រឿង មេរៀនកំហុសពី ថូម៉ាស អេឌីសាន់
លោក ថូម៉ាស អេឌីសាន់ (Thomas Alva Edison) ទទួលរងការបរាជ័យពីការធ្វើពិសោធន៍អំពូលភ្លើងជាង ១០០០០ ដង ឯនោះ ទម្រាំដំណើរការភ្លឺបាន។ មានថ្ងៃមួយ អ្នកការសែតបានទៅសម្ភាសន៍លោកថា “គេនិយាយថា ទម្រាំលោកទទួលបានជោគជ័យ លោកបរាជ័យជាង ១០០០០ ដង ឯនោះ ក្នុងការពិសោធន៍ធ្វើអំពូលភ្លើងឱ្យភ្លឺ តើរឿងនេះយ៉ាងម៉េចដែរ?”
លោក ថូម៉ាស អេឌីសាន់ បានញញឹមដាក់អ្នកការសែត រួចតបវិញថា “នរណាថាខ្ញុំបរាជ័យ! មួយជីវិតខ្ញុំមិនដែលបរាជ័យនោះទេ ខ្ញុំទទួលស្គាល់ថាវាមិនភ្លឺដោយសារតែខ្ញុំធ្វើខុស ប៉ុន្តែខ្ញុំរៀនពីកំហុសនោះបានច្រើនណាស់ រហូតខ្ញុំអាចធ្វើឱ្យវាភ្លឺបាន។”
គំនិតអប់រំ៖
- អ្នកគិតវិជ្ជមាននឹងសម្លឹងមើលឃើញពន្លឺភ្លឺស្វាងក្នុងអវិជ្ជមានរមែងមានវិជ្ជមាននៅកប់លាយគ្នាជានិច្ច គេនឹងមានថាមពលរហូត ព្រោះទស្សនវិស័យផ្នែកវិជ្ជមានធ្វើឱ្យមានកម្លាំងចិត្តនិងគោលដៅដែលបានតាំងទុកខ្ពស់ជាងមនុស្សទូទៅ ដោយសារការមើលឃើញក្នុងផ្លូវវិជ្ជមាន ធ្វើឱ្យគេគិតថាគួរតែទៅដល់ចំណុចនោះបាន។
- ពេលធន្ទៈរបស់អ្នកនៅតែឆេះឆួល នោះមធ្យោបាយនៅតែមាន។
អត្ថបទទាក់ទង