កំហុសទាំង ៦ ដែលម្ចាស់អាជីវកម្មមិនគួរប្រព្រឹត្តម្តងទៀត

ក្រៅពីការប្រឈមនឹងបញ្ហាជាច្រើន នៃការបង្កើតក្រុមហ៊ុនដែលចាប់ពីចំណុចសូន្យ សហគ្រិនជាច្រើនមាន​បទពិសោធន៍តិចតួចនៅក្នុងពិភពអាជីវកម្ម សូម្បីតែវាជាគំនិតដ៏​ល្អ​ដែលមិនគួរឲ្យជឿ តែបញ្ហាស្មុគស្មាញនឹងកើតឡើងដូចជាការគ្រប់គ្រង ភាពក្មេងខ្ចីក្នុងសហគ្រិនភាព ការ​ដោះស្រាយបញ្ហាហិរញ្ញវត្ថុ និងការជួលនិយោជិត នៅពេលថវិកាមានកំណត់… ជាដើម។ ហើយភាគច្រើន ម្ចាស់អាជីវកម្មមិនបានត្រៀមខ្លួនរួចរាល់ក្នុងពេលដែលបញ្ហាទាំងនោះបានមកដល់។ ដូច្នេះ មានបញ្ហាជាច្រើនដែលម្ចាស់អាជីវម្មត្រូវតែពិចារណាមុននឹងចាប់ផ្ដើមបើកអាជីវកម្ម និងកំពុងដំណើរការអាជីវកម្ម។ ខាងក្រោមនេះ គឺជាកំហុសទាំង ៦ ដែលម្ចាស់អាជីវកម្មមិនគួរប្រព្រឹត្តម្តងទៀត៖

១. ពឹងផ្អែកនរណាម្នាក់ឲ្យជួយសរសេរគម្រោងអាជីវកម្មរបស់អ្នក

ត្រូវចាំថានេះ គឺជាអាជីវកម្មរបស់អ្នក​ ដូចនេះហើយអ្នកមានទំនួលខុសត្រូវទៅលើអាជីវកម្មរបស់អ្នកគ្រប់យ៉ាងមិនថាមានអ្វីកើតឡើងទេ។ នៅពេលដែលអ្នកធ្វើការស្រាវជ្រាវហើយសរសេរគម្រោងអាជីវកម្ម ដោយខ្លួនឯងពីព្រោះមិនមានអ្នកណាគិតអំពីអាជីវកម្មរបស់អ្នកសំខាន់ដូចជាម្ចាស់អាជីវកម្មនោះទេ។ នោះអ្នកនឹងមានការគ្រប់គ្រងហើយព្រមទាំងមានគុណសម្បត្តិច្រើនទៀតផងដែរ។ 

២. ប្រើធនធានផ្ទាល់ខ្លួនរបស់អ្នកទាំងអស់

កុំប្រើធនធានផ្ទាល់ខ្លួនរបស់អ្នកទាំងអស់ដើម្បីចាប់ផ្ដើមបើកអាជីវកម្ម ហើយសន្មត់ថាអ្នកនឹងខ្ចីប្រាក់ធនាគារនៅពេលក្រោយ វាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ម្ចាស់អាជីវកម្មដំបូង។ ពេលខ្លះគ្រប់អាជីវកម្មទាំងអស់មិនមែនដើរដោយងាយស្រួលដូចអ្វីដែលអ្នកគិតនោះទេ។ ចុះបើអាជីវកម្មនោះដួលរលំទៅ យ៉ាងម៉េច? នៅពេលនោះម្ចាស់អាជីវកម្មប្រាកដជាមានការខកចិត្តជាខ្លាំង ដោយសារតែ អាជីវកម្មមិនតំណើរការហើយព្រមទាំងជំពាក់លុយធនាគារថែមទៀត។ ដូចច្នេះហើយសូមមេត្តាពិចារណាឲ្យមានការប្រុងប្រយ័ត្នបំផុត និងត្រូវមានប្រាក់ផ្ទាល់ខ្លួនខ្លះ។

៣. មើលងាយតម្លៃ

វាពិតជាសំខាន់ណាស់ក្នុងការគណនានូវតម្លៃពិតនូវមុខទំនិញដែល។​ កុំគ្រាន់តែប៉ាន់ស្មានតម្លៃពីព្រោះនូវពេលដែលត្រូវទិញនោះតម្លៃនឹងចេញមកផ្សេងពីអ្វីដែលអ្នកស្មាន។ ប្រសិនបើតម្លៃទាំងនោះមានតម្លៃតិចជាងតម្លៃពិត នោះមិនជាបញ្ហាទេហើយរឹតតែល្អថែមទៀតផង ប៉ុន្តែប្រសិនបើថ្លៃជាងតម្លៃដែលអ្នកប៉ានស្មាន នោះអ្នកនឹងមានការតត់ស្លុតហើយមិនទាន់ត្រៀមខ្លួនមិនទាន់ជាមិនខាន។

៤. មើលងាយការប្រកួតប្រជែង

មានម្ចាស់អាជីវកម្មជាច្រើនមិនខ្វល់អំពីការប្រកួតប្រជែង ហើយក៏មិនសូវខ្វល់អំពីអាជីវកម្មផ្សេងៗនៅក្នុងទីផ្សាដែរ។ ឧទាហរណ៏ថានៅប្រទេសកម្ពុជាឥលូវនេះមានហាងកាហ្វេជាច្រើនណាស់ដែលទើបតែបើកថ្មីៗនេះ ដូចអ្នកដែរ ហើយគ្រប់ហាងកាហ្វេទាំងអស់សុទ្ធតែ ជាស្រដៀងៗគ្នា ហេតុដូចច្នេះហើយអ្នកត្រូវរកវិធីសាស្រ្ដណាដែរខុសប្លែកដែលហាងដ៏ទៃមិនទាន់មាន។

៥. មិនខ្វល់ក្នុងការស្វែងយល់អំពីកិច្ចសន្យាជួល

មុននឹងអ្នកសម្រេចចិត្តជួលកន្លែងធ្វើអាជីវកម្មសូមចាំថា លុះត្រាតែការព្រមព្រៀងនោះមានភាពត្រឹមត្រូវដោយស្របទៅតាមច្បាប់។ មុននឹងអ្នកជួលរបស់អ្វីមួយ ត្រូវឲ្យច្បាស់ថាអ្នកត្រូវតែយល់ច្បាស់អំពី ការជួល ថាជាអ្វីសិន អញ្ចឹងអ្នកមិន មិនបានសម្រេចចិត្តខុស។ 

នៅពេលដែលអ្នកជួលផ្ទះ ឬមួយក៏អាគារស្នាក់នៅ កិច្ចសន្យាជួលគឺជាកិច្ចសន្យាឬកិច្ចព្រមព្រៀងអចលនៈទ្រព្យបញ្ជាក់ពីការជួលរវាងភាគឺទាំងពីរ។​ រយៈពេលដែលនិងចំនួន នៃការជួលប្រចាំខែគឺជាឯកសារមួយដែលមិនអាចក្លែងក្លាយបាន។ មានន័យថាអ្នកជួលមិនអាចចាកចេញស្រេចចិត្តបានទេ  លុះត្រាតែរយៈពេលត្រួវបានបញ្ចប់។ វាកំណត់លក្ខខណ្ឌ ដែលអ្នកប្រើប្រាស់ទ្រព្យសម្បត្តិ។ រួមបញ្ចូលទាំងអ្វីដែលភាគីទាំងពីយល់ស្រប ឧទាហរណ៏ថាដូចជាត្រូវអនុញ្ញាត្តឲ្យសត្វចិញ្ចឹមចូលមកនូវដែរឬក៏អត់។ បន្ទាប់ពីផុតកំណត់នៃរយៈពេលជួលហើយ អ្នកជួលមាន២ជម្រើស ទី១គឺបន្តចុះកិច្ចសន្យាសារជាថ្មីម្ដងទៀត ហើយទី២ គឺទៅឲ្យកិច្ចសន្យាជួលនោះជូនម្ចាស់ដើមវិញ។

៦. មើលងាយពន្ធ

ក្នុងនាមជាម្ចាស់អាជីវកម្មម្នាក់ អ្នកត្រូវតែមានចំនេះដឹងនិងទំនួលខុសត្រូវអំពីការបង់ពន្ធ។ ប្រសិនបើអ្នកមិនខ្វល់ហើយភ្លេចបង់ពន្ធ នោះអ្នកនឹងមានការផាកពិន័យប្រាក់ជាច្រើន ហើយបើភ្លេចបង់តែម្ដងនោះអ្នកអាជីវកម្មរបស់អ្នកនឹងត្រូវបានបិទដោយទីភ្នាក់ងារពន្ធសហព័ន្ធដោយស្វ័យប្រវត្តតែម្ដង។  ពួកយើងនឹងពិភាក្សាអំពីការបង់ពន្ធនៅពេលក្រោយ។

នៅពេលដែលអ្នកប្រព្រឹត្តកំហុស អ្វីដែលល្អនោះ គឺអ្នកអាចរៀនសូត្រពីកំហុសរបស់អ្នកបាន ហើយកំហុសទាំងនោះបានអនុញ្ញាត្តិឲ្យអ្នកផ្ដោត និងយកចិត្តទុកដាក់ទៅលើអាជីវកម្មរបស់អ្នកបានច្បាស់លាស់ជាងមុន ក៏ដូចជាធ្វើឲ្យអាជីវកម្មរបស់អ្នកមានការលូតលាស់ឈានទៅមុខថែមទៀតផង។


 អត្ថបទទាក់ទង

កត្តាចម្បងៗ ចំនួន៤ ដែលធ្វើឲ្យអាជីវកម្មរបស់អ្នកឆាប់ដួលរំលំ

Leave a Reply

Your email address will not be published. Required fields are marked *