹទ្ធាចារ្យភិរម្យវោហារ ​ប្រាជ្ញ ឈួន បានទទួលមរណ ភាព កាលពី​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងជន្មាយុ ៨២ឆ្នាំ ដោយជរាពាធ។ ​លោក​ព្រឹទ្ធាចារ្យ​ត្រូវបាន​រាជរដ្ឋាភិបាល និង​ព្រះមហាក្សត្រ​នៃ ព្រះ រាជាណាចក្រកម្ពុជា​ផ្តល់គោរម្យងារ​ថា​ លោក​ព្រឹទ្ធាចារ្យភិរម្យវោហារ ​ប្រាជ្ញ ឈួន​ និង​ទទួលបាន​គ្រឿង​ឥស្សរិយយស​ជាបន្តបន្ទាប់​។​

ជាមួយគ្នានេះដែរ ដោយសារ​ចម្រៀង​ចាប៉ី​ដងវែងមាន​ភាព​វ័យចំណាស់ជាងគេ​ និង​ជា ចម្រៀងឯក​របស់ប្រទេសកម្ពុជា បាន​ល្បីល្បាញ​លើពិភពលោក​ ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ស្នើ​ទៅអង្គការយូណេស្កូ​ដើម្បី​បញ្ចូលសិល្បៈចាប៉ីដងវែងនេះ​ជា​សម្បត្តិ​បេតិកភណ្ឌ ពិភពលោក​ ហើយ​អង្គការយូនីស្កូ​ក៏ទទួល​ស្គាល់ និង​បញ្ចូល​សិល្បៈចាប៉ីដងវែងនេះ​ចូលក្នុង បញ្ជី​បេតិកភណ្ឌ​​ពិភពលោក កាលពីថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

 

 

Leave a Reply

Your email address will not be published. Required fields are marked *